អាចថាលំបាកដែរសម្រាប់ប្រិយមិត្ត
ប្រើ iPhone ហើយចង់បានវីដេអូនិង
MP3
ដាក់ចូលទូរសព្ទ ព្រោះអីកម្មវិធីលើ iPhone
ដូចមិនសូវជាទូលំទូលាយដូចពពួក Android ដោយហេតុ Apple គិតពីសុវត្ថិភាពខ្លាំង។
យ៉ាងណានៅតែមានកម្មវិធី
ដែលមិនត្រឹមតែអាចឲ្យប្រិយមិត្តទាញយកវីដេអូលើអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងអាច
Convert វាទៅជា
MP3 បានងាយដូចបកចេកអ៊ីចឹងហើយល្បឿនលឿនដូចព្យុះ។

អ្នកអាចចូលទៅ App Store ហើយវាយ Turbodl រួចទាញកម្មវិធីដែលមានសញ្ញាព្រួញខៀវបាញ់ចុះក្រោម
(ដូចរូប)។ កម្មវិធី
TurboDL បើគិតទៅស្ទើរតែអាចចាត់ទុកថាជា
IDM លើ
iPhone ទៅហើយ ព្រោះវាអាចទាញយកវីដេអូណាដែលកំពុងចាក់លើទូរសព្ទបានលឿនលែងនិយាយ។ កាន់តែពិសេស
វាមានមុខងារដែលអាចផ្ទុកវីដេអូដោនឡូតរួច ដាក់ចូលក្នុង Library លើ iPhone ឬ Convert វាទៅជា MP3 បានម៉ាឆ្ងាញ់។

ក្រោយទាញយករួច ចូលទៅកាន់កម្មវិធី TurboDL នោះអ្នកនឹងឃើញ Browser, Downloads, Files, Search និង
Player ជាដើម។

Browse៖
អ្នកអាចវាយអាសយដ្ឋានវិបសាយណាក៏បាន មិនថា Facebook,
YouTube និងច្រើនផ្សេងទៀត
ហើយរកមើលវីដេអូដែលចង់បាន រួចចាក់
(Play) វា បន្ទាប់មកនឹងលោតផ្ទាំងមួយចេញមក
ដែលអាចឲ្យអ្នក Download វីដេអូនោះបាន
ឬចុចលើសញ្ញារន្ទះ នៅខាងលើជ្រុងខាងស្តាំក៏បាន។

ក្រោយដោនឡូតវីដេអូនោះរួច
បើអ្នកចង់ផ្ទុកវាលើ Library គ្រាន់តែចូលទៅ
Downloads រួចចុចលើវីដេអូទាញយករួច
បន្ទាប់មក ចុចលើសញ្ញាមូលតូចៗបីនៅខាងស្តាំនៃវីដេអូនោះ
អ្នកនឹងឃើញ៖

- Play៖
អាចចាក់វីដេអូ ចម្រៀងនោះតែភ្លាមតែម្តង។
- Compress ៖ ត្រង់នេះគឺ Zip (ដាក់ជាបណ្តុំ)
វីដេអូនោះតែម្តង។
- Share ៖ ចុចត្រង់នេះ
អ្នកនឹងឃើញ Save Video។ ចុចត្រង់ Save
Video នេះ វានឹងផ្ទេរវីដេអូទៅ Library តែម្តង។
- Convert to Audio ៖
អាច Convert វីដេអូចម្រៀងដោនឡូតរួច
ទៅជា MP3។ គួរឲ្យស្តាយ
MP3
លើ TurboDL មិនអាចផ្ទេរទៅ
Music បាន តែដូចមិនជាបញ្ហាទេ
ព្រោះអ្នកអាចចាក់ចម្រៀង ឬ វីដេអូនោះដោយប្រើ Player មានស្រាប់លើ TurboDL តែម្តង។
ទោះអ្នក Lock ទូរសព្ទ
ក៏វីដេអូនិង MP3
ទាំងនោះនៅតែចាក់ដដែល។

គ្រាន់តែអានហើយមិនអនុវត្ត
មិនចេះទេ ទាញទូរសព្ទទាញយកម៉ាភ្លេតទៅ
អាចប្រើបានរហូត ហើយម្យ៉ាងដើម្បីកុំឲ្យរអ៊ូអត់មានអីដោនឡូតវីដេអូលើកក្រោយ៕
0 comments:
Post a Comment