ចាប់តាំងពីដំណើរការឆ្នាំ ២០០៥ មកនៅលើ YouTube
គេឃើញមាន Channel ច្រើនបន្តបន្ទាប់ចចាប់ផ្ដើមបង្កើតវីដេអូ Review
ផលិតផលដោយទទួលបានការចាប់អារម្មណ៍ច្រើន។ យ៉ាងណាក្ដីក្នុងចំណោម
Channel ជាច្រើនមានតែ ៥ ប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកជា
Channel កំពូល។
@ MKBHD (Marques Brownlee)
Channel របស់ Marques ត្រូវបានគេចាត់ទុកថាជា Channel គួរឲ្យទុកចិត្តមួយដែលផ្ដល់ដំបូន្មានអំពីផលិតផលបច្ចេកវិទ្យា ជាពិសេសពេលនិយាយដល់គុណភាពស្មាតហ្វូនស៊េរីថ្មីៗ។ Marques បានចាប់ផ្ដើមបង្កើតវីដេអូ Review តាំងពីនៅថ្នាក់វិទ្យាល័យ ហើយរយៈពេលរាប់សិបឆ្នាំមកនេះគុណភាពវីដេអូរបស់ Marques កាន់តែប្រសើរឡើង។ វីដេអូនីមួយៗបានរៀបរាប់យ៉ាងស៊ីជម្រៅពីផលិតផលដោយមិនចំណាយពេលយូរប៉ុន្មានឡើយ ហើយថែមទាំងមានគុណភាពបង្ហាញច្បាស់ទៀងផង។
@ Unbox Therapy (Lewis Hilsenteger)
Lewis Hilsenteger ដែលជាម្ចាស់ Channel ផ្ដោតសំខាន់លើវីដេអូ Unbox (ហែកប្រអប់ផលិតផលថ្មី) នេះបានប្រើស្ទីល Unbox ផ្ទាល់ខ្លួន បូករួមនឹងបន្ទប់ Unbox, ការរៀបចំភ្លើង និង ជ្រុងកាមេរ៉ា បានបង្កើតជាភាពទាក់ទាញយ៉ាងខ្លាំងដល់អ្នកទស្សនាជាច្រើន។ ក្រៅពីវីដេអូ Unbox ហើយក៏មានជាវីដេអូតេស្តផ្សេងៗលើផលិតផលបច្ចេកវិទ្យាច្រើនប្រភេទ។
@ Austin Evans
Austin Evans ក៏ជាអ្នក Review ទូរសព្ទដ៏ល្បីមួយរូបដែរ ប៉ុន្តែនៅលើ Channel របស់គាត់ក៏មានជាវីដេអូបន្ទាប់បន្សំផ្សេងៗដូចជាបង្ហាញពីការផ្គុំកុំព្យូទ័រសម្រាប់លេងហ្គេមដែលចំណាយអស់តិចជាដើម។ គម្រោងវីដេអូដ៏គួរចាប់អារម្មណ៍មួយទៀត Channel របស់ Austin គឺ Is It Worth It? ដែលជាវីដេអូបង្ហាញថាផលិតផលតម្លៃប៉ុណ្ណេះតើវាសមនឹងតម្លៃរបស់វាឬអត់? នៅមានវីដេអូគួរចាប់អារម្មណ៍ច្រើនប្រភេទទៀតទាក់ទងនឹងផលិតផលបច្ចេកវិទ្យាដែលអ្នកអាចរកបាននៅលើ Channel របស់ Austin។
@ TLD (Jonathan Morrison)
Channel TLD របស់ Jonathan Morrison ក៏មានបង្ហាញវីដេអូ Review ផលិតផលបច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍ជាច្រើនដែរ។ មិនតែប៉ុណ្ណោះក៏មានវីដេអូធ្វើតេស្តផលិតផល, បង្ហាញពីផលិតល្អដែលមានតម្លៃទាប រួមទាំងវីដេអូបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនពីការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាថ្មីៗជាដើម។
@ UACreviews (Judner Aura)
ត្បិតថាមិនសូវជាល្បីដូច Channel ទាំងប៉ុន្មានខាងលើប៉ុន្តែ Channel នេះកំពុងវិវត្តន៍ខ្លួនឲ្យកាន់តែប្រសើរឡើងតាមរយៈការបង្កើតវីដេអូគួរចាប់អារម្មណ៍ជាច្រើនពីផលិតផលបច្ចេកវិទ្យា។ លើ Channel UACreviews មានជាវីដេអូតេសត្ត, ប្រៀបធៀបផលិតផលនីមួយៗ និង គន្លឹះពីបច្ចេកវិទ្យាទៀតផង៕

0 comments:
Post a Comment