Saturday, June 17, 2017


@ឯកសារ​ធ្វើ​ដំណើរ​មាន៖

អ្នក​ធ្វើដំណើរ​ទាំងអស់​ត្រូវ​ត្រៀម​និង​រៀបចំ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ជា​ ចាំបាច់ មុន​ពេល​ធ្វើ​ដំណើរ​​មាន​ដូចជាៈ

សំបុត្រ​​ធ្វើ​ដំណើរ (សំបុត្រយន្តហោះ) ជាចាំបាច់​យើង​ត្រូវ​មាន​សំបុត្រ​យន្តហោះ បើមិនដូច្នោះទេ​យើង​មិន​អាច​ធ្វើ​ដំណើរ​បានទេ។ សំបុត្រ​យន្តហោះ ​អ្នក​អាច​ស្វែង​រក​នៅ​ក្រុមហ៊ុនអកាសចរ​ដែល​អ្នក​​ត្រូវ​ជិះ​ធ្វើ​ដំណើរ ឬតាម​ទី​ភ្នាក់ងារ​ទេសចរ​ផ្សេងៗ​តាម​តម្រូវការ។

អ្នកធ្វើដំណើរតម្រូវឲ្យរក្សាទុកនូវសំបុត្រធ្វើដំណើរនៅជាប់ខ្លួន​​តាំងពីចាប់ផ្តើមដល់ទីបញ្ចប់នៃការធ្វើ ដំណើរ ព្រោះវាត្រូវប្រើសម្រាប់ឆែកសំបុត្រចូលព្រលាន និងគោលបំណងអន្តោប្រវេសន៍។

-លិខិត​ឆ្លង​ដែនៈ អ្នក​ធ្វើដំណើរ​ទាំងអស់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា លិខិត​ឆ្លងដែន​របស់​ខ្លួន មាន​សុពលភាព យ៉ាង​ហោច​ណាស់ឲ្យបាន៦ខែ គិត​ត្រឹម​ថ្ងៃ​ធ្វើដំណើរ។
អ្នកធ្វើដំណើរតម្រូវឲ្យមានលិខិតឆ្លងដែនដែលមានសុពលភាពសម្រាប់ការធ្វើដំណើរជាអន្តរជាតិ ក្នុងកំឡុងពេលធ្វើដំណើរ ព្រោះអ្នកត្រូវបង្ហាញលិខិតឆ្លងដែននៅបញ្ជរឆែកសំបុត្រ និងអន្តោប្រវេសន៍។

មានប្រទេសមួយចំនួនត្រូវការសុពលភាពនៃលិខិតឆ្លងដែនរបស់អ្នកមានរយៈពេលវែងជាងរយៈពេលដំណើរ ទស្សនកិច្ចរបស់អ្នកទៅទៀត។ ដូច្នេះ ត្រូវតែឆែកនូវកាលបរិច្ឆេទនៃសុពលភាពលិខិតឆ្លងដែនរបស់អ្នក ជាប្រចាំដែលជាតម្រូវការលិខិតឆ្លងដែន នៃប្រទេសដែលអ្នកត្រូវធ្វើដំណើរទៅ។

ពេលអ្នកចាកចេញ ឬមកដល់ព្រះរាជាណាចក្រកម្ពុជា អ្នកចាំបាច់ត្រូវបង្ហាញនូវលិខិតឆ្លងដែនរបស់អ្នក ប័ណ្ណអនុញ្ញាតហោះហើរ និងបំពេញបែបបទបញ្ជាក់ពីការចាកចេញ/ការមកដលនៅឯបញ្ជរត្រួតពិនិត្យ លិខិតឆ្លងដែន។

ទម្រង់លិខិតសម្គាល់ខ្លួន៖

ពេលធ្វើដំណើរតាមជើងហោះហើរ ក្នុងស្រុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកធ្វើដំណើរតម្រូវឲ្យបង្ហាញ នូវលិខិតបញ្ជាក់អត្តសញ្ញាណដែលអាចទទួលស្គាល់ណាមួយដូចមានរាយខាងក្រោម៖
    • -អត្តសញ្ញាណប័ណ្ណ
    • -ប័ណ្ណបើកបរ
    • -ប័ណ្ណសមាជិកសភា
    • -ប័ណ្ណយោធា
    • -ឯកសារស្របច្បាប់ពីអាជ្ញាធរដែនដីដើម្បីបញ្ជាក់ការបាត់អត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណ មិនទាន់ចេញជូនសាម៉ីជន
    • -ប័ណ្ណបុគ្គលិកអាកាសចរណ៍
    • -សំបុត្រកំណើត ឬឯកសារដែលមានតំលៃស្មើ។
ទិដ្ឋាការ៖ ទិដ្ឋាការ ជាការអនុញ្ញាតសម្រាប់បុគ្គលមិនមែនសញ្ជាតិ ធ្វើដំណើរទៅប្រទេសជាក់លាក់ណាមួយ។ ដើម្បី ស្វែងយល់ថាតើអ្នកតម្រូវឲ្យមានទិដ្ឋាការទៅកាន់ប្រទេសណាមួយនោះដែរឬទេ សូមឆែកមើលព័ត៌មាន អំពីប្រទេសដែលអ្នកចង់ទៅជាក់លាក់នោះ។

អ្នក​ធ្វើដំណើរ ត្រូវ​មាន​ទិដ្ឋាការ (Visa) នៃ​ប្រទេស​ដែល​ជា​គោលដៅ​ធ្វើ​ដំណើរ​របស់​ខ្លួន​។ បើ​សិន​ជា​យើង​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​មិន​ចាំបាច់​សុំ​ទិដ្ឋា​ការ យើង​ត្រូវ​ស្វែង​យល់ថា​ប្រទេស​ទាំងនោះ​អាច​អនុញ្ញាត​ឲ្យ​យើង ស្នាក់​នៅ​ជា​លក្ខណៈ​ទេសចរ ឬ​ជំនួញ​បាន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ។ យើង​អាច​ស្វែងយល់​ពី​រយៈពេល​ដែល​ស្នាក់នៅ​បាន តាម​រយៈ​ស្ថានទូត​របស់​ប្រទេស​នោះ។



-ទិដ្ឋាការៈ អ្នកធ្វើដំណើរ ត្រូវមានទិដ្ឋាការ (Visa) នៃប្រទេសដែលជាគោលដៅធ្វើដំណើររបស់ខ្លួន បើសិនជាយើងធ្វើដំណើរទៅក្រៅប្រទេសដែលមិនចាំបាច់សុំទិដ្ឋាការ យើងត្រូវស្វែងយល់ថាប្រទេសទាំងនោះអាចអនុញ្ញាតឲ្យយើង ស្នាក់នៅជាលក្ខណៈទេសចរ ជំនួញបានរយៈពេលប៉ុន្មានថ្ងៃ។ យើងអាចស្វែងយល់ពីរយៈពេលដែលស្នាក់នៅបាន តាមរយៈស្ថានទូតរបស់ប្រទេសនោះ។

តែ​បើ​យើង​ទទួល​បាន​ប្រភេទ​ទិដ្ឋាការ​ស្នាក់នៅ​រយៈ​ពេល​វែង​ដូចជាៈ​ ទិដ្ឋាការ​សិក្សា,​ការងារ​​,​ ឬ​រស់នៅ​ជា​អចិន្ត្រៃយ៍​ អ្នក​ធ្វើដំណើរ​ទាំងអស់​អាច​ទិញ​សំបុត្រ​តែមួយ​ជើង​ទៅ​បាន (One Way Ticket)​ តែ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ភ្ជាប់​មក​នូវ​ឯក​សារ​​​យោង​មួយ​ចំនួន​ដែល​ បញ្ជាក់​ពី​ការ​ស្នាក់នៅ​របស់​ខ្លួន​ពេល check in នៅ​ព្រលាន​យន្ត​ហោះ​នៃ​កន្លែង​ចេញ​​ដំណើរ និង​ពេលទៅ​ដល់។
ក្រៅ​ពី​បី​ចំណុច​៣​សំខាន់ៗដែល​ជា​ឯកសារ​ចាំបាច់​សម្រាប់​ធ្វើដំណើរ​តាម​យន្ត​ហោះ នៅ​មាន​ឯកសារ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត​ដែល​អ្នក​ធ្វើដំណើរ ត្រូវ​ភ្ជាប់​ជាមួយ​ខ្លួន​ក្នុង​​ករណី​ដែល​មាន​ការ​សួរនាំ​ដូចជាៈ ការ​កក់​សណ្ឋាគារ, តារាង​កាលវិភាគ ឬ​កន្លែង​ទេសចរដែល​យើង​នឹង​ត្រូវ​ដើរ​កំសាន្ត ឬ​អ្នកធានា​ពី​ការ​ធ្វើដំណើរ​របស់​យើង។

នៅ​ព្រលាន​យន្តហោះ

ជា​ការ​ផ្តល់​យោបល់ សម្រាប់​អ្នក​ធ្វើដំណើរ​ការ​មក​ដល់​ព្រលាន​យន្តហោះ​ទាន់​ពេល​វេ​លា​ជា​រឿង​ សំខាន់ ដូច្នេះ​ដើម្បី​ជៀសវាង​បញ្ហា​យឺតយ៉ាវ ឬ​ការ​ខក​ជើង​យន្តហោះ​ដោយ​ប្រ​ការ​ណាមួយ អ្នក​ធ្វើដំណើរ​ទាំងឡាយ​គួរ​លៃ​ពេលវេលា នៃ​ការ​មកដល់​ព្រលាន​យន្តហោះ​ឲ្យបាន​យ៉ាង​តិច​​ ៣ម៉ោង​មុន​ម៉ោង​ចេញ​ដំណើរ សម្រាប់​ការ​ហោះហើរ​ជា​លក្ខណៈ​អន្តរជាតិ និង​យ៉ាង​តិច ម៉ោង​មុន​​​នៃ​​​ម៉ោង​ចេញ​ដំណើរ​សម្រាប់​ការ​ហោះហើរ​ក្នុង​ស្រុក។

Check-incheck in ដើម្បី​ថ្លឹង​អីវ៉ាន់​សម្រាប់​ផ្ញើ និង​យក Boarding Pass ដើម្បី​ឡើង​យន្តហោះ និង​លេខ​កៅអី​សម្រាប់​អង្គុយ។ ពេល check in បុគ្គលិក check in ឬ​បុគ្គលិក​អាកាសចរ​នឹង​ប្រាប់​ពី​វត្ថុ​ដែល​អាច​ផ្ញើ ឬ​យក​តាម​ខ្លួន​បាន​​ និង​វត្ថុ​ដែល​ត្រូវ​ហាម​ឃាត់​​​ក្នុង​ការ​យក​ឡើង​យន្តហោះ។
ប្រសិន​បើ​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​រក​ឃើញវត្ថុ​ដែល​អាច​មាន​ គ្រោះថ្នាក់ ឬ​ហាមឃាត់, ភ្នាក់ងារ​សន្តិសុខ​ព្រលាន​នឹង​ទាក់ទង​ទៅ​ម្ចាស់​ឥវ៉ាន់។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​ធ្វើ​ដំណើរអ្នកដំណើរ​ទាំងអស់​ត្រូវ​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​សម្រាប់​ការ​ចេញ​ ដំណើរ​ដូចជា៖ សលាកបត្រ​ចេញ​ដំណើរ សម្រាប់​មន្ត្រី​អន្តោប្រវេសន៍​នៅ​ច្រកចេញ​ដំណើរ និង​សលាកបត្រ​ពេល​ទៅ​ដល់​សម្រាប់​មន្ត្រី​អន្តោប្រវេសន៍ សលាកបត្រ​គយ​,​ និង​សលាកបត្រ​សុខភាព​ (អាស្រ័យ​ទៅតាម​ព្រលាន​យន្តហោះ​និមួយៗ)

ជាទូទៅ​របស់​របរ​ដែល​ធ្វើ​ពី​ដែក មាន​ភាព​មុត​ស្រួច ដូចជា​កាំបិត, កន្ត្រៃ​កាត់​ក្រចក,​ កន្ត្រៃ របស់​ដែល​អាច​មាន​ជាតិ​ឆេះ ដែក​កេស, ឈើគូស និង​របស់​ផ្សេងៗ​ដែល​អាច​បង្ហាញ​ថា​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ ផ្សេងៗ​ទៀត ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ការ​យក​ឡើង​​យន្ត​​ហោះ។​ លើស​ពី​នេះ​ទៅ​ទៀត​ដោយ​យោង​តាម​អង្គការ​អាកាសចរ​អន្តរជាតិ (ICAO)​,​​ វត្ថុ​ដែល​មាន​ជាតិ​ទឹក, ស្រ្ពៃយ៍ ឬ​ជែល​(Gel/ Aerosol) ដែល​មាន​ចំណុះ​លើស​ពី 100ml ក្នុង​មួយ​បំពង់​ឬ​មួយ​ដប ក៏​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ការ​យក​តាម​ខ្លួន​ផង​ដែរ។

ចំណែកអីវ៉ាន់ដាក់ថ្លឹងវិញ វត្ថុដែលមានជាតិឆេះ ផ្ទុះក៏ត្រូវបានហាមឃាត់ផងដែរ។ លើកលែងតែក្នុងករណីពិសេសដែលមានការយល់ព្រមពីបុគ្គលិកក្រុមហ៊ុនអាកាសចរដែលយើងធ្វើដំណើរ។

ទាក់ទងអីវ៉ាន់ដាក់ថ្លឹង របស់អ្នកធ្វើដំណើរនីមួយៗត្រូវបានបញ្ជាក់នៅលើសំបុត្រយន្តហោះ បើសិនជាមានករណីលើសពីទម្ងន់ដែលបានកំណត់ អ្នកធ្វើដំណើរម្នាក់ៗ អាចនឹងប្រឈមមុខ នឹងការបង់ប្រាក់សម្រាប់អីវ៉ាន់ដែលបានលើស។ ចំណែកតម្លៃ នៃឥវ៉ាន់ដែលលើសវាអាស្រ័យទៅតាមគោលដៅដែលត្រូវទៅ​​ និងតាមតម្លៃរបស់ក្រុមហ៊ុននិមួយៗដែលបានកំណត់។
សម្រាប់​ទម្ងន់​នៃ​អីវ៉ាន់​ដាក់​ថ្លឹង និង​ឥវ៉ាន់​យួរ​ជាប់​ខ្លួន​គឺ​វា​អាស្រ័យ​ទៅលើ​គោល​ការណ៍ របស់​ក្រុមហ៊ុន​អាកាសចរ​ផ្សេងៗ​គ្នា ដោយ​ផ្អែក​ទៅ​លើ​ប្រភេទ​សំបុត្រ និង​គោល​ដៅ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ។

@បំពេញព័ត៌មាន​ផ្ទាល់​ខ្លួន​សម្រាប់​ការ​​ធ្វើ​ដំណើរ

អ្នកដំណើរ​ទាំងអស់​ត្រូវ​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​សម្រាប់​ការ​​ធ្វើ​​ដំណើរ​ដូចជា៖ សលាកបត្រ​ចេញ​ដំណើរ សម្រាប់​មន្ត្រី​អន្តោប្រវេសន៍​នៅ​ច្រកចេញ​ដំណើរ ​សលាកបត្រ​ពេល​ទៅ​ដល់​សម្រាប់​មន្ត្រី​អន្តោប្រវេសន៍ សលាកបត្រ​គយ​,​ និង​សលាកបត្រ​សុខភាព​ (អាស្រ័យ​ទៅតាម​ព្រលាន​យន្តហោះ​និមួយៗ)

សម្រាប់ជើងហោះហើរអន្តរជាតិ អ្នកត្រូវបានតម្រូវឲ្យបំពេញនិងបង្ហាញឯកសារមកដល់ ឬចាកចេញនៅបញ្ជរអន្តោប្រវេសន៍។

សម្រាប់ការចេញដំណើរពីព្រលានអន្តរជាតិនៃប្រទេសកម្ពុជា ទម្រង់បែបបទបញ្ជាក់អំពីការមកដល់ ឬក៏ ការចាកចេញមាននៅឯព្រលានយន្តហោះមុនពេលចូលទៅដល់បញ្ជរ អន្តោប្រវេសន៍។ សម្រាប់ការមកដល់ ប្រទេសកម្ពុជា អ្នកនឹងត្រូវបានគេចែកជូននូវទម្រង់បែបបទនេះមុនពេលធ្វើការហោះហើរនៅឯបញ្ជរឆែក សំបុត្រ ឬនៅក្នុងអំឡុងពេលកំពុងហោះហើរដោយបាហុនិកា។

@ត្រួតពិនិត្យសុវត្ថិភាព

អ្នក​ដំណើរ​នឹង​ឆ្លង​កាត់​បញ្ឈរ​ត្រួតពិនិត្យ និង​ត្រូវ​​ស្នើ​យក​​សម្ភារៈជាប់​​ខ្លួន​ទាំង​អស់​មាន​ដូចជា​​ស្បែក​ជើង កាបូប​លុយ ទូរសព្ទ​ នាឡិកា​ ខ្សែក្រវ៉ាត់ និង​វត្ថុ​​ប្រើ​ប្រាស់​ដទៃ​ទៀត​ដើម្បី​​ត្រួតពិនិត្យក្រែង​លោ​មាន​ដាក់​របស់​ហាមឃាត់​​​ដែល​អាច​បង្ក​គ្រោះថ្នាក់​ក្នុង​ពេល​​ជិះ​​ធ្វើ​ដំណើរ។

@ស្វែងរក​ច្រក​ចេញ​ដំណើរ

បន្ទាប់​មានការ​ត្រួតពិនិត្យ​រួចរាល់ អ្នក​អាច​ធ្វើដំណើរ​ឆ្ពោះ​​ទៅ​កាន់​ច្រក​ចេញ​ដំណើរ (Gate) ដែល​សរសេរ​នៅ​លើ​សំបុត្រ​យន្តហោះ​ និង​​​រង់ចាំ​ពេល​គេ​ប្រកាស​សម្រារ​ចេញ​ដំណើរ​​ទៅ​គោលដៅ​ដែល​អ្នក​បាន​​កំណត់ ៕

@នៅ​លើ​យន្តហោះ

កន្លែងអង្គុយ៖ លេខកៅអីរបស់អ្នកត្រូវបានសរសេនៅលើប័ណ្ណឡើងជិះយន្តហោះរបស់អ្នក។ សូមអង្គុយតាមកន្លែងដែល បានកំណត់។

ឥវ៉ាន់៖ ឥវ៉ាន់យួរដៃរបស់អ្នកត្រូវតែរក្សាទុកនៅខាងក្រោមកៅអីនៅចំពីមុខអ្នក រឺដាក់ទុកនៅក្នុងខ្លុបនៅពីលើ ក្បាលរបស់អ្នក។ ចូរប្រយ័ត្នប្រយែងនៅពេលអ្នកបើកខ្លុបនៅពេលហោះហើរ រឺបន្ទាប់ពេលដែលយន្តហោះ ចុះចត ពីព្រោះសម្ភារៈមួយចំនួនអាចប្តូរទីកន្លែង/ធ្លាក់ចុះក្នុងអំឡុងពេលដែល យន្តហោះហោះឡើង រឺចុះចត។ ឥវ៉ាន់យួរដៃមិនត្រូវដាក់រាំងច្រកផ្លូវដើរ រឺច្រកចេញសម្រាប់សង្គ្រោះអាសន្នឡើយ។

@មក​ដល់​គោលដៅ

ពេល​អ្នក​ធ្វើ​ដំណើរ​មក​ដល់​គោលដៅ អ្នក​នឹង​ទទួល​ការ​ពិនិត្យ​អន្តោប្រវេសន៍។ បន្ទាប់​មក​អ្នក​អាច​ទទួល​ឥវ៉ាន់​ដែល​ដាក់​តាម​យន្តហោះ​ (ករណី​ដែល​អ្នក​យក​វ៉ាលីស​មក​ជាមួយ)


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget