ទូរសព្ទ iPhone របស់លោកអ្នក មានមុខងារបង្កប់ជាច្រើន ដែលគ្រប់គ្នាមិនសូវចាប់អារម្មណ៍ ដោយមានសមត្ថភាពខុសៗគ្នា
និងងាយស្រួលកំណត់។
ពេលនេះប្រិយមិត្តអាចសាកល្បងតេស្តមុខងារបង្កប់ ៥ខាងក្រោម
ដែលពេញនិយម ជួយអ្នកប្រើប្រាស់បានច្រើន និងជឿនលឿន
ដូចជាបន្ថែមកម្លាំងរំញ័រ
និងបញ្ជាអេក្រង់តាមចលនាក្បាលជាដើម។
១. បង្កើតសំឡេងរំញ័រថ្មី
សូមចូលទៅកាន់ Setting =>Sound=> Ringtone=> Vibration=> Create
New Vibration បន្ទាប់មកអ្នកចង់បានរំញ័រប៉ុន្មានដង
ឬយូរប៉ុណ្ណា អាចធ្វើតាមចំណង់ចំណូលចិត្ត រួចចុច Save និងដាក់ឈ្មោះជាការស្រេច។
២. វាយពាក្យកាត់
សូមចូលទៅកាន់ Setting=> General=> Keyboard=>Text Replacement រួចចុចសញ្ញាបូក (+) នៅខាងលើស្ដាំដៃ ដើម្បីបន្ថែមពាក្យកាត់ថ្មី។
បន្ទាប់មកកូឡោន Phrase សូមសរសេរពាក្យពេញ
និង Shortcut សរសេរពាក្យកាត់។
៣. គ្រវីក្បាល បញ្ជាអេក្រង់
តើប្រិយមិត្តធ្លាប់ដឹងថា ចលនាក្បាលរបស់អ្នកអាចបញ្ជាអេក្រង់
iPhone បានទេ? បើពុំទាន់ដឹងតោះតេស្ដទាំងអស់គ្នា
ដោយចូលទៅកាន់ Setting =>
General=>Accessibility=> បើក Switch Control=> Switches=> Add New Switch =>Camera
=> រួចជ្រើសរើសពាក្យចង់គ្រវីក្បាលទៅស្ដាំ
ឬទៅឆ្វេង សម្រាប់ធ្វើអ្វីមួយ
មើលខាងក្រោមពាក្យនោះ។
បើបានជោគជ័យ វានឹងលោតរបាពណ៌ខៀវជុំវិញអេក្រង់ ដែលបញ្ជាក់ថាកាមេរ៉ាបានស្គាល់មុខរបស់អ្នក។
៤. លាក់កម្មវិធី App
សូមចូលទៅកាន់ Setting =>General=> Restriction =>Enable
Restriction => វាយលេខសម្ងាត់ ២ដង => សូមចុចបិទ app ណាដែលចង់លាក់ជាការស្រេច។
៥. បើកភ្លើងពេលទូរសព្ទរោទិ៍
សូមចូលទៅកាន់ General=>Setting=> Accessibility=> ចុចបើក LED Flash
for Alerts
0 comments:
Post a Comment