ប្រិយមិត្តដែលនិយមកែរូបភាពតាមទូរសព្ទ iPhone
ប្រហែលជាបានស្គាល់កម្មវិធិទាំងនេះខ្លះហើយ
តែយ៉ាងណាចំពោះអ្នកដែលមិនទាន់ស្គាល់
ហើយចង់បានកម្មវិធិដែលមាន Options ច្រើន ទំហំតូច
មានសមត្ថភាពអាចកែរូបបានស្អាត ចំណាយពេលតិច
មិនបាច់យកទៅកែក្នុង Photoshop
ហើយរូបដែលចេញមកលក្ខណៈអាជីពតែម្ដង។ តោះ! ថ្ងៃនេះក្រុមការងារ
Sabay នឹងបង្ហាញកម្មវិធីកែរូបល្បីៗ ៥ លើ iPhone ធានាម៉ាស្អាត។
#១.PicsArt Photo Studio
ជាកម្មវិធីដែលអ្នកថតរូបអាជីពចូលចិត្តប្រើលើ iPhone ជំនួសឲ្យកុំព្យូទ័រដើម្បីកែរូបឲ្យមានលក្ខណៈបែបសិល្បៈ និងរស់រវើក។

ចុចទាញយកលើ នៅទីនេះ Andriod | iOS
#២.Snapseed
ជាកម្មវិធីដែលបង្កើតឡើង Google ល្អសម្រាប់អ្នកដែលចូលចិត្តថតរូបបែប Landscape ដើម្បីកែរូបឲ្យល្អឥតខ្ចោះដូចធម្មជាតិ។

ចុចទាញយកលើ នៅទីនេះ Andriod | iOS
#៣.ACDSee Pro
ជាកម្មវិធីដែលមានមុខងារច្រើនគួរសម អាចកែរូបឬបន្ថែមពណ៍ផ្ទៃខាងក្រោយបានស្អាត ជាពិសេសរូបបែបធម្មជាតិៗ។

ចុចទាញយកលើ នៅទីនេះ iOS
#៤.Rookie Cam
ជាកម្មវិធិដែលមិនសូវមានអ្នកប្រើច្រើនទេ ប៉ុន្តែវាមានសមត្ថភាពអាចកែរូបបានស្អាត និងមានទំហំតូចស្រួលដោនឡូតដាក់លើទូរសព្ទដៃ។

ចុចទាញយកលើ នៅទីនេះ iOS
#៥.Fabby
ជាកម្មវីធីថតរូបបែបព្រាលខាងក្រោយ ដែលមុខងារនេះមានតែលើទូរសព្ទកំពូលៗមួយចំនួនដូចជា iPhone 7 plus ជាដើម។

ចុចទាញយកលើ នៅទីនេះ iOS
0 comments:
Post a Comment