នៅលើប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ចុងក្រោយគេមិនអាចដំណើរការមុខងារ
Night Shift និង
Low Power Mode ក្នុងពេលតែមួយបានឡើយ ពោលតម្រូវឲ្យបិទមុខងារណាមួយដើម្បីដំណើរការមុខងារមួយទៀត។ យ៉ាងណាក្ដីនៅតែមានគន្លឹះដើម្បីកំណត់មុខងារទាំងពីរក្នុងពេលតែមួយបាន។
នៅលើប្រព័ន្ធប្រតិបត្តិការ iOS 9.3
ដំបូងដំណើរការមុខងារ Low Power Mode បន្ទាប់មកចុចប៊ូតុង
Home ឲ្យជាប់ដើម្បីដាស់
Siri ឲ្យភ្ញាក់រួចនិយាយពាក្យថា
“Turn on night shift” នោះជាការស្រេច។
នៅលើប្រព័ន្ធប្រតិបត្តិការ iOS 9.3.1
នៅលើប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយនេះក្រុមហ៊ុន
Apple បានបិទមិនឲ្យដំណើរការមុខងារ
Night Shift តាមរយៈ
Siri ទៀតឡើយ។ ប៉ុន្តែអ្នកអាចនៅដំណើរការបាន
ដោយដំបូងដំណើរការមុខងារ Low Power
Mode រួចដាស់ Siri ឲ្យភ្ញាក់ហើយនិយាយពាក្យថា
“Turn on night shift”។
បន្ទាប់មក Siri នឹងសួរបញ្ជាក់ថាត្រូវបិទមុខងារ
Low Power ទើបអាចដំណើរការ
Night Shift បាន។
ពេលនោះអ្នកត្រូវឆ្លើយតបថា
"Yes” បន្ទាប់មកត្រូវចុចប៊ូតុង
Power ភ្លាម៕
0 comments:
Post a Comment