Wednesday, June 21, 2017

បង្ការ Facebook បិទ​គណនី​ចោល ចៀសវាង​រឿង​ទាំង ១០ នេះ

បច្ចុប្បន្ន​ការ​ប្រើប្រាស់​​បណ្ដាញ​សង្គម Facebook មាន​ការ​និយម​កាន់​តែ​ខ្លាំង សម្រាប់​គោលដៅ​កម្សាន្ត​និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​។ ក្នុង​ការ​ប្រើ​ទាញជា​​ប្រយោជន៍​ អ្នក​គួរ​ដឹង​ពី​បទបញ្ញត្តិ​មួយ​ចំនួន ដើម្បី​ជៀសវាង​ការខាតបង់​ពេល​ពេលវេលា​ដោយ​ត្រូវ​បាន blocked (​បិទ​មុខងារ ឬ​បិទ​គណនី) ដែល​ភាសា​និយម​​​គឺ Facebook Jail។

Facebook Jail ជា​អ្វី​?​

​នៅ​ពេល Facebook ដាក់​ពិ​ន័យ​លើ​គណនី​ណាមួយ​មិន​ថា profile (​គណនី​ផ្ទាល់ខ្លួន) ឬ business page (​ទំព័រ​បង្កើត​គោលដៅ​ផ្សព្វផ្សាយ​អាជីវកម្ម​) វា​នឹង​បិទ​មុខងារ​មួយ​ចំនួន ឬ​បិទ​គណនេយ្យ​តែម្តង ព្រោះ​គណនី​នោះ​បាន​បំពាន​ច្បាប់​របស់ Facebook ដោយបង្ហោះ contents (​អក្សរ​, រូបភាព​, តំណ​ភ្ជាប់​, វីដេអូរ ឬ file ផ្សេងៗ​) មិនត្រឹមត្រូវ​, បង្ហោះ​លឿន​ពេក​, ផ្តល់ like (​ការ like page ឬ​ការ like contents) ច្រើនពេក​ជា​ដើម។
​ការ​ពិន័យ​ផ្សេងៗ​ចាប់ពី​មិន​អនុញ្ញាត​ឲ្យ publish (​បង្ហោះ​អ្វីមួយ​ជា​សាធារណៈ​) អាច​ពី ២ ឬ ៣ ម៉ោង​, ៣​ ថ្ងៃ​, ៦​ ថ្ងៃ​, ១​ សប្តាហ៏​រហូត​ដល់​លុប profile ឬ page (​ទំព័រ​បង្កើត​ចេញពី​គណនេយ្យ​ផ្ទាល់ខ្លួន​) ចោល​។

@ដើម្បី​ជៀសវាង ​ត្រូវ​ប្រយ័ត្ន​ប៉ុន្មាន​ចំណុច​នេះ



១) ទុក​ចន្លោះ​ពេល​សម្រាប់​ការ​បង្ហោះ contents

ពេល​ប្រញាប់​ចង់បាន​លទ្ធផល​ពេក អ្នក​តែងតែ​បង្ហោះ contents ក្នុង groups (​កន្លែង​ប្រមូល​ផ្តុំ​ការ​ចែករំលែ​ក​ទៅតាម​ប្រធានបទ​នៃ groups) ឬ pages ជាច្រើន​ក្នុង​ពេល​តែមួយ​ ឥរិយាបថ​បែប​នេះ អាច​នឹង​មាន​បញ្ហា​ជាមួយ Facebook Sheriff ដែល​ជា​អ្នកប្រមាញ់ spammers (​អ្នក​បញ្ជូន​អ្វីមួយ​ដែល​បង្ខំ​អ្នកទទួល​យក​ទាំង​មិន​ចង់បាន​ដូចជា អ៊ីមែល​ជាដើម​)​។ ប្រសិនបើ​ពួកគេ​សម្គាល់​​ឃើញ​ថា អ្នក​កំពុង​ចែករំ​លែ​ក​ព័ត៌មាន​ដដែលៗ គ្រប់​ទីកន្លែង​ក្នុង​ពេល​ដំណាល​គ្នា គណនី​អ្នក​អាច​នឹង​បញ្ជូន​ចូល​ក្នុង Facebook Jail។
​ពេល​ចង់​បង្ហោះ contents ដដែល ក្នុង page ជាច្រើន​ផ្សេង​ទៀត គួរ​ទុក​ចន្លោះ​ពេល​វេលា​សម្រាប់​ការ​បង្ហោះ contents ពី​បី​ទៅ​បួន​នាទី។ ការ​ធ្វើ​បែប​នេះ​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​រង់ចាំ តែ​​អាច​ប្រើប្រាស់​កម្មវិធី​ជំនួយ​​ ដើម្បី​អាច​កំណត់​ពេលវេលា​សមស្របសម្រាប់ការ​បង្ហោះ​។

​២) បង្កើត contents ខ្លួនឯង

ការ​បង្កើត contents ខ្លួនឯង​អាច​ការពារ​ពី​ការ​បិទ​គណនេយ្យ​បាន​ច្រើន​ភាគ​រ​យ ប៉ុន្តែ​សូម​ប្រយ័ត្ន​នៅ​ពេល**​ទាញ​យក​រូបភាព​ពី Google ដែល​រូបភាព​ខ្លះ​មាន​កម្មសិទ្ធិ​បញ្ញា​**។ ម្ចាស់​រូបភាព​ទាំង​នោះ​អាច report (​រាយការណ៍​) ទៅ Facebook ថា​ជា spam។ ត្រូវ​ត្រួត​ពិ​និត្យ​មើល​រូបភាព​ដែល​បង្ហោះ​ចូល​ក្នុង​គេហទំព័រ​ ឬ​អាច​ទិញ​រូបភាព​នោះ​តែ​ម្តង នោះ​នឹង​មិន​មាន​បញ្ហា​នោះ​ឡើយ​។
​វា​មិនមែន​ងាយស្រួល​ក្នុង​ការ​ស្វែង​រក​រូប​ភាព​ស្របច្បាប់ ហើយ​ឥតគិតថ្លៃ​លើ​អ៊ី​ន​ធឺ​ណេ​ត ប៉ុន្តែ​អ្នក​អាច​ស្វែង​រកមើល​ទំព័រ​ណា​ដែល​ផ្តល់​រូបភាព​ប្រភេទ​នេះ​។
​ចងចាំ​ថា​ការ​ហាមប្រាម​មិនមែន​មាន​តែ​លើ​រូបភាព​នោះ​​ទេ​។ ប្រភេទ file ដែល​ចែក​រំលែក​ដោយ​មនុស្ស​ជាច្រើន​ក្នុង​ពេល​តែមួយ ក៏​អាច​ជា spam បាន​ដែរ ទាំង​នេះ​រួមមាន អក្សរ និង links (​តំណ​ភ្ជាប់​)។ ជា​រួម​អ្នក​គួរតែ​ប្រើប្រាស់ contents ខ្លួនឯង​ឲ្យ​ច្រើន​បំផុត​។​

​៣) ប្រយ័ត្ន​ពេល tag

គួរ​ជៀសវាង​ការ​រំ​ខាន​មិត្តភ័ក្ដិ​ដែល​អ្នក​មិន​ស្គាល់ ដោយ​ការ tag ពួកគេ ព្រោះ​ពេល​ខ្លះ​អ្នក​មាន​មិត្តភ័ក្ដិ​ច្រើន​មិន​ប្រាកដ​ថា​អ្នក​ស្គាល់​ទាំងអស់​នោះ​ទេ​។ រក្សា​គណនេយ្យ Facebook ដោយ​ផ្អែកលើ​ភាព​ស្មោះត្រង់ និង links ពិតប្រាកដ ដែល​អាច​ការពារ Facebook ពី​ការ​តាមដាន​សកម្មភាព​ដោយ​ចាត់​ទុក​ជា spam​។
មាន​អ្នកប្រើប្រាស់​ជាច្រើន​មិន accept friend request (​ទទួល​អ្នក​ជា​មិត្តភ័ក្ដិ​តាម​ការ​ស្នើ​របស់​អ្នក)​ ដែល​ឥរិយាបថ​នេះ​ក៏​អាច​ជា spam ពីព្រោះ​ពួកគេ​មិន​ស្គាល់​អ្នក ឬ​ហេតុអ្វី​បាន​ជា​អ្នក add (​ស្នើ​សុំ​ជា​មិត្តភ័ក្ដិ​លើ​បណ្ដាញ​ស​ង្គ​ម​) ពួកគេ​។
ឥរិយាបថ​ផ្សេង​ទៀត​ដែល​គួរ​ជៀសវាង​គឺ​ការ add មនុស្ស​ចូល groups ដោយ​គ្មាន​ការអនុញ្ញាត និង​បង្ហោះ contents លើ Facebook page ជាមួយ​គណនី​អ្នក​ដទៃ​​។ ចងចាំ​ថា​បទបញ្ញត្តិ Facebook មាន​តែ​មនុស្ស​ទេ​ដែល​អាច​មាន profile។
ចៀសបាន កុំ tag ន​រណា​ម្នាក់​ដោយផ្ទាល់​ក្នុង​រូបភាព​បើ​មិនមែន​មាន​រូប​ពួកគេ​ក្នុង​រូបភាព​នោះ​។ គ្មាន​ន​រណា​ម្នាក់​ចូលចិត្ត​ឲ្យ​គេ tag រូបភាព​ដែល​ពួកគេ​មិន​មាន​រូប​ក្នុង​នោះទេ​។ ប្រសិនបើ​អ្នក​ចង់ mention (​ឲ្យ​ដំណឹ​ងដល់​ន​រណា​លើ contents ណាមួយ​) ទៅ​ន​រណា​ម្នាក់ អ្នក​អាច​ធ្វើបាន​ក្នុង comments (​កន្លែង​ជជែក​កម្សាន្ត​ក្នុង contents)​។​

​៤) យល់ដឹង​ពី​ដំណើរការ​របស់ Facebook​

លោក Karen Clark ជា​អ្នក​ជំនាញ​ផ្នែក digital marketing (​ទីផ្សារ​ឌីជីថល​)​ មាន​គោលការណ៍​ជា​មូលដ្ឋាន​ដើម្បី​ប្រាកដ​ថា​អ្នកប្រើប្រាស់ Facebook បាន​ត្រឹមត្រូវ​៖​
​- កុំ​ប្រើប្រាស់​ឈ្មោះ​អាជីវកម្ម​សម្រាប់​គណនី​ផ្ទាល់ខ្លួន។ អ្នក​អាច​បង្កើត​គណនី​ផ្ទាល់ខ្លួន ហើយ​រៀបរាប់​ពី​អាជីវកម្ម​របស់​អ្នក​ក្នុង​ផ្នែក​ព័ត៌មាន​ផ្ទាល់ខ្លួន ឬក៏​បង្កើត page តែ​ម្តង​។​ ​- ​គ្រប់​គ្នា​​អាច​មាន​គណនី Facebook តែ​មួយ​គត់។ គណនី​ផ្ទាល់​ខ្លួន​អ្នក​អាច​បង្កើត page សម្រាប់​អាជីវកម្ម​បាន​ច្រើន ហើយ​បញ្ចូល​អ៊ីមែល​ច្រើន ដូច​នេះ​អតិថិជន​អាច​ងាយស្រួល​ទំនាក់ទំនង។

៥) កុំ​ធ្វើ​ដូចជា spammer​

​គួរតែ​ផ្សារភ្ជាប់​ជាមួយ​មនុស្ស​ដែល​​ស្គាល់​បាន​ហើយ ប្រសិនបើ​ add friend ទៅកាន់​មនុស្ស​ដែល​មិន​ស្គាល់​ក្រោយពេល​គេ reject friendship (​ច្រានចោល​ការ​ស្នើ​ជា​មិត្តភ័ក្ដិ​) នោះ Facebook នឹង​សួរ អ្នកប្រើប្រាស់​ប្រសិនបើ​ពួកគេ​ស្គាល់​អ្នក ហើយ​ប្រសិនបើ​ភាគច្រើន​ពួកគេ​និយាយ ទេ បន្ទាប់មក​អ្នក​នឹង​ជា​មុខសញ្ញា​នៃ spam​។​
មួយ​ទៀត ​កុំ​ព្យាយាម​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​អ្នក​លើ​ទំព័រ​អាជីវកម្ម​​អ្នកប្រើប្រាស់​ផ្សេង​ទៀ​ត សូម្បីតែ​បង្ហោះ contents,​comment និង like​។ ឥរិយាបថ​ទាំង​នេះ អ្នក​គ្រប់​គ្រង​គណនី​​មិន​ស្ទាក់ស្ទើរ​ក្នុង​ការដាក់​អ្នកជា spam នោះទេ​។ កុំ​ប្រើប្រាស់ private message (​ការបញ្ជូនសារ​ទៅកាន់​មិត្តភក្តិ ដែល​មិនទាន់​ជា​មិត្តភក្តិ​) សម្រាប់​គោល​បំណង​ផ្សព្វផ្សាយ នោះ​អ្នក​នឹង​អាច​ត្រូវបាន​គេ report​។​

​៦) ដឹង​អំពី saboteurs (​មនុស្ស​ដែល​មាន​បំណង​មិនល្អ​)​

​ជា​អកុសល តែងតែ​មាន​មនុស្ស​ប្រើប្រាស់​ចំណុច​ផ្សេងៗ​ក្នុង​គោល​បំណង​មិនល្អ​។ ដោយសារ​មាន​ភាព​ងាយស្រួល​សម្រាប់​ដាក់​ន​រណា​ម្នាក់​ជា spam លើ Facebook​។ មាន​អ្នកប្រើប្រាស់​មួយ​ចំនួន​បាន​ប្រើប្រាស់​ដើម្បី​បង្អាក់​ដំណើរការ​ផ្សព្វផ្សាយ​ដៃគូ​ប្រកួតប្រជែង​។ ដូច​នេះ ការ​បង្ហោះ​ណាមួយ​អ្នកបង្កើត​អាច​ត្រូវ​បាន​វាយ​ប្រហារ​លើ​បណ្ដាញ។
​ប្រសិនបើ​ធ្លាប់​ជួប​បញ្ហា​ទាំង​នេះ អ្នក​គួរតែ block ពួកគេ​ពី page របស់​អ្នក​។ ប្រសិនបើ​ពួកគេ​មិន​អាច​ឃើញ​ការ​បង្ហោះ​របស់​អ្នក ពួកគេ​ក៏​មិន​អាច​វាយ​ប្រហារ​អ្នក​បាន​ដែរ​។ អ្នក​ក៏​អាច​ចូល​ទៅកាន់ profile ពួកគេ ហើយ report បាន​។ ចុងក្រោយ អ្នក​អាច​ទំនាក់ទំនង​ទៅកាន់ Facebook ដោយ​ពន្យល់​ហេតុការណ៍​ផ្សេងៗ​បាន​ផង​ដែរ​។​

​៧) កុំ​អោយ Facebook ច្រឡំ​អ្នកជា SPAM-bot​

​SPAM-bot សំដៅ​លើ​កម្មវិធី​ស្វ័យប្រវត្តិ ដែល​ដំណើរការ​លើ​បណ្ដាញ​ស​ង្គ​ម​។ នៅ​ពេល Facebook ដាក់​អ្នកជា spam នោះ ពួកគេ​អាច​នឹង​បញ្ឈប់​អ្នក​ក្នុង​ការ comment លើ page ដទៃ​ទៀត​។ ពួកគេ​ក៏​អាច​បញ្ឈប់​អ្នក​ពី​ការ like លើ​បណ្ដាញ​ស​ង្គ​ម​ផង​ដែរ​។​
​ដើម្បី​ជៀសវាង​បញ្ជូន​អ្នក​ចូល Facebook Jail ​ត្រូវតែ​គ្រប់​គ្រង​លើ​អ្វីដែល​យើង like និង comment​។ នេះ​មិនមែន​ត្រឹមតែ​ជៀ​សវាង​ការ​ពិ​និត្យ​ជា spam ប៉ុន្តែ​ក៏​គ្រប់​គ្រង traffic information (​ពត៌មាន​ពី​ចំនួន​នៃ​ការចូល​ប្រើប្រាស់​គេហ​ទំ​ព័រ​) លើ Facebook ផងដែរ​។

៨) កុំ​បង្ហោះ​ច្រើនពេក​

​នេះ​ជា​គន្លឹះ​មូលដ្ឋាន ប្រសិនបើ​​ចង់​ជៀសវាង​ការ​បញ្ជូន​ចូល Facebook Jail​។ អ្នក​គ្រប់​គ្រង​សហ​គមន៍​អាជីព (Professional Community Manager) ណែនាំ​ថា​ច្រើន​បំផុត ៥ ទៅ ៦ contents សម្រាប់​បង្ហោះ​។ ចងចាំ​ថា វា​មិន​ចាំបាច់​ដើម្បី​ប្រាប់​អតិថិជន​គ្រប់យ៉ាង​ពី​អាជីវកម្ម​របស់​អ្នក​នោះ​ទេ​។ គ្រាន់តែ​ណែនាំ​ពួកគេ​ឲ្យ​ចូល​ទៅកាន់​គេហទំព័រ​របស់​អ្នក ដែល​ជា​កន្លែង​ពួកគេ​អាច​សិក្សា​បន្ថែម​ពី​គ​ម្រោង​របស់​អ្នក​ប្រសិនបើ​ពួកគេ​ចង់​។​
​លោក Francesca Esposito-Rose ដែល​ជា​អ្នក​ជំនួញ បានណែនាំ​​ឲ្យ​បង្ហោះ​ពី​ទំព័រ​អាជីវកម្ម​ផ្ទាល់ខ្លួន​ពីពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍។ គាត់​ក៏​បាន​សម្គាល់​ថា​ទាំង​នេះ​ខុសគ្នា​ពី​អាជីវកម្ម​មួយ ទៅ​អាជីវកម្ម​មួយ​។ គាត់​ក៏​បាន​ឲ្យ​យោបល់ គួរ​ពិសោធន៍​ដើម្បី​ស្វែង​យល់​លើ​យោបល់​ផ្សេងៗ​របស់​អ្នកមើល​។ ការ​រំខាន​ដល់ timeline (​គ្រប់​អ្វីៗ​ដែល​ទាក់ទង​នឹង​យើង​ក្នុង​ទំព័រ​ផ្ទាល់ខ្លួន​) របស់ follower (​អ្នក​តាមដាន contents របស់ page) ដោយ​ការ​បង្ហោះ​អ្វីមួយ ក៏​អាច​ចាត់ទុកជា spam ដែរ​។​

​៩) ផ្តល់​ព័ត៌មាន​ផ្លូវការ​សម្រាប់​ខ្លួន​អ្នក​

​នេះ​ជា​គន្លឹះ​ដ៏​ល្អ​បំ​ផុត​ដែល​ធានា​ក្នុងការ​ស្វា​គមន៍ follower ថ្មីៗ​ដែល​មាន​បំណង​ចង់​ចូលរួម​។ អ្នកប្រើប្រាស់​អាច​ស្វែង​យល់ថា ​អ្នក​ជា​ន​រណា​ដោយ​គ្រាន់តែ​មើល​លើ​ផ្នែក​ពត៌មាន​នៃ​ទំព័រ​របស់អ្នក​។
​តាម​វិធី​នេះ មនុស្ស​នឹង​មាន​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​អ្នក ដែល​ធ្វើ​ឲ្យ​ពួកគេ​កក់​ក្តៅ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​នាក់​។ អត្ថបទ​ដ៏​ល្អ​ក្នុង​ផ្នែក About អាច​គ្រប់​គ្រាន់​សម្រាប់​ទាក់ទាញ​ពួកគេ​អោយ like page របស់​អ្នក​។ ​
តាម​ការស្រាវជ្រាវ​របស់ moveouttheoffice.com បាន​និយាយថា យើង​គួរតែ​រំលឹក​ដល់​មនុស្ស​ពី​អ្វី​ដែល​យើង​បានធ្វើ ក្នុង​ការ​បង្ហោះ បី​ឬ​បួន contents​។ វា​នឹង​ជា​កត្តា​ជួយ​ជំរុញ​ពួកគេ​អោយ​ក្លាយជា followers​។​

១០) ប្រើប្រាស់ "shortened links" នៅលើ page​

​ការ​ប្រើប្រាស់​បច្ចេកទេស shorten links (​ការ​បង្រួម links ឲ្យ​​ខ្លី​) ​ជួយ​កាត់បន្ថយ​ចំ​នួន​អក្សរ ហើយ​ក៏​ជា​វិធី​ដ៏​ល្អ​សម្រាប់​គេច​ចេញពី​ការ​មើល​ឃើញ​របស់ Facebook Sheriff ផង​ដែរ​។ ដូច​យើង​ដឹង​ហើយ ការ​បង្ហោះ link លើ pages ច្រើន នឹង​អាច​ជាប់​ជា spam​។​
​ដើម្បី​ជៀសវាង Facebook ពី​ការ​បង្កើត URL របស់​អ្នកជា spam សម្រាប់​ហេតុ​ផ្សេងៗ វិធី​ដែល​ល្អ​គឺ​ធ្វើ​ឲ្យ links នោះ​ខ្លី​។ អ្នក​អាច​ប្រើប្រាស់ wp.me, bit.ly ឬ goo.gl​។​
អនុវត្ត​តាម គន្លឹះ​ទាំង ១០ ខាងលើ​នឹង​ជួយ​អ្នក​ពី​ការ​បិទ ដោយ Facebook និង​បញ្ជូន​ចូល Facebook Jail​។ វា​នឹង​ជួយ​អោយ​អាជីវកម្ម​របស់​អ្នក​បាន​យូរ សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។

បន្ត​ចុច​អាន៖
​ ​

ប្រភព៖ postcron អត្ថបទ៖ ប៊ុនធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget