Tuesday, March 28, 2017

ជា​ធម្មតា​នៅ​ពេល​ដែល​យើង​ចង់​ថត​ស្រ្កីន​របស់​កុំព្យូទ័រ​ យើង​តែង​តែ​ចុច​លើ​ប៊ូតុង​ Print Screen​ (Print Screen/SysRq)​ ដែល​មាន​នៅ​លើ​ Keyboard​ រួច​ចូល​ទៅ​ Photoshop​ ឬ​ Paint​ ដើម្បី​ Save ​រូប​ភាព​នោះ។​ ប៉ុន្តែ​ក្នុង​ករណី​ដែល​ប៊ូតុង​នោះ​មិន​ដំណើរ​ការ​ ឬ​គ្មាន​ប៊ូតុង​ Print Screen​ តើ​យើង​អាច​ថត​ស្រ្កីន​បាន​ដោយ​របៀប​ណា?

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ថត​ស្រ្កីន​ជំនួស​ឲ្យ​ប៊ូតុង​ Print Screen (មិន​អាច​ធ្វើ​ជាមួយ​ Windows 7 Home Basic & Starter editions បាន​ទេ)៖

ប្រើ​ប្រាស់​ Snipping Tool

Snipping Tool គឺ​ជា​កម្មវិធី​ដែល​មាន​ស្រាប់​នៅ​ក្នុង​កុំព្យូទ័រ​ ដែល​ដំណើរ​ការ​ដោយ​ប្រតិបត្តិការ​ Windows Vista,​ Windows 7 និង​ Windows 8។ ​

@ សម្រាប់ ​Windows Vista និង​ Windows 7​ ចុច​លើ​ប៊ូតុង​ Start​ រួច​ចុច​យក​ All Programs​ បន្ទាប់​មក​រក​ពាក្យ​ថា​ Accessories​ នោះ​យើង​នឹង​ឃើញ​កម្មវិធី​ Snipping Tool​ ដែល​បង្ហាញ​​ក្នុង​List។



@ ចំពោះ​ Windows 8​ អាច​ចូល​ទៅ​កាន់​កម្មវិធី​បាន​ ដោយ​គ្រាន់​តែ​វាយ​ពាក្យ​ Snipping Tool​ នៅ​ពេល​ដែល​ស្ថិត​នៅ ​Start Screen​ នោះ​វា​នឹង​លោត​ចេញ​កម្មវិធី​មក​តែ​ម្ដង។


នៅ​ពេល​ដែល​អ្នក​បើក​កម្មវិធី ​Snipping Tool​ នោះ​ឡើង​ អ្នក​នឹង​អាច​ធ្វើ​ការ​កាត់​យក​នូវ​ផ្នែក​មួយ​នៃ​ស្រ្កីន​ដែល​អ្នក​ចង់​បាន។ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​កាត់​យក​ម្ដង​ទៀត​គ្រាន់​តែ​ចុច​លើ​ពាក្យ​New នោះ​ជា​ការ​ស្រេច។



0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget