របៀបរក Password Wi-Fi នៅពេលអ្នកភ្លេច អនុវត្តបានទាំងនៅលើកុំព្យូទ័រប្រើ Windows និង Mac


ទំព័រនេះ ThePhnomPenhTimes សូមលើកយកគន្លឹះខ្លីដ៏សាមញ្ញ ដើម្បីឆែកមើល Password Wi-Fi ដែលអ្នកកំពុងតែភ្ជាប់ប្រើដោយកុំព្យូទ័រមកបង្ហាញជូន ងាយស្រួលប្រើឧបករណ៍បន្ថែម ដោយមិនចាំបាច់សួររក password ពីម្ចាស់ហាងម្ដងទៀត។
-ប្រសិនអ្នកបានភ្ជាប់ Wi-Fi នោះប្រើពីពេលមុន អ្នកនឹងងាយស្រួលអាចឆែកមើល password តាមកុំព្យូទ័ររបស់អ្នកបាន។ ទាំងកុំព្យូទ័រប្រើ Windows និង Mac សុទ្ធតែមានរបៀបឆែកមើលផ្សេងគ្នា។ ប៉ុន្តែនៅលើទូរស័ព្ទ iPhone ឬ iPad ឬទូរស័ព្ទ Android គឺពុំងាយស្រួលឆែកមើលឡើយ ចង់ឆែកមើលលុះត្រាទូរស័ព្ទបាន root ឬ jailbreak សិន។ ទំព័រនេះ យើងសូមបង្ហាញតែការឆែកមើល password តាមកុំព្យូទ័រប្រើ Windows OS និង Mac OS ប៉ុណ្ណោះ។
+របៀបឆែកមើល Wi-Fi password ដែលបានភ្ជាប់នៅលើ Windows៖
– បើកបញ្ជី Wireless Networks នៅក្នុង Control Panel ឬអ្នកអាចបើកបានលឿនជាងនេះ ដោយចុច Windows Key + R រួចវាយ ‘ncpa.cpl’ ទៅក្នុងប្រអប់ open នៃផ្ទាំង Run រួចចុច Enter។
– បន្ទាប់មកចុចស្ដាំ mouse (right-click) នៅលើ Wi-Fi ដែលអ្នកបានកំពុងភ្ជាប់ ឬបាន save ជាប់ពីមុន ហើយចុចយក Status និងចុចលើប៊ូតុង Wireless Properties។






រួចហើយ ចុចលើតាប Security និងចុចត្រង់ប្រអប់ ‘Show Characters’ ដើម្បីបង្ហាញលេខកូដ Wi-Fi។ (ចំណាំ៖ អ្នកត្រូវតែមានសិទ្ធិស្មើ administrator ទើបអាចបើក access បាន)។
-របៀបឆែកមើល Wi-Fi password ដែលបានភ្ជាប់នៅលើ Mac៖

បើកកម្មវិធី “Keychain Access” ឬចុច Command+Space ហើយវាយបញ្ចូល Keychain Access រួចចុច Enter។ ជ្រើសរើសយក “Password” category រួចរកមើលឈ្មោះ Wi-Fi network។ វានឹងបង្ហាញនូវ “AirPort network password”។ សូមចុចស្ដាំ mouse (right-click) នៅលើឈ្មោះ Network ហើយរើសយក “Copy password to clipboard” ឬចុចស្ដាំ mouse រើសយក “Get Info” ហើយធីកយកប្រអប់ “Show password”។ អ្នកនឹងត្រូវបញ្ចូលឈ្មោះ username របស់ Mac ព្រមទាំង password ដើម្បីបង្ហាញនូវព័ត៌មាន។ (បញ្ជាក់៖ អ្នកអាចបើកមើលបាន លុះត្រាតែមានសិទ្ធិជាគណនី Administrator)។


ប្រើខ្សែណិតវើកម្ខាងដោតទៅនឹងឧបករណ៍ Router ហើយម្ខាងទៀតដោតចូលទៅរន្ធណិតវើកនៅលើកុំព្យូទ័រ។ ក្រោយពីតំណភ្ជាប់មានដំណើរការ ដល់ពេលអ្នកត្រូវកត់សម្គាល់ប្រភេទ Router របស់អ្នកម្ដង តើវាមានម៉ាកអ្វី Pro-Link, TP-Link, D-Link, Linksys, Trendnet, Asus RT និង Netgear ជាដើម ដើម្បីដឹងនូវលេខ IP ដើម (default IP) សម្រាប់ log ចូលតែមើលព័ត៌មាន និងអាចកែ Wi-Fi Password បាន៕
0 comments:
Post a Comment