Wednesday, June 14, 2017

ប្រិយមិត្ត​ដែល​កំពុង​ប្រើ Android បាន​ដឹង​ពី​វិធី​ដោនឡូត​វីដេអូពី Facebook ដាក់​ចូល Gallery រួច​រាល់​ហើយ នៅ​ឡើយ​តែ​អ្នក​ប្រើ iPhone ប៉ុណ្ណោះ​ ប៉ុន្តែ​ក៏​​មាន​ប្រិយមិត្ត iPhone ​ខ្លះ​​ចេះ​​​ពី​របៀប​យក​​​វីដេអូ​​ពី Facebook ដាក់​ចូល Camera roll ដោយ​មិនបាច់ Jailbreak ងាយៗ​ដូច Android ចឹង​ដែរ គ្រាន់​តែ​ក្រុម​ការងារ​ណែនាំ​វិធី​ថ្មី​បន្ថែម​ទៀត និងជា​ជំនួយ​សម្រាប់​​​ដល់​អ្នក​ទើប​ប្រើ iPhone កុំ​ឲ្យ​ពិបាក​ថ្ងៃ​ក្រោយ។

ជម្រើស​ទី១៖ Browser and File Manager



Browser and File Manager ដោនឡូតនៅ​ទីនេះ ជា​កម្មវិធី​ដែល​ក្រុម​ការងារ​ធ្លាប់​បាន​ណែនាំ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ​មុន តែ​ពេល​នេះ​លើក​យក​មក​ម្ដង​ទៀត ព្រោះ​វា​ជា​កម្មវិធី​ល្អ អាច​ដោនឡូត​យក​ពី App Store ហ្វ្រីៗហើយ​​វា​មាន​ចំណុច​ពិសេស​គួរ​ឲ្យ​ចង់​ប្រើ​ជាង​កម្មវិធី​ផ្សេងៗ ​ពោល​គឺ​​​វា​អាច​ដោនឡូត​វីដេអូ​បាន​ទាំង Youtube និង Facebook ក្នុង​ពេល​តែ​មួយ។ ចំពោះ​របៀប​ប្រើ​វិញ គ្រាន់​តែ​ដោនឡូត​វា​មក​ដាក់​លើ​ិ iPhone ​ហើយ​​បើកចូល​កម្មវិធី(ធ្វើតាមការណែនាំដូចរូប) នោះ​វីដេអូ​នឹង​ចូល​ទៅ​កាន់ Camera Roll ស្វ័យ​ប្រវត្តិ។ ចំណាំ៖​ពេល​លោត​សារ​ដូច​​លេខ ៧ ត្រូវចុច Close ជាការស្រេច។


Browser and File Manage

ជម្រើស​ទី ២៖ Friendly​

Friendly ចុច​ដោនឡូតនៅទីនេះជា​កម្មវិធី​​មួយ​ដែល​អាច​ឲ្យ​ប្រិយមិត្ត Switch គណនី Facebook ពីរ ឬបី​ក្នុង​ពេល​តែមួយ​ក៏​បាន​។ វា​មាន​លក្ខណៈ​ពិសេស​ជាងគេ​ត្រង់ អាច​ដោនឡូត​វីដេអូ​បាន​ទាំង Youtube និង Facebook ស្វ័យប្រវត្តិ​តែ​ម្ដង​​​សម្រាប់​អ្នក​ប្រើ iPhone គួរ​តែ​តម្លើង​វា​ទុក​ក៏​ល្អ​ដែរ​។ ចំពោះ​របៀប​ប្រើ​វិញ គ្រាន់​តែ​​ដោនឡូត​វា​មក​ដាក់​លើ​ិ iPhone ​ហើយ​​បើកចូល​កម្មវិធី(ធ្វើតាមការណែនាំដូចរូប) នោះ​វីដេអូ​នឹង​ចូល​ទៅ​កាន់ Camera Roll ស្វ័យ​ប្រវត្តិ។


Friendly

ជម្រើសទី ៣៖ File Master

File Master ដោនឡូតនៅទីនេះជាកម្មវិធី​សម្រាប់​ដោនឡូត​វីដេអូពី Facebook ដ៏​ងាយ​ស្រួល​មួយ​ដែរ គ្រាន់​តែ​ប្រិយមិត្ត​ដោនឡូត​ដាក់​លើ iPhone ហើយ​​អនុវត្ត​តាម​ការណែនាំ​ដូច​រូប នោះ​នឹង​ទទួល​វីដេអូ​ដែល​ពេញ​ចិត្ត​ភ្លាមៗ។


File Master

ជម្រើសទី ៤៖ Document 5

Document 5 ចុច​ដោនឡូតនៅទីនេះជា​កម្មវិធី​ដែល​ប្រិយមិត្ត​ភាគច្រើន​បាន​ដោនឡូត​វា​ដាក់​ទូរសព្ទ​ដៃ​ ហើយ​ក៏​កំពុង​ប្រើ​វា​រួច​ហើយដែរ មិន​បាច់​​បរិយាយ​ច្រើន​ក៏​អ្នក​ទាំង​អស់​គ្នា​ដឹង​ពី​លក្ខណៈពិសេស​របស់​វា​ដែរ តែ​បើ​មិន​ទាន់​ច្បាស់​អាច​អនុវត្ត​តាម​ការណែនាំ​ដូច​រូប​ខាងក្រោម។

Document 5
  • ចំណេះដឹងបន្ថែម
ចំពោះ​ប្រិយមិត្ត​ដែល​ចង់​សាកល្បង​កម្មវិធី​ផ្សេងក្រៅពី​រៀបរាប់​ខាងលើ​នេះ គ្រាន់​តែ​វាយ​ពាក្យគន្លឹះ File Manager លើ App Store រួច​ធ្វើការ​រើស​យក​កម្មវិធី​ម្ដង​មួយ​ៗ​មក​ធ្វើការ​ដោនឡូត​តាម​ចិត្ត ហើយ​ក្រុម​ការងារ​សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​នឹង​យក​ទៅ​ប្រើ​ការ​ជា​ប្រយោជន៍​​ទូទៅ​ បើ​មាន​ចម្ងល់​អាច​បញ្ចេញមតិ​ខាង​​ក្រោម​នេះ​បាន​។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget