ប្រិយមិត្តប្រើ iPhone ភាគច្រើនតែងរអ៊ូ ទូរសព្ទស៊ីលុយដូចព្យុះ បើកអ៊ីនធឺណិតលេងហ្វេសប៊ុកមិនទាន់បានប៉ុន្មាន
អស់លុយរលីង។ អ្នកខ្លះបន្ទោសក្រុមហ៊ុនទូរសព្ទ
រឿងកាត់លុយលឿន តែពេលខ្លះ
វាបណ្ដាលមកពី iPhone
របស់អ្នកទៅវិញទេ
ដែលបើកមុខងារនិងកម្មវិធីឥតប្រយោជន៍ជាច្រើនទុកចោល អំឡុងពេលទូរសព្ទបើកអ៊ីនធឺណិត។
លទ្ធផលចេញតាមការតេស្តរបស់ក្រុមការងារ
iPhone ភាគច្រើនបានដំណើរការមុខងារ
Cellular (អ៊ីនធឺណិតចេញពីស៊ីម) ទៅនឹងកម្មវិធីនិងមុខងារជាច្រើនផ្សេងទៀត
ជាហេតុធ្វើឲ្យ iPhone ស៊ីលុយមិនប្រណីដៃបែបនេះ។
ឈប់ពិបាកចិត្តស្អិតទ្រូងនិងជេរក្រុមហ៊ុនទូរសព្ទរឿងកាត់លុយ សាកល្បងតាមវីដេអូខាងក្រោម
ធានាថាអ្នកលែងរអ៊ូរឿង iPhone ស៊ីលុយឥតប្រណី ហើយលេងអ៊ីនធឺណិតបានកាន់តែយូរជាងមុន។
អ្វីដែលត្រូវធ្វើគឺត្រូវបិទមុខងារទាំងនេះ៖
- បិទ Cellular
Data usage for iCloud
- បិទ Automatic
Download
- បិទ WiFi
Assist
- បិទ កម្មវិធីឥតប្រយោជន៍
- បិទ Background
App Refresh
- បិទ Autoplay
Video លើ Facebook
និង Instagram
- ប្រើមុខងារ Data Saver លើ UC Browser
ទស្សនាវីដេអូបង្ហាញក្នុង YouTube
0 comments:
Post a Comment