នៅទីបំផុត Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ
iOS 10
ប្រភេទ Beta (សាកល្បង) ឲ្យប្រើប្រាស់ជាផ្លូវការ ដោយអ្នកប្រើប្រាស់គ្រប់រូបអាចទាញយកមកដំឡើងបាន។
អនុវត្តន៍តាមវិធីខាងក្រោមដើម្បីដំឡើង៖
បញ្ជាក់៖ ប្រព័ន្ធប្រតិប្តិការ iOS 10
អាចដំឡើងបានតែនៅលើ
iPhone 5, 5s, 5c, 6, 6s, 6 Plus, 6s
Plus, SE, iPod touch ជំនាន់ទី ៦, iPad Pro, iPad Air, iPad Air 2, iPad ជំនាន់ទី ៤,
iPad Mini 4, iPad Mini 3 និង iPad Mini 2
១. ត្រូវប្រាកដថាឧបករណ៍អ្នកប្រើប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់
iOS 9.3.2
២. ត្រូវចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធី
Beta របស់
Apple ដោយចូលទៅកាន់ beta.apple.com/sp/betaprogram
ដើម្បីធ្វើការចុះឈ្មោះ
៣. ក្រោយចុះឈ្មោះរួចចូលទៅកាន់ beta.apple.com
រួចបញ្ចូលលេខសម្ងាត់ និង ឈ្មោះ Apple ID របស់អ្នក
៤. បន្ទាប់មកទៀតចុចលើពាក្យថា "Accept” ដើម្បីយល់ព្រម
៥. ជាបន្តចូលទៅកាន់វិបសាយ beta.apple.com/profile
, បន្ទាប់មកធ្វើការ Sign In ម្ដងទៀតដោយប្រើ Apple ID
៦. បន្ទាប់មកចុចលើអក្សរ “Download
profile”
៧. នៅពេលនោះនឹងមានផ្ទាំងមួយលោតចេញមកដោយអ្នកត្រូវចុចលើពាក្យថា "Install”, ហើយលើផ្ទាំងបន្ទាប់ចុចលើពាក្យ "Install” ម្ដងទៀតដែលនៅខាងលើខាងស្ដាំ
៨. ក្រោយមកត្រូវ Restart ឧបករណ៍
៩. ពេលឧបករណ៍ Restart រួចរាល់ចូលទៅកាន់ Settings → General → Softwate Update រួចចុចលើ Download and Install
0 comments:
Post a Comment