១.ផ្ទៃ Homescreen:
សម្រាប់ផ្ទៃ Homescreen នៃ iOS ជំនាន់ថ្មី
សង្កេតត្រង់ទីតាំងសេវា
មានការផ្លាស់ប្ដូរពីរាងរង្វង់មករាងកាំជណ្ដើរស្រស់ស្អាតប្លែកពីមុន។
ចំណែកឯពុម្ពអក្សរជាប្រភេទជំនាន់ថ្មី
ដែលរចនាឡើងសម្រាប់ប្រឆាំងបានទៅនឹងផ្ទៃក្រោយ (Background)
ដែលជះពន្លឺខ្លាំង។
២.ផ្ទៃ Control Center:
សូមនិយាយថាពេញចិត្តជាខ្លាំងសម្រាប់ Control Center នៅលើ iOS 11
ព្រោះវាបានរចនាបញ្ចូលនូវមុខងារបើកបិទអ៊ីនធឺណិត ដែលអ្នកប្រើ
iOS រង់ចាំជិត ១០ ឆ្នាំមកហើយ។
ក្រៅពីនោះមុខងារដំឡើងនិងបន្ថយសម្លេង
ក៏ដូចជាពន្លឺមានការផ្លាស់ប្ដូរថ្មី
ហើយបន្ថែមមុខងារពិសេសដូចជាការ Record Screen ជាដើម។
៣.ការរចនា Control Center:
នេះមិនខុសពី iPhone ដែលទើប Jailbrak ហើយនោះទេ ព្រោះ iOS 11
អាចអនុញ្ញាតឱ្យអ្នកធ្វើការកំណត់
ថាតើគួរបញ្ចូលកម្មវិធីណាខ្លះទៅក្នុងផ្ទៃ Control Center?
៤.កម្មវិធី App Store:
App Store នៅលើ iOS 11 មានការផ្លាស់ប្តូរច្រើន
ទាំងផ្ទៃបង្ហាញខាងក្នុង និងប្រភេទជម្រើសថ្មីរួមមាន Today, Games
និង Apps ដែលនេះផ្តល់ភាពងាយស្រួល
សម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងរកនូវអ្វីដែលខ្លួនចង់បានលឿនជាងមុន។
៥.កម្មវិធី Settings:
ចំណុចផ្លាស់ប្តូរ ២ រួមមានពាក្យ Settings មានទំហំធំជាងមុន
និងប្រអប់ Search មានការរចនាស៊ីវិល័យស្រស់ស្អាតជាងមុន
ចំណុចខាងក្នុងផ្សេងទៀត យើងមិនទាន់ដឹងច្បាស់នៅឡើយ។
៦.Camera Filter:
ត្រង់ទីតាំងផ្លាស់ប្តូរ Filter នៃកាមេរ៉ាថតរូប លើ iOS
ចាស់ជាលក្ខណៈផ្ទាំងរូបធំមួយៗ ប៉ុន្តែ iOS 11 ជំនាន់ថ្មី
យើងគ្រាន់តែអូសទាញទៅវិញទៅមកជាការស្រេច។
៧.កន្លែងចុច Call:
ត្រង់កន្លែងចុចវាយលេខ Call ចេញរបស់ iOS 11
ពិតជាស្រស់ស្អាតជាងមុនឆ្ងាយ ដោយមានការរចនាថ្មីទាំងស្រុង
គ្រាន់ក្រឡេកមើលស្មាតហ្វូនយើងនឹងសម្គាល់បាន ថាវាប្រើប្រាស់ iOS
ជំនាន់ណា?
៨.កម្មវិធីគិតលេខ:
Calculator កម្មវិធីគិតលេខនៅលើ iOS 11 បានប្តូរតួលេខនីមួយៗ ពីប្រអប់ជ្រុងមកជារាងរង្វង់មូលដ៏ស្រស់ស្អាតវិញ។
៩.ទីតាំង Storage:
ទីតាំងឆែកមើលអង្គផ្ទុកទិន្នន័យ Storage នៅលើ iOS 11
ក៏មានការផ្លាស់ប្តូរដូចគ្នា ដោយវាបញ្ចូលនូវមុខងារច្រើនជាងមុន
ដែលផ្តល់ភាពងាយស្រួលបន្ថែមដល់អ្នកប្រើប្រាស់។
១០.កម្មវិធី Calendar:
ប្រតិទិនឫ Calendar នៅលើ iOS 11 បានប្តូរពណ៌អក្សរនៃខែ ពីពណ៌ក្រហមមកជាពណ៌ខ្មៅ ហើយទំហំលេខច្បាស់ដិតជាងមុន។
បញ្ជាក់រាល់ចំណុចខាងលើ
គឺមិនបង្ហាញពីមុខងារថ្មីទាំងស្រុងលើ iOS 11 នោះទេ គ្រាន់ Sabay
លើកយកនូវចំណុចពិសេសៗ រីឯមុខងារជាច្រើនទៀត
នឹងបង្ហាញនៅពេលក្រោយ។
0 comments:
Post a Comment