រាល់ពេលដែល iOS ជំនាន់ថ្មី លេចចេញមកម្តងៗ Apple
បានបញ្ចូលនូវប្រព័ន្ធស្វ័យប្រវត្តិមួយ ក្នុងការទាញយក Software
Update នៃជំនាន់នោះ
ដោយឯកឯងរាល់ពេលដែលឧបករណ៍របស់អ្នកបានតភ្ជាប់ទៅប្រព័ន្ធ Wi-Fi។
អ្នកខ្លះមិនបានចាប់អារម្មណ៍
ដែលជាកត្តាធ្វើឱ្យអង្គចងចាំក្នុងម៉ាស៊ីនត្រូវបានកាត់ចន្លោះពី
400MB-1GB បើអ្នកពុំបានលុបវាឱ្យបានត្រឹមត្រូវ។

+វិធីលុប iOS Software Update ពីឧបករណ៍ iPhone/iPad:
- - ចូលទៅកាន់ Settings

- - ចូល General > Storage & iCloud Usage
- - ចុចលើពាក្យ Manage Storage

- - ក្នុងបញ្ជីឈ្មោះកម្មវិធីដែលបានដំឡើងលើឧបករណ៍អ្នក អ្នកនឹងបានឃើញនូវកំណែ Software Update ស្វ័យប្រវត្តិ (Ex: iOS 10.3.2 ស៊ីអស់ 475,4MB)

- - ចុចលើវា ហើយចុច Delete Update ជាការស្រេច។
0 comments:
Post a Comment