ប្រអប់ Search
ភាគច្រើនប្រើសម្រាប់ស្វែងរកឈ្មោះមិត្តភក្តិឬក្រុមអ្វីមួយនៅលើ
Facebook។ ប៉ុន្តែ
គេក៏អាចប្រើប្រាស់ស្វែងរកអ្វីៗច្រើនលើសពីនេះទៀតប្រសិនបើអ្នកប្រើប្រាស់ទាំងឡាយដឹងពីវិធីសាស្ត្រប្រើប្រាស់វា។
ខាងក្រោមជាវិធីសាស្ត្រដើម្បី Search ពីអ្វីមួយលើ Facebook៖
១. ស្វែងរកនរណាម្នាក់ដែលមិនមែនជា Friend តាមរយៈលេខទូរសព្ទ៖
តាមរយៈលេខទូរសព្ទអ្នកអាចស្វែងរកមនុស្សណាម្នាក់បានដោយងាយ មិនថាគេជា Friend ឬក៏ជាអ្នកដទៃនោះទេ។ ដើម្បី Search គ្រាន់តែវាយលេខទូរសព្ទក្នុងប្រអប់ Search រួចរង់ចាំបន្តិចនោះនឹងឃើញមានលោតឈ្មោះគណនីម្ចាស់លេខទូរសព្ទមិនខាន។ ផ្ទុយទៅវិញប្រសិនបើមិនមានបង្ហាញគណនីណាមួយទេមានន័យថាគេមិនបានបញ្ចូលលេខទូរសព្ទទៅក្នុងព័ត៌មាន Profile របស់គេ ឬបានបញ្ចូលដែរតែគេបានលាក់លេខទូរសព្ទនោះ។
២. ស្វែងរក Post ណាមួយ៖
៣. ស្វែងរកពីអ្វីដែលអ្នកបាន Post៖
ដើម្បីស្វែងរក Post ទាំងអស់ដែលអ្នកបានបង្ហោះកន្លងទៅអ្នកគ្រាន់តែវាយពាក្យថា "posts by me” នោះវានឹងបង្ហាញ Post របស់អ្នកទាំងអស់ដោយបង្ហាញចាប់ពី Post ថ្មីទៅមុន។
៤. ស្វែងរកក្រុម៖
ការស្វែងរកក្រុមអាចជារឿងពិបាកមួយ ដោយសារក្រុមខ្លះបានកំណត់ដោយមិនឲ្យអ្នកដទៃមើលឃើញបានឡើយលុះត្រាតែអ្នកជាសមាជិកក្រុមទើបអាចមើលឃើញ។ តែយ៉ាងណាចំពោះក្រុម Public អ្នកនៅតែអាចស្វែងរកឃើញ។ ដើម្បីស្វែងរកក្រុមគ្រាន់តែវាយឈ្មោះក្រុមដែលចង់ស្វែងរក រួចចុចលើពាក្យ Groups នៅក្រោមប្រអប់ Search។
៥. ស្វែងរកតំបន់កម្សាន្តអ្វីមួយ
មុនពេលទៅលេងតំបន់កម្សាន្តណាមួយអ្នកប្រាកដជាចង់ដឹងហើយថាទីតាំងដែលអ្នកចង់ទៅមានសភាពដូចម្ដេច និងមានលក្ខណៈពិសេសអ្វីខ្លះ។ ដូចនេះដើម្បីស្វែងរកគ្រាន់តែវាយឈ្មោះតំបន់កម្សាន្តណាមួយចូលក្នុងប្រអប់ Search នោះលទ្ធផលអំពីតំបន់កម្សាន្តដែលមានដូចជា Post, Comment, Events, Check-in ឬអ្វីដែលទាក់ទងដទៃទៀតនឹងបង្ហាញ៕
0 comments:
Post a Comment