Sunday, March 26, 2017

iPhone អាច​និយាយ​ថា​ជា​ទូរសព្ទ​មួយ​ពិបាក​ប្រើ​សម្រាប់​អ្នក​ទើប​ប្រើ​ដំបូង​ ប៉ុន្តែ​បើ​ចេះ​ប្រើ​ហើយ​នោះ​អ្វីៗ​នឹង​លែង​លំបាក​ទៀត​ហើយ។ ថ្ងៃ​នេះ​សូម​បង្ហាញ​គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ដែល​អ្នក​ប្រើ​ iPhone ដំបូង​គួរ​ដឹង៖

១. ប្រើ​ប្រាស់​ប៊ូតុង​ Home សិប្បនិម្មិត




​ប៊ូតុង​ Home ជា​ប៊ូតុង​មួយ​ដែល​ទទួល​​រង​សំពាធ​ខ្លាំង​ជាង​គេ​ហេតុ​នេះ​ធ្វើ​​វា​ឆាប់​ខូច​ ប៉ុន្តែ​ការ​​ប្រាស់​ប៊ូតុង​ Home សិប្បនិម្មិត​អាច​ជួយ​ពន្យារ​ ឬ​ ទប់​ស្កាត់​បញ្ហា​លើ​ប៊ូតុង​ Home បាន។ ដើម្បី​បើក​ប៊ូតុង​ Home សិប្បនិម្មិត​ឡើង​ចូល​ទៅ​កាន់​ Settings → General → Accessibility → AssistiveTouch រួច​ដំណើរ​ការ AssistiveTouch ជា​ការ​ស្រេច។ ប៊ូតុង​ Home សិប្បនិម្មិត​​នេះ​អាច​បញ្ជា​លើ​កិច្ច​ការ​ជា​ច្រើន​ប្រភេទ​ ដូច​ជា​បើក​ Control Center, បន្ថែម/បន្ថយ​សំឡេង  Lock Screen ទូរសព្ទ ជា​ដើម។

២. ដំឡើង​ទំហំ​អក្សរ




លើ​ iPhone អាច​ឲ្យ​អ្នក​បន្ថយ​ ឬ​ ដំឡើង​ទំហំ​អក្សរ​បាន​ដោយ​ចូល​ទៅ​កាន់​ Settings → Display & Brightness → Text Size រួច​ផ្ដើម​កំណត់​ទំហំ​ដែល​អ្នក​ចង់​បាន។

៣. បិទ​​កុំ​ឲ្យ​ឮ​សំឡេង​ពេល​វាយ​អក្សរ​




ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​ តឹកៗ ពេល​​វាយ​អក្សរ​ អ្នក​អាច​ចូល​ទៅ​បិទ​បាន​តាម​រយៈ​ Settings → Sounds → Keyboard Clicks

៤. ប្រើ​ iPhone ជា​ឧបករណ៍​ចែក​ចាយ​អ៊ីនធឺណិត




iPhone អាច​ប្រើ​ប្រាស់​ជា​ឧបករណ៍​ចែក​ចាយ​អ៊ីនធឺណិត​បាន​ ដោយ​ដំបូង​ចូល​ទៅ​បើក​អ៊ីនធឺណិត​ទូរសព្ទ​តាម​រយៈ​ Settings – Cellular → Cellular Data




បន្ទាប់​មក​ទើប​ចូល​ទៅ​បើ​ក Hotspot តាម​រយៈ Settings → Personal Hotspot រួច​បើក​ Personal Hotspot ជា​ការ​ស្រេច។ ដើម្បី​អាច​ឲ្យ​ឧបករណ៍​ផ្សេង​ភ្ជាប់​បាន​ត្រូវ​វាយ​បញ្ចូល​លេង​សម្ងាត់។

៥. បិទ​សំឡេង​ពេល​ថត​រូប




ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​ពេល​ថត​រូប​គ្រាន់​តែ​​បិទ​សំឡេង​តាម​រយៈ​ Control Center ដូច​បង្ហាញ​តាម​រូបភាព​ខាង​លើ៕​​​​​ ​​​


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget