ACDSee Camera Pro
ជាកម្មវិធីថតរូបដ៏អស្ចារ្យមួយដែលអាចឲ្យអ្នកកែកម្រិត ISO,
Shutter Speed និង Setting
ដទៃទៀតបានដូចជាកាមេរ៉ាឌីជីថលយ៉ាងអ៊ីចឹង។

កន្លងមកកម្មវិធីនេះមានដាក់លក់ក្នុងតម្លៃ ៤,៩៩ ដុល្លារ ប៉ុន្តែថ្ងៃនេះបានកែប្រែដោយដាក់ឲ្យអ្នកប្រើប្រាស់ទាញយកដោយឥតគិតលុយ ក្នុងរយៈពេលកំណត់មួយ។ មុខងារពិសេសៗរបស់កម្មវិធីនេះមានដូចជា អាចថតរូបភាព RAW, Manual Controls សម្រាប់កំណត់ White Balance ឬ កម្រិត Exposure, HDR Fusion, Flash Fusion, Video Mode រួមទាំងមុខងារពិសេសៗដទៃទៀត។

បញ្ជាក់ថាកម្មវិធីនេះអាចដំឡើងបានតែនៅលើ iPhone ចាប់ពី iPhone 5s ឡើងទៅ, ម៉ូដែល iPad Air ឡើងទៅ, ម៉ូដែល iPad mini 2 ឡើងទៅ, iPad Pro គ្រប់ម៉ូដែល និង iPod touch ជំនាន់ទី ៦។ មួយវិញទៀតតម្រូវឲ្យប្រើប្រព័ន្ធប្រតិបត្តិការចាប់ពី iOS 9.3 ឡើងទៅ៕
0 comments:
Post a Comment