ម៉ាករថយន្តលំដាប់អន្តរជាតិដែលទទួលបានកេរ្តិ៍ឈ្មោះល្បីសុសសាយលើពិភពលោករួមមានដូចជា
Rolls-Royce, Lamborghini, Ferrari, Toyota, Lexus, BMW, Audi និង Porsche
ជាដើម។
ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់ថានរណាជាអ្នកបង្កើតម៉ាកសញ្ញារថយន្តល្បីៗទាំងនេះ។
តទៅនេះ Sabay នឹងបង្ហាញឲ្យបានស្គាល់៖
Audi
បង្កើតឡើងដោយលោក August Horch ដែលចាប់ផ្ដើមដំណើរការដំបូងតាំងពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩១០។ លោក August កើតនៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៨៦៨ និង បាត់បង់ជីវិតថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥១ នៅអាយុ ៨២ ឆ្នាំ។
BMW (Bayerische Motoren Werke AG)
លើខាងឆ្វេងលោក Karl, ក្រោមខាងឆ្វេងលោក Camillo និង ខាងស្ដាំលោក Franz
នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ១៩១៦
ជាការចាប់កំណើតនៃក្រុមហ៊ុនផលិតរថយន្ត BMW
ដែលមានការរួមបង្កើតឡើងដោយលោក Franz Josef Popp
កើតនៅប្រទេសអូទ្រីស, លោក Karl Friedrich Rapp កើតនៅអាល្លឺម៉ង់ និង លោក
Camillo Castiglioni កើតនៅប្រទេសអ៊ីតាលី។
Bugatti
ក្រុមហ៊ុនរថយន្តអ៊ីតាលីនេះបង្កើតឡើងនៅឆ្នាំ ១៩០៩ ដោយលោក Ettore Bugatti ដែលចាប់កំណើតនៅប្រទេសអ៊ីតាលីផ្ទាល់។ នៅឆ្នាំ ១៩៦៣ ក្រុមហ៊ុន Bugatti នេះក៏បានបាត់បង់ជីវិតទៅវិញដោយសារជួបវិបត្តិហិរញ្ញវត្ថុ។ យ៉ាងណាក្ដីនៅឆ្នាំ ១៩៩៨ ម៉ាកសញ្ញា Bugatti បានរស់រានមានជីវិតឡើងវិញ ក្រោយពីក្រុមហ៊ុន Volkswagen Group ទិញយកម៉ាកសញ្ញានេះបានសម្រេច និងបន្តការផលិតរថយន្តម៉ាក Bugatti។
Ferrari
នេះក៏ជាក្រុមហ៊ុនរថយន្តអ៊ីតាលីដ៏ល្បីមួយដែរ ដែលបានចាប់ដំណើរដំបូងនាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩៣៩ ក្រោមការបង្កើតរបស់លោក Enzo Ferrari ដែលកើតនៅប្រទេសអ៊ីតាលី។ មកទល់ពេលនេះរថយន្តម៉ាក Ferrari ផលិតចេញបាន ៨ ០១៤ គ្រឿង ហើយចំណូលសម្រាប់ឆ្នាំ ២០១៦ គឺមានប្រមាណ ៣,៤៧ ពាន់លានដុល្លារ។
Honda
និយាយដល់ក្រុមហ៊ុន Honda
មនុស្សមួយចំនួនតូចច្បាស់ជាស្គាល់ថាវាបង្កើតឡើងដោយលោក Soichiro
Honda ប៉ុន្តែតាមពិតក៏មានការចូលរួមចំណែកពីលោក Takeo Fujisawa
ផងដែរ។ Honda មិនត្រឹមជាម៉ាកសញ្ញារថយន្តប៉ុណ្ណោះទេ
តែក៏ជាម៉ាកសញ្ញាម៉ូតូដ៏ល្បីមួយដែរ
រួមទាំងជាម៉ាកផលិតផលអេឡិចត្រូនិកជាច្រើនទៀត។ ក្រុមហ៊ុន Honda
ចាប់កំណើតឡើងនាខែតុលា ឆ្នាំ ១៩៤៦។
Lamborghini
ក្រុមហ៊ុនរថយន្តអ៊ីតាលីនេះបង្កើតឡើងនៅឆ្នាំ ១៩៦៣
ដែលបង្កើតឡើងដោយលោក Ferruccio Lamborghini
ជាកូនកសិករសញ្ជាតិអ៊ីតាលី។ នៅឆ្នាំ ១៩៩៨
ក្រុមហ៊ុនត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Volkswagen Group
ដោយត្រូវស្ថិតនៅក្រោមការគ្រប់គ្រង់របស់ក្រុមហ៊ុន Audi ដែល Audi
ជាសាខាមួយរបស់ Volkswagen Group។
Mercedes-Benz
លោក Karl Benz (ឆ្វេង) និង Gottlieb Daimler (ស្ដាំ)
ក្រុមហ៊ុនរថយន្តដ៏ល្បីនេះមានអាយុកាលរាងចំណាស់ដែរដោយកកើតឡើងនៅថ្ងៃទី
២៨ ខែមិថុនា ឆ្នាំ ១៩២៦ ក្រោមការបង្កើតរបស់លោក Karl Benz និង
Gottlieb Daimler ដោយសុទ្ធតែចាប់កំណើតនៅប្រទេសអាល្លឺម៉ង់។
Porsche
ឈ្មោះរបស់ក្រុមហ៊ុននេះយកតាមឈ្មោះរបស់អ្នកបង្កើតផ្ទាល់គឺលោក Ferdinand Porsche ដោយគាត់បានបង្កើតក្រុមហ៊ុននេះឡើងនៅឆ្នាំ ១៩៣១។ ក្រុមហ៊ុននេះបច្ចុប្បន្នក៏ស្ថិតនៅក្រោមការត្រួតត្រារបស់ក្រុមហ៊ុន Volkswagen Group ដែរ ក្រោយពីត្រូវបាន Volkswagen Group ទិញយកបានសម្រេចនៅខែសីហា ឆ្នាំ ២០១២។
Rolls-Royce Motor Car Limited
ក្រុមហ៊ុនរថយន្តអង់គ្លេសនេះបង្កើតឡើងនៅឆ្នាំ ១៩៩៨ ដោយក្រុមហ៊ុនរថយន្ត BMW។ បច្ចុប្បន្ននេះ Rolls-Royce ស្ថិតក្រោមការដឹកនាំរបស់លោក Torsten Müller-Ötvös ដែលជានាយកប្រតិបត្តិ ហើយភាគច្រើនផលិតរថយន្តតាមការកុម្ម៉ង់របស់មហាសេដ្ឋី។
Toyota
ជាក្រុមហ៊ុនរថយន្តជប៉ុនដ៏ល្បីជាងគេដែលបង្កើតឡើងដោយលោក Kiichiro Toyoda នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៣៧។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Toyota ថែមជាម្ចាស់ម៉ាកសញ្ញារថយន្ត Lexus ដែលបង្កើតនៅឆ្នាំ ១៩៨៩ ទៀតផង។
Volkswagen Group
ក្រុមហ៊ុននេះបង្កើតឡើងនាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៣៧ ដោយអង្គភាពកងកម្លាំងជួរមុខរបស់អាល្លឺម៉ង់។ ដូចបានបង្ហាញខ្លះៗខាងលើក្រុមហ៊ុននេះមានកាន់កាប់ក្រុមហ៊ុនរថយន្តជាច្រើនរួមមាន Audi, Lamborghini, Bentley, Bugatti និង Porsche ជាដើម។ កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុននេះបានឡើងលើ Toyota គ្រងតំណែងក្រុមហ៊ុនផលិតរថយន្តធំជាងគេក្នុងលោក៕

បង្កើតឡើងដោយលោក August Horch ដែលចាប់ផ្ដើមដំណើរការដំបូងតាំងពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩១០។ លោក August កើតនៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៨៦៨ និង បាត់បង់ជីវិតថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥១ នៅអាយុ ៨២ ឆ្នាំ។
BMW (Bayerische Motoren Werke AG)

លើខាងឆ្វេងលោក Karl, ក្រោមខាងឆ្វេងលោក Camillo និង ខាងស្ដាំលោក Franz
Bugatti

ក្រុមហ៊ុនរថយន្តអ៊ីតាលីនេះបង្កើតឡើងនៅឆ្នាំ ១៩០៩ ដោយលោក Ettore Bugatti ដែលចាប់កំណើតនៅប្រទេសអ៊ីតាលីផ្ទាល់។ នៅឆ្នាំ ១៩៦៣ ក្រុមហ៊ុន Bugatti នេះក៏បានបាត់បង់ជីវិតទៅវិញដោយសារជួបវិបត្តិហិរញ្ញវត្ថុ។ យ៉ាងណាក្ដីនៅឆ្នាំ ១៩៩៨ ម៉ាកសញ្ញា Bugatti បានរស់រានមានជីវិតឡើងវិញ ក្រោយពីក្រុមហ៊ុន Volkswagen Group ទិញយកម៉ាកសញ្ញានេះបានសម្រេច និងបន្តការផលិតរថយន្តម៉ាក Bugatti។
Ferrari

នេះក៏ជាក្រុមហ៊ុនរថយន្តអ៊ីតាលីដ៏ល្បីមួយដែរ ដែលបានចាប់ដំណើរដំបូងនាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩៣៩ ក្រោមការបង្កើតរបស់លោក Enzo Ferrari ដែលកើតនៅប្រទេសអ៊ីតាលី។ មកទល់ពេលនេះរថយន្តម៉ាក Ferrari ផលិតចេញបាន ៨ ០១៤ គ្រឿង ហើយចំណូលសម្រាប់ឆ្នាំ ២០១៦ គឺមានប្រមាណ ៣,៤៧ ពាន់លានដុល្លារ។
Honda

លោក Coichiro Honda (ឆ្វេង) និង Takeo Fujisawa (ស្ដាំ)
Lamborghini

លោក Ferruccio Lamborghini
Mercedes-Benz

លោក Karl Benz (ឆ្វេង) និង Gottlieb Daimler (ស្ដាំ)
Porsche

ឈ្មោះរបស់ក្រុមហ៊ុននេះយកតាមឈ្មោះរបស់អ្នកបង្កើតផ្ទាល់គឺលោក Ferdinand Porsche ដោយគាត់បានបង្កើតក្រុមហ៊ុននេះឡើងនៅឆ្នាំ ១៩៣១។ ក្រុមហ៊ុននេះបច្ចុប្បន្នក៏ស្ថិតនៅក្រោមការត្រួតត្រារបស់ក្រុមហ៊ុន Volkswagen Group ដែរ ក្រោយពីត្រូវបាន Volkswagen Group ទិញយកបានសម្រេចនៅខែសីហា ឆ្នាំ ២០១២។
Rolls-Royce Motor Car Limited

លោក Torsten Müller-Ötvös
ក្រុមហ៊ុនរថយន្តអង់គ្លេសនេះបង្កើតឡើងនៅឆ្នាំ ១៩៩៨ ដោយក្រុមហ៊ុនរថយន្ត BMW។ បច្ចុប្បន្ននេះ Rolls-Royce ស្ថិតក្រោមការដឹកនាំរបស់លោក Torsten Müller-Ötvös ដែលជានាយកប្រតិបត្តិ ហើយភាគច្រើនផលិតរថយន្តតាមការកុម្ម៉ង់របស់មហាសេដ្ឋី។
Toyota

លោក Kiichiro Toyoda
ជាក្រុមហ៊ុនរថយន្តជប៉ុនដ៏ល្បីជាងគេដែលបង្កើតឡើងដោយលោក Kiichiro Toyoda នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៣៧។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Toyota ថែមជាម្ចាស់ម៉ាកសញ្ញារថយន្ត Lexus ដែលបង្កើតនៅឆ្នាំ ១៩៨៩ ទៀតផង។
Volkswagen Group

ក្រុមហ៊ុននេះបង្កើតឡើងនាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៣៧ ដោយអង្គភាពកងកម្លាំងជួរមុខរបស់អាល្លឺម៉ង់។ ដូចបានបង្ហាញខ្លះៗខាងលើក្រុមហ៊ុននេះមានកាន់កាប់ក្រុមហ៊ុនរថយន្តជាច្រើនរួមមាន Audi, Lamborghini, Bentley, Bugatti និង Porsche ជាដើម។ កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុននេះបានឡើងលើ Toyota គ្រងតំណែងក្រុមហ៊ុនផលិតរថយន្តធំជាងគេក្នុងលោក៕
0 comments:
Post a Comment