Tuesday, June 27, 2017

Adobe ឫ​ Adobe Systems ជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ​មួយ​របស់​អាមេរិក ដែល​បាន​បង្កើត​ឡើង​នូវ​បណ្ដា​កម្មវិធី​សម្រាប់​ការ​ឌីហ្សាញ​ជា​ច្រើន។ មនុស្ស​ភាគ​ច្រើន​ស្គាល់​ត្រឹម Adobe Photoshop, Adobe Reader និង​ Adobe After Effects ជាដើម ផ្ទុយ​ទៅ​វិញ​នៅ​មាន​ច្រើន​ទៀត​ដែល​អ្នក​មិន​ស្គាល់ ​ទាំង​ឈ្មោះ​ក៏​ដូច​ជា​អត្ថប្រយោជន៍​មុខងារ​សំខាន់ៗ​របស់​វា។

១.Adobe InDesign:


កម្មវិធី​នេះ ប្រើ​សម្រាប់​បង្កើត​និង​បើក​មើល​ជា​មុន​នូវ​ប្រភេទ​ឯកសារ​សម្រាប់​បោះពុម្ព​ជា​ទស្សនាវដ្ដី។ ជម្រើស​ល្អ​​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​បង្កើត​ឯកសារ​ណា​ដែល​មាន​អក្សរ​ច្រើន ដូច​ជា​កាសែត, ផ្ទាំង​រូបភាព ជា​លក្ខណៈ​ទំព័រ​លើស​ពី ២។​ យ៉ាងណាមិញ​ក៏​មាន​ការ​ទទួល​ស្គាល់ InDesign មិន​ទុក​សម្រាប់​ប្រើ​រចនា​ក្រាហ្វិក​កម្រិត​ខ្ពស់​នោះ​ឡើយ។​​

២.Adobe Illustrator:

Illustrator គឺ​ជា​ Photoshop សម្រាប់​ប្រើ​បង្កើត​រូប​បែប​គំនូរ​ ងាយ​ស្រួល​ក្នុង​ការ​រចនា​រូបភាព​ក្រាហ្វិក​(Bitmap Graphics)។ ឯកសារ​ផ្ដោត​សំខាន់ ២ ក្នុង​កម្មវិធី​នេះ​រួមមាន Raster និង​ Vector។

៣.Adobe Bridge:


ប្រើ​សម្រាប់​កែ​ទម្រង់​ឯកសារ​ជា​ពិសេស​រូប​ប្រភេទ​ RAW ក្នុង​កម្រិត IPTC និង XMP ដែល​មុខងារ​មួយ​ចំនួន​មាន​ដូច​ទៅ​នឹង Photoshop ។ Bridge ហាក់​បី​ជា​មិន​ពេញ​និយម​ខ្លាំង​នោះ​ទេ សម្រាប់​អ្នក​ប្រើ​ទូទៅ ព្រោះ​សិស្ស​ច្បង​កម្មវិធី​ដទៃ​ក្នុង​ត្រកូល​តែ​មួយ ក៏​អាច​បំពេញ​តម្រូវ​ការ​អ្នក​ប្រើ​បាន​ស្រាប់​ទៅ​ហើយ។​

៤.Adobe Dreamweaver:


មាន​ទំនាក់ទំនង​ជាមួយ​ការ​ត្រួតពិនិត្យ​កូដ​នៅ​លើ​ភាសា​មួយ​ចំនួន​ដូច​ជា CSS, EDML, XHTML, XML, XSLT, HTML, Java, PHP និង​ VBScript ជាដើម។​ វា​ពិនិត្យ​មើល​កូដៗ​សំខាន់​ណា ដែល​មាន​លក្ខណៈ​ដូច​គ្នា​ក្នុង​ពេល​តែ​មួយ ហើយ​ធ្វើ​ការ​ Highlight ពី​លើ​កូដ​នោះ ដើម្បី​បង្ហាញ​ឱ្យ​យើង​បាន​ដឹង។

៥.Adobe Fireworks:


Fireworks មាន​ភាព​ប្រហាក់ប្រហែល​បន្តិច​បន្តួច​ទៅ​នឹង Illustrator ដែរ ប៉ុន្តែ​ទម្រង់​រូបភាព​ដែល​បង្កើត​ចេញ​មក​មាន​លក្ខណៈ​ស្រប​សម្រាប់​គេហទំព័រ (Web) និង​ការ​បង្កើត​កម្មវិធី​ទូរសព្ទ។​ វិចិត្រករ​ Jose Rivera បាន​ប្រើប្រាស់​ Fireworks ដើម្បី​ធ្វើ​ការងារ​របស់​គាត់​ជា​ច្រើន។​ តួ​យ៉ាង​ដូច​ជា​ផ្ទៃ​រូបភាព​តារាង​ល្បី, គេហទំព័រ​មួយ​ចំនួន​ធំ សុទ្ធ​សឹង​តែ​បង្កើត​ចេញ​ពី​កម្មវិធី Fireworks ក្នុង​ទម្រង់​ឯកសារ​ bitmap។​

៦.Adobe Prelude:


ជា​កម្មវិធី​សម្រាប់​កាត់​ត​វីដេអូ ហើយ​បើ​និយាយ​ពី​អត្ថប្រយោជន៍​ក៏​មិន​ខុស​ពី​កម្មវិធី​កាត់​ត​វីដេអូ​របស់​ក្រុមហ៊ុន​ដទៃៗ​ទៀត​ដែរ។​​

៧.Adobe After Affects:


After Affects ជា​កម្មវិធី​ល្បី​ឈ្មោះ​មួយ​ក្នុង​វិស័យ​ផលិត​វីដេអូ​ទាំង​ពី​អំឡុង​ឆ្នាំ ១៩៩០។​ ប្រើ​វា​សម្រាប់​បង្កើត​ Visual Effects ទៅ​ក្នុង​វីដេអូ​និង​ប្រភេទ​រូបភាព​មាន​ចលនា​ (Animation)។​ វា​ទាមទារ​ដំណើរការ​លើ​ម៉ាស៊ីន​ដែល​មាន​កម្លាំង​ខ្លាំង យ៉ាង​តិច​ណាស់​ក៏ RAM ទំហំ 8GB ទើប​ដំណើរការ​កម្មវិធី​នេះ​បាន​រលូន​ ព្រោះ​វា​មាន​មុខងារ​ពិសេសៗ​ច្រើន​ក្នុង​ការ​ផលិត​វីដេអូ។​
លើ​ប្រព័ន្ធ YouTube ច្រើន​មាន​គេ​បង្រៀន​អំពី​ការ​បញ្ចូល​ Lightning Strike, Glowing Eye និង Lightsaber ទៅ​ក្នុង​វីដេអូ​របស់​អ្នក​ប្រើ ដែល​វា​ជា​ចំណុច​ចាប់​ផ្ដើម​ដំបូងៗ។

៨.Adobe Premier Pro:


ប្រើ​សម្រាប់​ធ្វើ​ការ​កាត់​និង​កែច្នៃ​វីដេអូ ភាគ​ច្រើន​ក្នុង​គោលដៅ​បង្កើត​ខ្សែ​ភាពយន្ត។ កម្មវិធី​នេះ​តម្រូវ​ឱ្យ​មាន​កម្លាំង​ម៉ាស៊ីន​ដំណើរការ​ធំ​ដូច​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​ហាក់​បី​ជា​មិន​ពេញ​និយម​សម្រាប់​អ្នក​ប្រើ​ទូទៅ​ឡើយ ខណៈ​មាន​គូ​ប្រជែង ២ ចូល​មក​គឺ Avid និង​ Apple។​

៩.Adobe Photoshop:


ទោះ Sabay មិន​រៀបរាប់​ក៏​ប្រិយមិត្ត​អាច​ដឹង​ត្រួសៗ​ដែរ ​ពី​មុខងារ​ Photoshop។ យើង​ប្រើ​សម្រាប់​កាត់​ត​រូបភាព​និង​បង្កើត​ការ​រចនា​បែប​ 3D ដែល​នេះ​ជា​មុខងារ​ចម្បង​ដ៏​ចាំ​បាច់​មួយ ដែល​គេ​ត្រូវការ​ប្រើ Photoshop។

១០.Adobe Flash:

ហ្គេម​ដែល​អ្នក​និយម​លេង​លើ​បណ្ដាញ​សង្គម ហើយ​វីដេអូ​តុក្កតា​ដែល​ក្មេងៗ​និយម​មើល អ្នក​ផលិត​ច្រើន​ប្រើ​កម្មវិធី Flash ក្នុង​ការ​បង្កើត។​ ប៉ុន្តែ​ក្រោយ​ការ​ប្រកាស​ចេញ HTML5 កម្មវិធី Flash ក៏​បាត់បង់​ការ​គាំទ្រ​មួយ​ផ្នែក​ធំ យ៉ាងណាមិញ​បច្ចុប្បន្ន​គេ​ក៏​នៅ​ប្រើ​វា​ដើម្បី​បង្កើត​ក្បាល​ចាក់​វីដេអូ​ដំណើរការ​លើ​គេហទំព័រ YouTube។

១១.Adobe Audition:


ប្រើ​សម្រាប់​កាត់​ត​សម្លេង​ និង​ការ​បញ្ចូល​សម្លេង​ច្រើន​ក្នុង​ឯកសារ​តែ​មួយ (Mix Sound)។​ កាល​ពី​សម័យ​មុន​គេ​និយម​ប្រើ​វា​នៅ​តាម​បណ្ដា​ស្ថានីយ​វិទ្យុ​ សម្រាប់​កាត់​និង​បញ្ចូល​ Sound Effects។​

​​​១២.Adobe SpeedGrade:


ប្រើ​សម្រាប់​ធ្វើ​ការ​ច្នៃ​បន្ថែម​ពណ៌​ទៅ​លើ​រូបភាព។ បើ​និយាយ​រួម​ បច្ចុប្បន្ន​កម្មវិធី​ទូរសព្ទ​ជា​ច្រើន​ក៏​មាន​ដែរ ដែល​យើង​និយម​ហៅ​ថា​ ដាក់​ Effect ទៅ​លើ​រូបភាព ប៉ុន្តែ​គ្រាន់​កម្មវិធី SpeedGrade វា​មាន​មុខងារ​ប្រើប្រាស់​ធំ​ទូលាយ​ជាង។

១៣.Adobe Encore:


ប្រើ​សម្រាប់​ការ​រៀបចំ​ DVD និង​ឌីស​ Blu-ray ដែល​ភាគ​ច្រើន​អ្នក​ប្រើ​វា​គឺ​ជា​អ្នក​ផលិត​អាជីព​ ក្នុង​ផ្នែក​មួយ​បន្ត​ពី Adobe Premiere។ យើង​អាច​បង្កើត​ Menus នៅ​ក្នុង​ DVD ហើយ​ធ្វើ​ការ​កែច្នៃ​តាម​រយៈ​ Photoshop ក៏​បាន​ដោយ​ប្រើប្រាស់​ Layer។​

១៤.Adobe Flash Builders:


ប្រើ​ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​កម្មវិធី​សម្រាប់​ទូរសព្ទ​និង​វេបសាយ​លើ​កុំព្យូទ័រ។ មិន​ខុស​ច្រើន​ពី Flash ដែល​អាច​បង្កើត​កម្មវិធី​គាំទ្រ​ប្រព័ន្ធ​ដំណើរការ​ច្រើន។​ កូដ​ដែល​អាច​ស្គាល់​ជាមួយ​ផ្ទៃ​ក្រាហ្វិក​នៃ​កម្មវិធី Flash Builders រួម​មាន​ MXML និង ActionScript។​

១៥.Adobe Acrobat X Pro:


ប្រើ​ទាក់ទង​ក្នុង​ឯកសារ​ PDF ដ៏​រឹងមាំ​មួយ។ យើង​អាច​ធ្វើ​ការ​បន្ថែម​សម្លេង​និង​វីដេអូ​ ក៏​ដូច​ជា​កែច្នៃ​ផ្ទៃ Background របស់​ឯកសារ PDF បាន​យ៉ាង​ងាយស្រួល។​

១៦.Adobe Media Encoder:


ប្រើ​សម្រាប់​ធ្វើ​ការ Resize និង​ Crop វីដេអូ​ជា​ដើម រួច​រាល់​វីដេអូ​ទាំង​អស់​អាច​បម្លែង​ចេញ​ជា​ឯកសារ​ FLV, F4vV និង H.264 ដែល​គាំទ្រ​លើ​ឧបករណ៍​ច្រើន។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget