មិនថាអត្ថបទព័ត៌មានសំខាន់
ក៏ដូចជាអត្ថបទទូទៅផ្សេងៗនោះទេ
ប្រិយមិត្តជួនពេលខ្លះប្រហែលចង់រក្សាទុកអត្ថបទដែលមាននៅលើ
គេហទំព័រ (page) នោះជាពុំខាន។ ជាការពិតណាស់
ប្រិយមិត្តក៏អាចធ្វើទៅបានតាមរបៀបផ្សេងៗគ្នាដែរ
ឧទាហរណ៍ការរក្សាទុក (Save page) ដោយចុចលើប៊ូតុង (Ctrl+S) រួចរើសយក
(Webpage, Complete) នៅត្រង់ Save as type ក៏បាន។
ខុសគ្នាពីរបៀបខាងលើ ដោយទំព័រនេះ Sabay នឹងលើកយកពីវិធីរក្សា Page ក្នុងទម្រង់រូបភាពនៅលើកម្មវិធី Google Chrome។ កុំឱ្យខាតពេល ចាប់ផ្ដើមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
បើក Google Chrome ឡើងមក រួចបន្ថែម Add On ដែលមានឈ្មោះ Screen Capture (ចំណាំ៖ ប្រើបានតែនៅលើ Google Chrome)។
- ងាយស្រួល save page ទុកជាឯកសាររូបភាពប្រភេទ (*.png)។ នៅក្នុងនោះមានជម្រើសចំនួន ៤ សម្រាប់ផ្ដិតយកទីតាំងជាក់លាក់ណាមួយ ដែលមានដូចជា៖
- Capture Whole Page៖ យក Page ទាំងមូល ពោលពីលើរហូតដល់ក្រោមអស់ទិន្នន័យ
- Capture Screen Region៖ មានលក្ខណៈដូចនឹង Capture Page Region ដែរគឺប្រើសម្រាប់ថតយកទីតាំងណាដែលចង់បាន។
ចំណែក ប្រិយមិត្តដែលប្រើ Firefox វិញអាចប្រើតាមកម្មវិធីមួយទៀតដែលមានឈ្មោះថា Easy Screen Shot។ របៀបប្រើកម្មវិធីនេះស្រដៀងគ្នានឹង Screen Capture ដែលមាននៅលើ Google Chrome អីចឹងដែរ។
ដំបូងតម្រូវឱ្យអ្នកដំឡើង Add On នៅលើ Firefox ជាមុនសិន។
0 comments:
Post a Comment