Tuesday, March 28, 2017

ការ​ស្ដាប់​ចម្រៀង​គឺ​ជា​វិធី​​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​រំសាយ​អារម្មណ៍​​តប់​ប្រមល់​ ហើយ​អ្វី​ដែល​ល្អ​លើស​ពី​​នេះ​ទៅ​ទៀត​នោះ​​គឺ​ការ​ច្រៀង​តាម​ទំនុក​ច្រៀង​នៃ​បទ​ចម្រៀង​ដែល​​អ្នក​ចូល​ចិត្ត។ ដូច​នេះ Sabay សូម​បង្ហាញ​​កម្មវិធី​​មួយ​ចំនួន​ដែល​អាច​ឲ្យ​អ្នក​ច្រៀង​ជា​ខារ៉ាអូខេ​បាន​ និង​អាច​ថត​វា​ទុក​បាន​ថែម​ទៀត​ផង។

១. Smule៖ iOS | Android


កម្មវិធី​ Smule អាច​និយាយ​បាន​ថា​ជា​កម្មវិធី​ច្រៀង​ដ៏​ពិសេស​មួយ​ទាំង​សម្រាប់​ទូរសព្ទ​ Android និង​ iOS ដោយ​វា​មាន​បញ្ចូល​នូវ​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ប្រភេទ​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ច្រៀង​តាម ហើយ​​អាច​​ថត​ទុក​ចម្រៀង​ដែល​ច្រៀង​បាន។ កម្មវិធី​នេះ​ក៏​អាច​ឲ្យ​អ្នក​ច្រៀង​ជា​រួម​ជា​មួយ​មិត្តភ័ក្ដិ​ ឬ​អ្នក​ដទៃ​ដែល​ប្រើ​ប្រាស់​កម្មវិធី​នេះ​ដូច​អ្នក​ ជា​ពិសេស​នោះ​គឺ​អាច​ច្រៀង​ជា​មួយ​តារា​បរទេស​ល្បីៗ​ដូច​ជា​ Jessie J ឬ​ Charlie Puth ជា​ដើម។
២. Yokee ៖ iOS | Android


គុណ​សម្បត្តិ​ដ៏​ធំ​របស់​កម្មវិធី​នេះ​គឺ​វា​ភ្ជាប់​គ្នា​ជា​មួយ​នឹង​ប្រព័ន្ធ​ YouTube ដោយ​អាច​ឲ្យ​អ្នក​ច្រៀង​វីដេអូ​ប្រភេទ​ខារ៉ាអូខេ​ដែល​មាន​លើ​ប្រព័ន្ធ​ YouTube បាន​ស្ទើរ​ទាំង​អស់​និង​ដោយ​ឥត​គិត​ថ្លៃ។
៣. Red Karaoke ៖ iOS | Android


មិន​ខុស​ពី​ Yokee កម្មវិធី​នេះ​ក៏​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ច្រៀង​វីដេអូ​ប្រភេទ​ខារ៉ាអូខេ​ដែល​មាន​លើ​ប្រព័ន្ធ​ YouTube បាន​ដូច​គ្នា៕​​​​​​​​​ 

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget