ការវាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលលើទូរសព្ទជារឿងដ៏គួរឲ្យធុញមួយចំពោះមនុស្សមួយចំនួន ដោយសារតែអ៊ីម៉ែលនោះវែង ហើយអ៊ីម៉ែលអ្នកខ្លះទៀតមានបង្កប់ដោយពាក្យចម្លែកៗធ្វើឲ្យពិបាកចាំ។ ថ្ងៃនេះសូមបង្ហាញពីវិធីមួយដែលជួយឲ្យការវាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលលើទូរសព្ទ iPhone ប្រើពេលខ្លីបំផុត
តាមរយៈការបង្កើតពាក្យកាត់។
@ដំបូងចូលទៅកាន់ Settings
→ General → Keyboard → Text Replacement
@ពេលទៅដល់ផ្ទាំងនោះចុចលើសញ្ញាបូកនៅ
ផ្នែកខាងលើខាងស្ដាំ។ បន្ទាប់មកចាប់ផ្ដើមបំពេញត្រង់ប្រអប់ "Phrase"
នូវអាសយដ្ឋានអ៊ីម៉ែលដ៏វែងរបស់អ្នក ហើយនៅត្រង់ប្រអប់ "Shortcut" ចូរបំពេញពាក្យកាត់ដែលអ្នកចង់ប្រើតំណាងឲ្យអាសយដ្ឋានអ៊ីម៉ែល
ដោយវាអាចជាលេខ ឬអក្សរ ពីរ-បីខ្ទង់។
@ក្រោយពីកំណត់តាមរបៀបខាងលើរួច នៅពេលដែលបញ្ចូលអាសយដ្ឋានអ៊ីម៉ែលលើកក្រោយ អ្នកគ្រាន់តែវាយនូវពាក្យកាត់ដូចដែលកំណត់រួច នោះវានឹងបង្ហាញចេញនូវអាសយដ្ឋានអ៊ីម៉ែលពេញឲ្យអ្នកជ្រើសជាមិនខាន៕
0 comments:
Post a Comment