មានអ្នកប្រើប្រាស់ឧបករណ៍ iDevice មួយចំនួនដែលបានដំឡើង
iOS 9.3 ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយរបស់
Apple ដោយប្រហែលមិនបានដឹងអស់សព្វគ្រប់ពីមុខងារថ្មីៗជាច្រើនដែលគេបានបន្ថែមឡើយ។ ដូចនេះ
Sabay សូមដកស្រង់មុខងារពិសេស
ថ្មីៗ មួយចំនួនយកមកបង្ហាញ៖
១. Night Shift Mode
មុខងារនេះទើបបញ្ចូលថ្មីៗនៅលើ iOS 9.3 ដោយវាមានលក្ខណៈពិសេសដែលវាអាចជួយការពារភ្នែករបស់អ្នកប្រើប្រាស់ពីពន្លឺអេក្រង់ទូរសព្ទ ឬ
iPad។ មុខងារនេះដំណើរការដោយវាជួយកាត់បន្ថយបរិមាណពន្លឺពណ៌ខៀវដែលចាំងចេញពីអេក្រង់ទូរសព្ទ ឬ
iPad ដែលប៉ះពាល់ដល់ភ្នែក។ ដើម្បីដំណើរការមុខងារនេះអាចចូលតាមរយៈ
Control Center ឬចូលទៅកាន់ Settings
→ Display & Brightness → Night Shift។
២. ចាក់សោលើ Note របស់អ្នក

Note របស់អ្នកនឹងកាន់តែមានសុវត្ថិភាពជាមួយមុខងារថ្មីដែលអាចឲ្យអ្នកចាក់សោ Note បាន។ ជាដំបូងដើម្បីកំណត់លេខសម្ងាត់សម្រាប់ចាក់សោត្រូវចូលទៅកាន់ Settings> Notes> Password។ បន្ទាប់មកអ្នកអាចចាក់សោលើ
Note នីមួយៗបានដោយចូលទៅកាន់
Note ណាមួយរួចចុចប៊ូតុង
Share ហើយជ្រើសយកពាក្យថា
“Lock Note"។
៣. Slide Over

មុខងារ Slide Over នេះមានតែនៅលើ iPad ដោយវាអាចបង្ហាញផ្ទាំងកម្មវិធីពីរក្នុងពេលតែមួយបាន។
៤. Low Power Mode

មុខងារថ្មីនេះអាចសន្សំសំចៃថ្មទូរសព្ទដើម្បីឲ្យប្រើប្រាស់បានកាន់តែយូរ។
ដើម្បីដំណើរការគឺចូលទៅកាន់
Settings → Battery –> Low Power
Mode។
៥. Hey Siri

មុខងារថ្មីនេះពិសេសត្រង់ថា
អ្នកអាចដំណើរការមុខងារ Siri បានដោយគ្រាន់តែនិយាយពាក្យថា "Hey Siri” ដោយមិនចាំបាច់ចុចប៊ូតុងអ្វីទាំងអស់។ ប៉ុន្តែវាអាចប្រើប្រាស់បានតែនៅលើទូរសព្ទ
iPhone 6s/6s Plus និង iPhone SE ប៉ុណ្ណោះ។
៦. បញ្ជាលើក្ដារចុច

នៅលើ iOS
9 អ្នកអាចប្រើប្រាស់ក្ដារចុចដូចជា Trackpad ដើម្បីបញ្ជាលើអេក្រង់ទូរសព្ទ ឬ iPad
ដោយគ្រាន់តែដាក់ម្រាមទាំងពីរលើក្ដារចុចរួចអូសចុះឡើងដើម្បីបញ្ជា។
៧. លេខកូដអាចកំណត់បាន៦ខ្ទង់

ជាធម្មតាលេខកូដសម្រាប់ចាក់សោ iPhone គឺកំណត់បានតែបួនខ្ទង់ប៉ុណ្ណោះ
តែជាមួយ iOS 9 គឺអាចកំណត់បានទាំងបួនខ្ទង់
និង៦ខ្ទង់៕
0 comments:
Post a Comment