សម្រាប់អ្នកដែលទើបប្រើ iPhone ដំបូងៗ គួរដឹងថាត្រូវរក្សា
(Save) Contacts នៅលើ Cloud ដើម្បីងាយស្រួលនិងសុវត្ថិភាពបំផុត។
មូលហេតុអ្នកគួររក្សា Contacts លើ Gmail, Outlook ឬលើ iCloud ជាជាងលើស៊ីមទូរសព្ទ
ព្រោះក្នុងករណីបាត់ស៊ីមទូរសព្ទ
ឬពេលអ្នកទៅឆ្ងាយដោយគ្មានស៊ីមនោះជាប់ខ្លួន អ្នកពុំដឹងថាត្រូវទាក់ទង
មនុស្សសំខាន់ មិត្តភ័ក្ដិ និងគ្រួសារ
ដែលមានក្នុង Contacts
នោះតាមវិធីណាឡើយ។ ពេលខ្លះទៀត ស៊ីមទូរសព្ទអ្នក អាចផ្ទុកលេខ Contacts បានមិនច្រើននោះទេ។
ដូច្នេះដើម្បីងាយស្រួលនិងសុវត្ថិភាពសម្រាប់ខ្លួនឯង អ្នកគួរជ្រើសរើសប្រើ
Outlook, Gmail និង iCloud សម្រាប់រក្សា
Contacts ទាំងអស់របស់អ្នក។
ដើម្បីចាប់ផ្តើមផ្ទុក Contact លើ
iPhone ចូលក្នុង
Outlook, Gmail ឬ iCloud
ចូលទៅកាន់ Settings > Contacts > Accounts > Add Account។ ត្រង់នេះវានឹងលោតផ្ទាំងមួយឲ្យអ្នកជ្រើសរើសថា ចង់ដាក់អ៊ីម៉ែលប្រភេទ
iCloud, Exchange, Google (Gmail),
Yahoo, Outlook ឬប្រភេទផ្សេងទៀត?
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT4HaccHxouDQUYQ5NMn3_k2G_o8UC5Coi6_mOsrsSQ-irrefh_zkRXIH2ZOvdLVdXPuzl2dBIOW_l8LDNbaNlMF_ouS897g5vG_hGcK8LzaFwpkc1K9mM-PyTDksSg_8EyQY2Nlc4BO0/s320/2.jpg)
ត្រង់នេះអ្នកអាចជ្រើសរើសយកតែមួយក៏បាន
តែដោយសារអ្នកប្រើ iPhone ភាគច្រើនប្រើ iCloud និង Gmail ដូច្នេះអ្នកអាចជ្រើសរើសយកមួយក្នុងចំណោមពីរនេះក៏បាន។ ប៉ុន្តែបើអ្នកដាក់ម្តងបីប្រភេទម៉ែល iCloud, Gmail និង Outlook ក៏ល្អ។
បើមិនទាន់មានអ៊ីមែល Outlook សូមចូលចុចត្រង់នេះ ដើម្បីបង្កើត
ដោយចំណាយពេលម៉ាភ្លែតប៉ុណ្ណោះ។
ចុចលើប្រភេទម៉ែលណាមួយដែលអ្នកចង់បាន
រួចវាយអ៊ីម៉ែលនិងលេខកូដម៉ែលរបស់អ្នក ដូចការណែនាំក្នុងផ្នែកនីមួយៗ។
ក្រោយ Sign in រួចរាល់៖
ចូលទៅកម្មវិធី Contacts រួចចុចលើ Groups។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZFM5qVHIrRnjBbfghpDmMMHFLPS9VjHGkwgPjS13M6xF-YufuAZCwOcOYAbXNO9fq0WOKeJHTRGdFUrr9iw2_IY5mQiVkm6oB1K_7kJ9W6fGETyuk27f_I38SYosdNZIdFkkQrDKTZI/s320/3.jpg)
ចុចធីកលើ All Gmail, All iCloud ឯត្រង់
Outlook ចុចធីកតែលើ
Contacts បានហើយ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Wsxn2lTNlZ0F-jYLiHuH2gr4FW8Tc7WBNUTHlCSkfM3LySz_00a91xhJ96XezxUHbtalNE8M52BwByrPUKk_6xy8tqiCOuRjCsc3Kho-zkGdUGAYBxyscdGHDwfz5VD4ttPUZ1dQbQ0/s320/4.jpg)
បញ្ជាក់៖ ត្រង់នេះ
ត្រូវចុចធីកតែមួយទេ
បើអ្នកចុចធីកលើប្រភេទម៉ែល
ទាំងបីក្នុងពេលតែមួយ នោះពេលបន្ថែម
Contacts ថ្មីៗ វាមិនដឹង Sync ចូលទៅខាងណាទេ។ ដូច្នេះត្រូវកំណត់យកតែមួយបានហើយ។
ដូច្នេះ រាល់ពេលអ្នករក្សា រាល់លេខ Contacts លើ iPhone វានឹង Sync (ផ្ទេរ) ទៅ iCloud, Gmail ឬ Outlook ដែលអ្នកបានកំណត់ផ្សេងៗគ្នា ពេលអ្នកកំពុងភ្ជាប់អ៊ីនធឺណិត។
ប៉ុន្តែ បើមិនបានភ្ជាប់ក្នុងពេលនោះទេ
ពេលក្រោយដែល iPhone អ្នកភ្ជាប់អ៊ីនធឺណិត
វានឹង Sync ទៅប្រភេទម៉ែលនោះស្វ័យប្រវត្តិ។
ពិនិត្យនិងថែម Contact ថ្មីៗ៖
អ្នកអាចពិនិត្យនិងថែមលេខទូរសព្ទបាន
ដោយចូលទៅកាន់ www.outlook.live.com រួចជ្រើសយក People។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV_btzwAXKDEJ7lCf2RbDv9z5A8PRnvCCmeSqzCR_dYz4emiMBeO1mUHXtDHX5qCjUnCTNl4BVO2VmDyr7sRbv2fD_ghxd22pI8jS_Crg9gHF18zntMEFQOr1eTvaKwycBxh9G34-u9rE/s320/5.jpg)
បើចង់ថែម Contacts ចុចលើពាក្យ New ដែលមានសញ្ញាបូក
(+) នៅជាប់ខាងឆ្វេងដៃ ហើយរួចរាល់ចុច Save។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5pYFw5n1xIJdm0D4GtHCuJjY9F3xhn43oPsrzmnQameStt7TWlLbrBsRemXqlBFRr4Z_7nR2r-TKYJcDPQMgmalW56hojdhtqhvhCMwzLClsSva3qOQxkk-Xz3FJPVPh1LHOZJLnj04/s320/6.jpg)
ចូលទៅកាន់ www.google.com/gmail។ ចុចលើពាក្យ Gmail ហើយជ្រើសយក Contacts ហើយបើចង់ថែមថ្មី
ចុចលើ New Contact។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZKai99OjOho68qghqr8hskmUuXJ6_4hJJxYPtWWJdI06XXRGaGVXoWHInRAdYMpGWN_67uN9KpuPN13ufEd49xtNvJf-c3sHxXhdQErfY-IuQG1XEAZm0W8vYfX1hlyQ9bGbSjpyyAYg/s320/7.jpg)
ចូលទៅកាន់ www.icloud.com ហើយ Sign in ដោយប្រើគណនី iCloud របស់អ្នក
រួចជ្រើសយក Contacts។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnni1Dcs7FZzr8_Ks65B0M313Jjw0U08-LuIiYTzB7BRj5U57s6XYzgP_VfCricsFAQ8IdsnRMrwzxuYdsr-RINlm8_1KbIdVHp5CyRyZXEXBij0YnWRF_NAcg2Ny6ctrydu93jZA_Kmc/s320/8.jpg)
ចុចលើសញ្ញាបូក (+)
នៅខាងក្រោមបង្អស់ ជ្រុងខាងស្តាំ ហើយចុចយក New
Contact ដើម្បីថែម Contact ថ្មី។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4y_85hcWfYm9qFckqpxOnGPgQQWgk4V6COJfPi3XH1t-YDoK_27XH1QIt49Z5oquAdkNEaIBuyR8V8UHOqp_VRi8oay3VL7gq22ZlnD0FG8BSYPG15FZYiha44T_sT8FIYPH48WqNcbc/s320/9.jpg)
ដូច្នេះពេលណាដែលអ្នកទិញ iPhone ឬទូរសព្ទម៉ូដែលផ្សេងមកប្រើ គ្រាន់តែ
Sign in ដោយប្រើគណនីមួយក្នុងចំណោមបីខាងលើ
នោះ Contacts នឹងរត់ចូលក្នុងទូរសព្ទអ្នកមិនខាន។
នៅសប្តាហ៍ក្រោយ Sabay នឹងបង្ហាញមេរៀនថ្មី
ក្នុងការរក្សាឯកសារ និងរូបថតនានាលើ iPhone
ក្នុង Cloud បន្តទៀត។
កុំភ្លេចតាមដានទាំងអស់គ្នា!
0 comments:
Post a Comment