Friday, June 16, 2017

បើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​ប្រើប្រាស់​ស្មាតហ្វូន​ ​iPhone​ ​អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​នូវ​ពាក្យ​បច្ចេកទេស​ជា​ច្រើន​ ​ដែល​គេ​រមែង​និយាយ​នៅ​ទី​សាធារណៈ​។ ​ដោយ​ឡែក​ថ្ងៃ​នេះ​ ​Sabay​ ​ក៏​មាន​ពាក្យ​ចំនួន​ ​៣​ ​រួម​មាន Jailbreak, Tweak និង​ Source មក​បកស្រាយ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ ​ពី​មុខងារ​ប្រើប្រាស់​ ​និង​អត្ថន័យ​របស់​វាដែរ។


@ Jailbreak

ពាក្យ​ ​Jailbreak​ ​សំដៅ​ទៅ​ការ​ជ្រៀត​ចូល​ ​System​ ​ឫ​និយម​ហៅ​ថា​ ​ហែកគុក​ ​នៅ​លើ​ឧបករណ៍​ ​iOS​ រួម​មាន​ ​iPhone/ iPad/ iPod Touch​ ​តាម​រយៈ​កម្មវិធី​ណា​មួយ​ដែល​ពួក​ ​Hacker​ ​បាន​ចេញ​ឲ្យ​ប្រើប្រាស់។ ក្រោយ​ពេល​ ​Jailbreak​ ​រួច​ ​យើង​អាច​ទទួល​បាន​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា​ ​Cydia​ ​ដោយ​មនុស្ស​ភាគ​ច្រើន​ ​ហៅ​វា​ថា​ជា​ ​App Store​ ​ទី​ ​២​ ​ប៉ុន្តែ​មាន​កម្មវិធី​ប្រើប្រាស់​ច្រើន​ជាង​ ​ខណៈ​កម្មវិធី​ទាំង​នោះ​ ​សុទ្ធ​សឹង​តែ​ ​Apple​ ​ហាមប្រាម​មិន​ឲ្យ​ប្រើប្រាស់​បាន​ឡើយ​ ​បើ​អ្នក​ពុំ​ ​Jailbreak។


បច្ចុប្បន្ន​កំណែ​ ​iOS 10.2​ ​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់​ ​ដែល​អាច​ធ្វើ​ការ​ ​Jailbreak​ ​បាន​ ​ហើយ​យើង​ប្រើ​កម្មវិធី​ ​Yalu102​ ​ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​សម្រាប់​ ​iPhone 7​ ​ពុំ​ដំណើរការ​ ​ការ​ ​Jailbreak​ ​នេះ​ឡើយ។

@Source

Source​ ​ឫ​ហៅ​បាន​ថា​ ប្រភព​នៃ​កម្មវិធី​ដែល​មាន​​ផ្ទុក​នៅ​ក្នុង​ ​Cydia​ ​ក្រោយ​ពេល​ ​Jailbreak​ ​រួច។ ក្នុង​ Source​ ​នីមួយៗ​ ​ផ្ដុំ​ទៅ​ដោយ​ ​Tweak, Theme​ ​និង​កម្មវិធី​សម្រាប់​ ​Hack​ ​ហ្គេម​ជា​ដើម។ អ្នក​អាច​បញ្ចូល​ឫ​បន្ថែម​ ​Source​ ​ទៅ​កាន់​ ​Cydia​ ​បាន​ ​លុះ​ត្រា​តែ​អ្នក​ស្គាល់​អាសយដ្ឋាន​នៃ​ ​Source​ ​នោះ​ ​ប៉ុន្តែ​ត្រូវ​ដឹង​ Source​ ​មួយ​ចំនួន​ ​ក៏​អាច​បង្ក​ជា​បញ្ហា​សម្រាប់​ ​iPhone​ ​បាន​ដែរ។


ឧទាហរណ៍​នៃ​ ​Source
@Tweak

តើ​អ្នក​ធ្លាប់​ឃើញ​ស្មាតហ្វូន​ ​iPhone​ ​ក្រោយ​ពេល​ ​Jailbreak​ ​រួច​ ​គេ​លេង​ស្ដាយ​ ​Control Center​ ​ឫ​ត្រង់​ទីតាំង​សេវា​ទេ? នោះ​មក​ពី​គេ​ដំឡើង​ ​Tweak​ ​ដែល​ជា​រួម​ ​Tweak​ ​អាច​ផ្លាស់ប្ដូរ​បែបបទ​នៃ​មុខងារ​សំខាន់ៗ​របស់​ ​iPhone​ ​ឲ្យ​ខុស​ពី​ដំបូង​ ​ហើយ​យើង​អាច​បញ្ចូល​បន្ថែម​នូវ​មុខងារ​ពិសេសៗ​ដូច​ជា​ ទាមទារ​ ​Passcode​ ​ឫ​ក្រយៅដៃ​មុន​បើក​ចូល​កម្មវិធី​ណា​មួយ​ ​និង​ពេល​អូស​បង្វិល​ផ្ទាំង​ ​Homescreen​ ​វា​មាន​ភាព​រស់​រវើក​អ៊ីចឹង​ជា​ដើម​៕


ឧទាហរណ៍​នៃ​ ​Tweak
  • - Acivator
  • - Zeppelin
  • - Barrel
  • - Hapticle
  • - Auxo
  • - Virtual Home

Related Posts:

  • អ្វីទៅ JAILBREAK, ដោះកូដ និង CYDIA? សំរាប់លោកអ្នកដែលទើបនឹងទិញ iPhone អាចនឹង មានចំងល់ច្រើន ពិសេសគឺ វាក្យស័ព្ទដែលគេនិយមប្រើលើ iPhone។ ខាងក្រោមនេះ គឺជាវាក្យស័ព្ទ និងនិយមន័យរបស់វាៈ Activation នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វ… Read More
  • FAQ: សំណួរដែល អ្នកប្រើ IPHONE ច្រើនសួរ ខាងក្រោមនេះ គឺជា អ្វីដែល អ្នកប្រើ iPhone/iPad ច្រើនសួរ ហើយយើង នឹងព្យាយាម អាប់ដេត ទំព័រនេះ នៅពេល មានសំណួរ ថ្មីៗមកទៀត។ តើ យើងអាចដំឡើង ភាសាខ្មែរ និងឃីប៊ត ខ្មែរ នៅលើ iPhone/iPad បានដែរ ឬទេ? ចំលើយ: បាន! សំរាប់ អ្នកប្រើប្រាស់ … Read More
  • 4K,HDR និង 3D Touch តិច​ថា​មិន​ស្គាល់ ​សប្ដាហ៍​នេះ Sabay ​បន្ត​​ចែករំលែក​ពាក្យ​បច្ចេកទេស​ថ្មីៗមួយ​ចំនួន​ទៀត​ពី iPhone ដូច​ជា 4K, HDR និង 3D Touch។ +4K និយាយ​ពី 4K អ្នក​ប្រើ iPhone ប្រាកដ​ជា​នឹក​ដល់​ការ​ថត​វីដេអូ​លើ​ទូរសព្ទ​។ ជា​ខ្នាត​គុណភាព​នៃ​រូបភាព​… Read More
  • ស្គាល់​ពាក្យ​បច្ចេកទេស Toggle,Utilities និង SBSettings ជា​រៀងរាល់​សប្ដាហ៍​ Sabay តែងតែ​រិះរក​នូវ​ពាក្យ​គន្លឹះបច្ចេកទេស​​ថ្មីៗ​​ពី​​ iPhone។ ថ្ងៃ​នេះ​ មាន​ពាក្យ​​ថ្មី​មួយ​ចំនួន​ទៀត​ដូចជា​ពាក្យ​ Toggle,Utilities និង SBSettings ដើម្បី​​ប្រិយមិត្ត​អាច​ស្វែង​យល់និង​ដឹង​ពី​​មុខងារ… Read More
  • អ្វីទៅ​គឺ​ជា​ការ Jailbreak ? Cydia? Source ? និង Tweak? សម្រាប់អ្នកដែលទើបតែប្រើ​ប្រាស់​ផលិត​ផល Apple ដែល​មាន​ដូច​ជា iPhone និង iPad លើក​ដំបូង​ប្រាកដ​ជា​មាន​ភាព​ងឿយ​ឆ្ងល់​ជាក់​ជា​មិន​ខាន​នូវ​ពាក្យថា Jailbreak? តើវា​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​ទៅ? ដើម្បី Jailbreak បាន​តើ​យើង​ត្រ… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget