Friday, June 16, 2017

ជា​រៀង​រាល់​សប្ដាហ៍ Sabay តែង​ចែក​រំលែក​នូវ​ចំណេះ​ដឹង​នៃ​ពាក្យ​បច្ចេកទេស​ថ្មីៗ​សម្រាប់​អ្នក​ប្រើប្រាស់​ iPhone។ ថ្ងៃ​នេះ​ Sabay ​ណែនាំ​ពាក្យ​បច្ចេកទេស​ថ្មី​ ៣ ទៀត ដូច​ជា​ Unlock, Cydia និង​ SHSH Blobs ដើម្បី​ប្រិយមិត្ត​សិក្សា​ស្វែងយល់។

១.Unlock:


មុន​ឈាន​ដល់​អត្ថន័យ​ពេញ​នៃ​ពាក្យ​ Unlock ប្រិយមិត្ត​ត្រូវ​ស្គាល់​អ្វី​ទៅ​ជា Unlocked Phone ជា​មុន​សិន​។​ ជា​ទូទៅ​ Unlocked Phone គឺ​ជា​ iPhone ដែល​យើង​ទិញ​ពី​ក្រុមហ៊ុន​ឫ​សាខា​ចែកចាយ​សព្វ​ថ្ងៃ ដែល​មិន​មាន​ជាប់​ Locked ករណី​បើ​យើង​ទិញ​ Locked Phone នោះ​យើង​មិន​អាច​ប្រើ​សេវា​ស៊ីម​របស់​ក្រុមហ៊ុន​ដទៃ​បាន​ឡើយ លើក​លែង​តែ​សេវា​ក្រុមហ៊ុន​មក​ពី​នាយ​មួយ​គត់​។​
ដូច្នេះ​ដើម្បី​ធ្វើ​ការ​ដោះ​សេវា​ឱ្យ​ប្រើ​បាន​ទូលាយ​ទាំង​អស់​ជុំវិញ​ពិភពលោក​ អ្នក​ត្រូវ​ធ្វើ​ការ​ Unlock (ដោះ​ប្រព័ន្ធ​សេវា)​ ដោយ​វា​មាន​ ២ បែប​:

ក.Factory Unlocked: នេះ​ជា​ការ​ Unlocked តាម​ Sever ដែល​ទាញ​ចេញ​ពី​ក្រុមហ៊ុន​ Apple ផ្ទាល់​ វា​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មាន​សុវត្ថិភាព​ខ្ពស់ ពេល​ដោះ​ហើយ​គឺ​អាច​ប្រើ​បាន​រហូត​។​

ខ.Software Unlocked: នេះ​ជា​ការ​ Unlocked តាម​ការ​ហែកគុក​ Jalibreak ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ គឺ​ខុស​នឹង​ច្បាប់​របស់​ Apple ម្ល៉ោះ​ហើយ​នៅ​ថ្ងៃ​ណា​មួយ​ iPhone អាច​នឹង​ជាប់​ Locked វិញ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​តម្លៃ​រាង​ធូរ​ថ្លៃ ហើយ​ទាមទារ​តាម​ជំនាន់​ iOS ដែរ​។ ​​​​

២.Cydia:


Cydia គឺ​ជា​កម្មវិធី​មួយ ដែល​លោត​ចូល​មក​ក្នុង​ iPhone/iPad នៅ​ពេល​ដែល​ឧបករណ៍​នោះ​បាន​ធ្វើ​ការ​ Jailbreak រួច​ស្រេច​។ ក្នុង​ Cydia ប្រមូល​ផ្ដុំ​ទៅ​ដោយ​កម្មវិធី​ Tweak, Theme ជា​ច្រើន ដែល​ខ្លះ​ក៏​ដាក់​ឱ្យ​ដំឡើង​ Free ខ្លះ​ទៀត​ក៏​គិត​លុយ។ តាម​ធម្មតា​យើង​រមែង​ហៅ​វា​ជា​ App Store ទី ២ នៅ​ក្នុង​ iPhone ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា​ការ​ប្រើប្រាស់​កម្មវិធី​ចេញ​ពី Cydia ច្រើន ក៏​បង្ក​ផល​ប៉ះពាល់​ធ្វើ​ឱ្យ​ម៉ាស៊ីន​ដំណើរការ​យឺត​ផង​ដែរ។

៣.SHSH Blobs:


នេះ​ជា​ទិន្នន័យ​មួយ​ផ្នែក​តូច ដែល​ប្រើ​ទន្ទឹម​គ្នា​នៅ​ពេល​ដែល​មាន Cydia។ យើង​អាច​ហៅ​វា​បាន​ជា​ឯកសារ​សម្រាប់​ទម្លាក់​ Version iOS ទោះ​បី​ជា​ពេល​ណា​មួយ​ក្រុមហ៊ុន​ Apple បាន​បិទ​ iOS ចាស់​មិន​ឱ្យ​ទម្លាក់​ក៏​ដោយ​។ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​យើង​ Save SHSH Blobs ពី​ Cydia អំឡុង​ពេល​ឈរ​នៅ​លើ​ iOS ទាប​នោះ ហើយ​រក្សា​ឯកសារ​ទុក​ទៅ​ក្នុង​កុំព្យូទ័រ​។​ (ឧទាហរណ៍​: គេ​ Save SHSH Blobs លើ​ម៉ាស៊ីន​ iPhone 5 មួយ​គ្រឿង ហើយ​ទម្លាក់​មក​កាន់​ iOS 9 បាន ដោយ​ទោះ​បច្ចុប្បន្ន​ Apple បើក​តែ​ iOS 10.3.1 និង​ iOS 10.3.2 ក្ដី)។

Related Posts:

  • ​បន្ទះ​ឈីប​​ជា​អ្វី? អត្ថបទ​ដែល​ Sabay ចេញ​ផ្សាយ​កន្លង​ទៅ​ទាក់​ទង​នឹង​ស្មាតហ្វូន​ស៊េរី​ថ្មី​តែង​មាន​លើក​ឡើង​ពី​ប្រភេទ​បន្ទះ​ឈីប​ដែល​ជា​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ​ ​ប៉ុន្តែ​​មិន​​ធ្លាប់​បាន​បង្ហាញ​លម្អិត​ទេ​ថា​បន្ទះ​ឈីប​នេះ​ជា​អ្វី។ ហេតុ​នេះ​… Read More
  • ស្វែងយល់​​​ Restart, Reboot និង​ ​Power On/Off​, Restore,​សម្រាប់​ ​iPhone Chapter 1: Restart, Reboot,Power on/off មាន​ពាក្យ​បច្ចេកទេស​ជា​ច្រើន​ ​ដែល​អ្នក​ប្រើ​ ​iPhone​ ​មួយ​​ចំនួន​ធំ​និយម​ប្រើប្រាស់​ ​ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​មួយ​ភាគ​តូច​នៅ​មិន​ទាន់​យល់​ច្បាស់​ ​ឫ​មាន​ការ​ភ័ន្ត​ច្រឡំ​ត្រង់… Read More
  • ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK 15 April 2015 គន្លឹះ Android ដាក់មតិ ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាក… Read More
  • ​ចែក​ឲ្យ​ដាច់​រវាង​ Micro USB, microSD និង microSDHC ពាក្យ​បច្ចេកទេស ៣ ផ្ដើម​ដោយ Micro ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន​ធំ​មាន​ការ​ភ័ន្ត​ច្រឡំ​និង​ខ្លះ​ទៀត​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​អត្ថន័យ​របស់​វា​នៅ​ឡើយ។​ ថ្ងៃ​នេះ Sabay ធ្វើ​ការ​ពន្យល់​អំពី​និយមន័យ​និង​អត្… Read More
  • ស្គាល់​ច្បាស់​ទេ អ្វី​ទៅ​ជា AAC, APN និង Bandwidth? ក្រៅ​ពី​ពាក្យ​បច្ចេកទេស​ដែល​និយម​ឃើញ​មាន​លើ​ទូរសព្ទ iPhone សប្ដាហ៍​នេះ Sabay សម្រង់​ចេញ​នូវ​ពាក្យ​ថ្មី​ផ្សេង​ទៀត ដែល​ខ្លះ​មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​លើ​កុំព្យូទ័រ។ ក្នុង​នោះ​រួម​មាន​ពាក្យ AAC, APN និង Bandwidth តើ​ពាក្… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget