បច្ចុប្បន្នវិធីរកលុយតាមអនឡាញមានច្រើនរបៀបដូចជាតាមរយៈ YouTube, Facebook Page, Instant Article,
Blogger ឬ Website ជាដើម
ដែលអាចរកចំណូលបានរាប់រយដុល្លារក្នុងមួយខែៗ។
ថ្ងៃនេះ Sabayនឹងប្រាប់គន្លឹះ ៣
សម្រាប់អ្នកដែលចង់ចាប់ផ្ដើមរកលុយតាម YouTube
ឆាប់បានលុយដុំៗដូចអ្នកអាជីព
ទោះបីជាមានការប្រកួតប្រជែងខ្លាំងក្ដី។
១ បង្កើត YouTube Channel
ការបង្កើត YouTube Channel មួយមិនមែនជារឿងពិបាកពេកទេ
សម្រាប់អ្នកទាំងអស់គ្នា ព្រោះសុទ្ធតែមានស្មាតហ្វូនម្នាក់មួយ
និងមានគណនី Google ឬ Gmailរួចជាស្រេច ដែលអាច Upload
វីដេអូឃ្លីបខ្លីៗខ្លួនឯងបាន ដោយមិនបាច់ខ្វល់ពីគុណភាពវីដេអូ ទំហំ
ឬប្រវែងវីដេអូអ្វីនោះទេ។
បន្ទាប់ពីបង្កើតបាន Channel មួយហើយ អ្នកត្រូវព្យាយាមរកវីដេអូមក Upload ចូលតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ចំពោះវីដេអូឃ្លីបខ្លីៗដែលអ្នកចង់ Upload អាចយកវាទៅកែកុនខ្លះៗ ដើម្បីឲ្យមានភាពទាក់ទាញ ប្រសិនបើគ្មានកម្មវិធីសម្រាប់កាត់តវីដេអូ អ្នកគួររើសយកកម្មវិធីដូចជា iMovie ដាក់លើ iPhoneឬ Adobe Premiere តម្លើងលើកុំព្យូទ័រជាដើម។
ជំហានបន្ទាប់អ្នកត្រូវចេះវិធីដាក់ពាណិជ្ជកម្មលើវីដេអូរបស់អ្នក ដើម្បីរកលុយ ឬតិចនិកដើម្បីធ្វើយ៉ាងណាឲ្យគេចូលមើលវីដេអូអ្នកបានច្រើន តែត្រូវប្រុងប្រយ័ត្ន មិនគួរដោនឡូតវីដេអូគេដែលមានស្រាប់ជាប់ Copyright ដូចជាបទភ្លេងជាដើម បើ YouTube ចាប់បាននោះ Channel អ្នកនឹងត្រូវលុបចោល។
២ ជ្រើសរើសឧបករណ៍សម្រាប់ថតវីដេអូ
ចំណុចនេះ ជាចំណុចដែលអ្នកត្រូវដឹងមុនគេថា មិនចាំបាច់ដល់ទៅកាមេរ៉ា DSLR ធំៗនោះទេ គ្រាន់តែកាមេរ៉ាស្មាតហ្វូនក៏អ្នកអាចថតវីដេអូរកលុយបានដែរ។ ប្រសិនបើអ្នកទើបចាប់ផ្តើម អ្នកគ្រាន់តែថតវីដេអូខ្លីៗ តូចៗ រួច Upload ជាការស្រេច។
តែរឿងដែលចាំបាច់ ដើម្បីឲ្យវីដេអូអ្នកមានភាពទាក់ទាញ អ្នកគួរមានកាមេរ៉ាស្មាតហ្វូនដែលគុណភាពថតវីដេអូបានស្អាត ច្បាស់គួរសម ឬកាមេរ៉ាប្រភេទ DSLR ដែលអាចថតវីដេអូបានដល់កម្រិត FullHD ឬឡើងដល់ 4K ជាដើម ជាមួយនឹងជើងទម្រកាមេរ៉ា(Tipod) ដែលជាឧបករណ៍ជំនួយពេលថត កុំឲ្យមានរំញ័រខ្លាំង។
ជាងនេះទៀត ប្រសិនបើអ្នកចូលចិត្តថតវីដេអូខាងក្រៅច្រើន(Outdoor) អ្នកគួរមានកាមេរ៉ា GoPro មួយសម្រាប់ការថតសកម្មភាពកំសាន្តនានាទាំងនោះ ទុកផុសលើ YouTube ដែលឲ្យអ្នកមើលមានភាពប្លែកភ្នែកផងដែរ។
៣ ជ្រើសរើសឧបករណ៍ថតសំលេង
អ្នកមានឆ្ងល់ទេថា ហេតុអ្វីអ្នកថតវីដេអូល្បីៗផុសលើ YouTube សំលេងច្បាស់ល្អម្ល៉េះ? នេះជាដោយសារតែគេ ជ្រើសឧបករណ៍ថតសំលេងបានល្អ ដែលជួយឲ្យថតវីដេអូមានភាពទាក់ទាញថែមមួយកម្រិតទៀត។
ចំណុចនេះ ជាចំណុចដែលអ្នកទើបចាប់ផ្តើម គួរសិក្សាដើម្បីកែលំអរវីដេអូរបស់ខ្លួនឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
៤ ត្រូវចេះរកហ្វេន ឬអ្នកទស្សនាជាប្រចាំ
អ្នកត្រូវមានចំណេះដឹងលើវីដេអូដែលអ្នកបានថតបង្ហាញអ្នកទស្សនាដូចជា ការធ្វើវីដេអូពីរបៀបលេងហ្គេម ដោនឡូតហ្គេម ទីតាំងដើរលេងសប្បាយ ឬការបង្រៀនជាមេរៀនជាដើម។អ្នកត្រូវប្រាកដថា និយាយឲ្យបានច្បាស់ៗ មួយៗ មិនលឿនពេក មិនយឺតពេក មិនវែងពេក និងនិយាយឲ្យបានសមរម្យ។
ជាងនេះទៀត វីដេអូរបស់អ្នកត្រូវតែជាវីដេអូច្បាស់លាស់មួយក្នុង Channel មួយ ដែលធ្វើឲ្យអ្នកតាមដាន ងាយស្រួលតាមដានសាច់រឿង ឬអនុវត្តតាម ដូចនេះមិនគួរផុសវីដេអូលាយឡំគ្រប់ប្រភេទក្នុង Channel តែមួយនោះទេ វាធ្វើឲ្យបាត់ចំនួនអ្នកតាមដាន។
ទាំងនេះគ្រាន់តែចំណេះដឹងទូទៅសម្រាប់អ្នកដែលចង់ចាប់ផ្តើមរកលុយតាម YouTube ក្រុមការងារសង្ឃឹមថា ប្រិយមិត្តដែលកំពុងរកលុយ និងមានបទពិសោធន៍ច្រើនផ្នែកនេះអាចចែករំលែកខាងក្រោមនេះបាន៕

0 comments:
Post a Comment