ជាធម្មតានៅពេលដែលអ្នកយកទូរសព្ទ iPhone ទៅឱ្យជាងជួសជុលឫឱ្យនរណាម្នាក់ខ្ចីប្រើប្រាស់បើមនុស្សមួយចំនួនតូចមានគំនិតខូច ពួកគេអាចនឹងលួចចាក់
iCloud នៅលើទូរសព្ទរបស់អ្នកជាពុំខាន។
Sabay ចែករំលែកនូវចំណេះដឹងថ្មីមួយពីរបៀបការពារបិទនៅទីតាំង iCloud ដើម្បីកុំឱ្យនរណាម្នាក់ចុចចូលទៅរួចក្រៅពីខ្លួនអ្នក។ វាទាក់ទងមុខងារ
Restrictions នៅលើ
iPhone ដែលអ្នកប្រើប្រាស់គួរស្វែងយល់ឱ្យបានច្បាស់លាស់បំផុត។
១. ចុច Settings
> General > Restrictions
២. យកពាក្យ Enable Restrictions > បំពេញលេខកូដ
(អ្នកត្រូវចាំកុំភ្លេច)
៣. អូសមកក្រោមបង្អស់ចុចយកពាក្យ Accounts > រើសយក Don't Allow Changes
៤.
ចុចត្រលប់មកវិញមើលត្រង់ទីតាំងចុចចូល iCloud
> អ្នកនឹងឃើញផ្ទៃស្រអាប់ហើយចុចចូលប្រើប្រាស់វាមិនកើតឡើយ
ដូច្នេះមានន័យថា
បើកាលណាចេញផ្ទៃស្រអាប់ត្រង់ទីតាំង iCloud
បែបហ្នឹងហើយ ទោះជានរណាក៏ដោយ ក៏ពុំមានវិធីលួចចាក់ iCloud បានដែរ ដរាបណា គេពុំបានដឹងកូដសម្ងាត់ដែលអ្នកបានដាក់ដោយខ្លួនឯង។
0 comments:
Post a Comment