Monday, March 27, 2017

iPhone បំពាក់ iOS ជំនាន់​ក្រោយៗ តែង​មាន​មុខងារ​វចនានុក្រម​មក (Dictionary) ​ជាមួយ ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​អត្ថន័យ​នៃ​​រាល់​ពាក្យ​ភាសា​អង់គ្លេស​លើ​គ្រប់​វិបសាយ ដែល​អ្នក​មិន​ចេះ។



ឧទាហរណ៍​ពេល​អ្នក​បើក​វិបសាយ​ភាសា​អង់គ្លេស​ណាមួយ លើ​រាល់ Browser ក្នុង iPhone ហើយ​មិន​យល់​អត្ថន័យ​នៃ​ពាក្យ​ពិបាក​ណាមួយ​ អ្នក​គ្រាន់​តែ​ចុច​លើ​ពាក្យ​នោះ​ឲ្យ​យូរ នោះ​នឹង​ឃើញ​ ​ផ្ទាំង​មួយ​បង្ហាញ​មុខងារ​ដូចជា៖
  • Copy ៖ សម្រាប់​ចម្លង​ពាក្យ (Copy)
  • Share ៖ យក​ពាក្យ​ដែល​បាន​ជ្រើសរើស​នោះ​ទៅ​​ចែក​រំលែក​ឬ​ប្រើ​​ទៅ​លើ​ Message, Note, Mail និង​បណ្តាញ​សង្គម​ជា​ដើម វា​លឿន​មិន​បាច់​ច្រើន​តង់​ដូច​មុខងារ Copy ឡើយ។
  • Look Up/Translate Browser ភាគច្រើន​ដូចជា Safari, Chrome និង Google ជា​ដើម តែង​​បង្ហាញ​ពាក្យ Look Up តែ​ចំពោះ UC Browser បង្ហាញ Translate ចុច​លើ​ពាក្យ Look Up/Translate អ្នក​នឹង​ឃើញ​អត្ថន័យ​សម្រាយ​នៃ​ពាក្យ ពិបាក​ដែល​អ្នក​មិន​ចេះ​នោះ។ បន្ទាប់​មក ចុច​លើ​សញ្ញា​ព្រួញ​នៅ​ខាង​ស្តាំ​នៃ​ពាក្យ​នោះ ដើម្បី​មើល​អត្ថន័យ​​​​​និង​ការ​ប្រើប្រាស់​​ពាក្យ​ពេញ​លេញ។



ដើម្បី​​ទទួល​បាន​អត្ថន័យ​នៃ ពាក្យ​ទាំង​អស់​លើ​អ៊ីនធឺណិត អ្នក​ត្រូវ​ចូល​ទៅ​កាន់ Settings > General > Dictionary ហើយ​ចុច​ធីក​លើ British English/American English បើ​អ្នក​ចង់​បាន​អត្ថន័យ​ជា​ភាសា​អង់គ្លេស។



ប៉ុន្តែ​បើ​អ្នក​ចង់​បាន​អត្ថន័យ ជា​ភាសា​ផ្សេង​ ធ្វើ​តាម​វិធី​ដូចគ្នា ហើយ​ត្រូវ​ចាំ​បន្តិច​រហូត​ទាល់​តែ iPhone ទាញ​យក​ភាសា​នោះ​រួច​រាល់។ *ចំពោះ​ភាសា​ខ្មែរ​ នៅ​មិន​ទាន់​​ដាក់​បញ្ចូល​​ក្នុង​មុខងារ​នេះ​នៅឡើយ​ទេ៕


Related Posts:

  • ប្រើ​តិចនិក​នេះ គ្មាន​អ្នក​ណា​អាច​ឆែក Facebook លើ iPhone អ្នក​បាន​​ដាច់​ខាត ប្រិយមិត្ត​មួយ​ចំនួន​ដែល​ប្រើ Facebook លើ iPhone ប្រហែល​មិន​ទាន់​ដឹង​មុខងារ​ពិសេស Passcode មាន​ស្រាប់​លើ Facebook នោះ​ទេ។ មុខងារ​នេះ អាច​ឲ្យ​អ្នក​ប្រើ​លេខ​សម្ងាត់​បិទ​គណនី មិន​ឲ្យ​អ្នកណា​អាច​លួច​ឆែកឆេរ Facebook អ្នក​បាន… Read More
  • ធូរ​លុយ​រាប់​រយ​ដុល្លារ បើ​ចេះតិកនិក​ថត​វីដេអូ​លើ iPhone នេះ តាម​ពិត​បើ​គិត​ដល់​ការ​ថត​​​វីដេអូ​តាម​ទូរសព្ទ iPhone ពិត​ជា​​ជា​មាន​សមត្ថភាព​​ខ្លាំង។ iPhone ​អាច​ធ្វើ​ឲ្យ​វីដេអូ​ថត​មក​មាន​គុណភាព​​ខ្ពស់​​ហើយ​រលូន​ល្អ​មិន​ញ័រ​ទទ្រើត​ មើល​ចង់​វិល​មុខ​ឡើយ ទោះ​បី​ថត​ពេល​កំពុង​ដើរ​ក៏​ដោយ។ … Read More
  • វិធី​ប្រើ​ iPhone ធ្វើ​ជា​ឧបករណ៍​កែវ​យឹត ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ Apple បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ទៅ​លើ​​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10 ដោយ​មុខងារ​នោះ​អាច​ឲ្យ​អ្នក​ប្រើ​កាមេរ៉ា​ iPhone ធ្វើ​ជា​ឧបករណ៍​កែវ​យឹត​បាន។ ទស្សនា​ការ​បង្ហាញ​តាម You… Read More
  • ដំណោះ​ស្រាយ​ ៩ ពេល​ដែល​ Wi-Fi លើ​ iPhone មាន​បញ្ហា​ ​អ្នក​ប្រើ​ប្រាស់​ iPhone ​មួយ​ចំនួន​ប្រហែល​ជួប​ប្រទះ​ការ​កើត​មាន​បញ្ហា​លើ​ប្រព័ន្ធ​ Wi-Fi ដោយ​មិន​អាច​ត​ភ្ជាប់​នឹង​ Modem ឬ Router បាន។ ថ្ងៃ​នេះ​សូម​បង្ហាញ​ដំណោះ​ស្រាយ​ ៩​ ដែល​អ្នក​ជួប​បញ្ហា​​អា​ច​អនុវត្ត​តាម​បាន៖ ១. បិទ… Read More
  • ដឹង​ទេ​ថា​ iPhone អាច​ប្រើ​ជា​ម៉ែត្រ​ទឹក​បាន? អ្នក​ប្រើ​ប្រាស់​ iPhone ​​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​កម្មវិធី​ Compass (ត្រីវិស័យ) មាន​បង្កប់​មុខងារ​មួយ​ដែល​អាច​ប្រើ​ជា​ម៉ែត្រ​ទឹក​ ដើម្បី​វាស់​ដឺក្រេ​បាន។ ដើម្បី​អាច​ប្រើ​មុខងារ​នេះ​បាន​អ្នក​គ្រាន់​តែ​​បើ… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget