Thursday, March 30, 2017

នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញកំណែ អាប់ដេត iOS 10.3 ហើយ ដែលកំណែប្រែ ចុងក្រោយនេះ វាមានបន្ថែម មុខងារថ្មីៗច្រើនណាស់ ដែលអ្នក ប្រើប្រាស់ គ្រប់រូបគួរពិចារណា អាប់ដេត ទាំងអស់គ្នា កុំមើលរំលង អោយសោះ។ កំណែអាប់ដេតនេះ​ ត្រូវបានបើកអោយ សាកល្បង ប្រើប្រាស់ អស់រយៈពេល ជាច្រើន សប្តាហ៍មកហើយ ទម្រាំបើកអោយ ប្រើជាសាធារណៈ ហេតុដូច្នេះហើយ វាអាចនឹង មិនមាន បញ្ហាអ្វីកើត ឡើងនោះទេ កុំបារម្ភអី។


មានអ្វីថ្មីនៅក្នុង iOS 10.3 ខ្លះ?

  • យើងអាចស្វែងរកទីទាំងកាស AirPods ​រឺមើលទីតាំងចុងក្រោយ របស់វា តាមកម្មវិធី Find My iPhone បាន ហើយក៏អាច បញ្ចាអោយវា ចេញសម្លេងដើម្បី ងាយស្រួលរក។
  • មុខងារ Siri ធ្វើកំណែអាប់ដេត ជាច្រើន ដូចជាអាច អោយយើង កក់សំបុត្រ ឆែកមើល វិក្ក័យប័ត្របង់ប្រាក់ អាចឆែកមើល សាំងក្នុងរថយន្ត និងពត៌មាន រថយន្តជាដើម។
  • បង្ហាញផ្ទៃ Settings ថ្មីកន្លែង Apple ID
  • បង្ហាញអាកាសធាតុរៀងរាល់ម៉ោង ដោយគ្រាន់តែសង្កត់ លើអេក្រង់ ជាលក្ខណៈ 3D Touch
  • ឆែករកមើលទីតាំង កន្លែងដែលយើង បានចតរថយន្ត
  • និងមានកំណែអាប់ដេតតូចៗជាច្រើនទៀត ទាក់ទងទៅនឹង Siri និងមុខងារ CarPlay

មុខងារថ្មីៗជាច្រើនរបស់វា ហាក់បីដូចជា មិនមាន អត្ថប្រយោជន៍ប៉ុន្មានទេ សម្រាប់ប្រជាជន កម្ពុជារបស់យើង ព្រោះអី Siri វាមិនមាន ភាសាខ្មែរ ហើយទាក់ ទងទៅនឹង ការបង់ប្រាក់ និងមុខងារ CarPlay ជាដើមនោះ គឺសឹងតែ គ្មានអ្នកប្រើ តែម្តង។ តែវាល្អ សម្រាប់អ្នក ដែលកំពុងតែ ប្រើប្រាស់កាស AirPods ព្រោះយើង លែងបារម្ភថា ខ្លាចវាជ្រុះបាត់ និងភ្លេចនៅកន្លែង ណាទៀតឡើយ។ បន្ថែមពីលើ នេះទៀត វាក៏ដោះស្រាយ បញ្ហាតូចតាចជាច្រើន ផងដែរ ដែលជួយអោយ ការប្រើប្រាស់ កាន់តែមានស្ថេរភាព ជាងមុន។

កំណែអាប់ដេតនេះ មានទំហំជាង 600mb ដែលយើងអាច ធ្វើការអាប់ដេត ដោយចូលទៅ Settings > General > Software Update ក៏បាន រឺមួយក៏ធ្វើការ អាប់ដេត តាមរយៈកម្មវិធី iTunes ក៏បាន។

សម្រាប់ឧបករណ៍ ដែលអាច អាប់ដេតបានវិញ គឺមានច្រើន ចាប់ពី iPhone 5s, iPad mini 2 និង iPad 4 ឡើងទៅ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget