Friday, June 23, 2017

Gmail ជា​ប្រព័ន្ធ​ផ្ញើ​សារ​ទំនើប​មួយ ដែល​ស្ថាប័ន​ការងារ​គ្រប់​ជាន់​ថ្នាក់​ប្រើប្រាស់​ជា​មធ្យោបាយ​បញ្ជូន​ឯកសារ​ សំណុំ​រូបភាព​ផ្សេងៗ​ទៅ​កាន់​បុគ្គល​ណា​ម្នាក់។ អំឡុង​ពេល​បង្កើត​ Gmail ដំបូង មាន​រឿង ៥ យ៉ាង​ដែល​អ្នក​ត្រូវ​ចាំ​កុំ​ភ្លេច ជៀសវាង​នៅ​ថ្ងៃ​ក្រោយ ពេល​ដែល​ជួប​បញ្ហា​ Error ផ្សេង​ៗ ហើយ​ទាមទារ​ឱ្យ​ធ្វើ​ការ​ប្ដូរ​លេខ​កូដ ឫ Reset យក​មក​វិញ អ្នក​នឹង​មាន​ដំណោះស្រាយ​ដ៏​សមស្រប។



១.ត្រូវ​ចាំ​លេខ​កូដ​ដែល​អ្នក​ធ្លាប់​ប្រើ ដោយ​ទោះ​បី​អ្នក​ធ្លាប់​ប្ដូរ​ថ្មី​ក៏​ដោយ (ឧទាហរណ៍: Tech12345)

២.​​ត្រូវ​ចាំ​លេខ​ទូរសព្ទ​ដែល​អ្នក​យក​ទៅ​បង្កើត​ចេញ​ជា Gmail ដំបូង ហើយ​បើ​អាច​ត្រូវ​ទុក​លេខ​ស៊ីម​នោះ ឱ្យ​នៅ​ជាមួយ​អ្នក​រហូត (ឧទាហរណ៍: 096 655 xxxx)

៣.អំឡុង​ពេល​បង្កើត​ Gmail ត្រូវ​បញ្ចូល Recovery Email មួយ ដែល​អាច​យក​ Email របស់​សាច់ញាតិ​មិត្តភ័ក្ដិ​ឫ​មនុស្ស​ជិតដិត​ដែល​អ្នក​ស្គាល់ (ឧទាហរណ៍: sabaytechnology@gmail.com ឫ​ប្រើ Yahoo ក៏​បាន)

៤.ត្រូវ​ចាំ​ខែ​ឆ្នាំ​បង្កើត​ Gmail (ឧទាហរណ៍: ខែ​មិនា​ឆ្នាំ ២០១៧)

​៥.ស្គាល់ Email មួយ ដែល​អ្នក​ធ្លាប់​ធ្វើ​ការ​ទំនាក់ទំនង​គ្នា តាម​រយៈ​ Gmail របស់​អ្នក​ផ្ទាល់ (ឧទាហរណ៍: technologykh@gmail.com)

រាល់​ចំណុច​ទាំង ៥ ​នេះ អ្នក​ចាំ​បាច់​គួរ​កត់​ជា Note ទុក​នៅ​ក្នុង​ទូរសព្ទ​ឫ​ក្រដាស​ណា​មួយ ព្រោះ​ពេល​ជួប​បញ្ហា​ចំណុច​ដូច​បាន​រៀបរាប់​ខាង​លើ នឹង​ជួយ​ដោះ​ស្រាយ​អ្នក​បាន​យ៉ាង​ប្រពៃ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget