Wednesday, September 13, 2017

គ្រប់គ្នាប្រហែលជា​បាន​ដឹង​ហើយ​ថា កាល​ពី​យប់​មិញ Apple បាន​ធ្វើការ​ការ​ដាក់​បង្ហាញនូ​វ​ទូរស័ព្ទ​ជំនាន់​ថ្មី ចំនួន 3 ម៉ូឌែល គឺ iPhone 8, iPhone 8 Plus និង iPhone X រួមជាមួយការផ្លាស់ប្តូរ​រចនាបថ​មួយ​ចំនូន ឯខ្នងខាងក្រោយនៃទូរស័ព្ទទាំងនេះ គឺក្រាលដោយកញ្ចក់ភ្លឺរលោងដូចគ្នា។ បើទោះបីជាវា ចេញ​មក​តំណាល​គ្នាពិតមែន តែវាក៏មានចំនុចដែលពិសេសៗ រៀងៗខ្លួនផងដែរ។ ឥលូវនេះ ខ្ញុំសូមណែនាំ មិត្តអ្នកអានទាំងអស់គ្នា អោយបានឃើញនូវលក្ខណះពិសេសរបស់ iPhone X ទាំង 7 ចំនុច ដែលមិន​មាន​នៅលើ iPhone 8 និង iPhone 8 Plus ដូចខាងក្រោមនេះ៖


  1. ប្រភេទអេក្រង់នៅលើទូរស័ព្ទ
យើងសង្គេតឃើញថា អេក្រង់ដែលបានបំពាក់នៅលើ iPhone X គឺជាអេក្រង់ប្រភេទ OLED ថ្មី ដែល​គេ​អោយ​ឈ្មោះ​វា ហៅថា Super Retina HD display ខណៈ iPhone 8/ 8Plus គឺនៅតែបំពាក់អេក្រង់ប្រភេទ LCD IPS ដដែល គ្រាន់តែវាមាន កម្រឹតបង្ហាញរូបភាព បានល្អជាងមុន។

  1. កម្លាំងថ្ម
សមត្ថភាពកម្លាំងថ្មរបស់ iPhone X និង iPhone 8 គឺមានភាពខុសគ្នាមួយចំនួន ដូចជាថ្មរបស់ iPhone X អាចនិយាយបានដល់ 21ម៉ោង ខណះ iPhone 8 អាចនិយាយបានត្រឹមតែ 14ម៉ោងប៉ុណ្ណោះ។ បើ​ចំពោះ ការចាក់ចម្រៀងវិញ iPhone X អាចដំណើរការចាក់ស្តាប់ បានដល់ 60 ម៉ោង ឯ iPhone 8 គឺ​បាន​តែ 40ម៉ោង ដែលនេះគឺជាចំនួនខុសគ្នាគូរសមដែរ។

  1. មុខងារទប់រំញ័រលើកាមេរ៉ាភ្លោះ
បើទោះជា កាមេរ៉ាភ្លោះរបស់ iPhone X និង iPhone 8 Plus មានទំហំ 12 មេហ្គាភិចសែល​ដូចគ្នា​ក៏​ដោយ តែកាមេរ៉ាភ្លោះរបស់ iPhone X គឺមានមុខងារទប់រំញ័រ OIS លើភ្នែកកាមេរ៉ា ទាំង 2 គ្រាប់តែម្តង ចំណែកកាមេរ៉ាភ្លោះរបស់ iPhone 8 Plus មានមុខងារទប់រំញ័រ OIS តែនៅលើភ្នែកកាមេរ៉ា តែមួយ​គ្រាប់​ប៉ុណ្ណោះ។

  1. មុខងារដោះសោរអេក្រង់ Face ID
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺនៅតែបន្តរក្សា ប៉ូតុង Home សម្រាប់​ស្គេន​ម្រាមដៃ ដូចទៅហ្នឹងជំនាន់មុនៗដែរ តែបើចំពោះ iPhone X អេក្រង់ពេញនេះវិញ គឺមិនមានប៉ូតុង Home សម្រាប់ស្គេនម្រាមដៃ (Touch ID) ទៀតទេ ដោយបានជំនួសមកវិញ នូវ Face ID ដែលអាច​ដោះសោរ តាមរយៈការស្គេនមុខមនុស្សបាន។

  1. កាមេរ៉ាមុខរបស់ iPhone X មានមុខងារ Portrait Mode
ការពិត មុខងារ Portrait Mode គឺធ្លាប់មាននៅលើកាមេរ៉ាខាងក្រោយរបស់ទូរស័ព្ទ iPhone 7 Plus រួចទៅហើយ តែវានៅបន្តមាននៅលើ iPhone X និង iPhone 8 Plus ផងដែរ។ តែលើកនេះ កាមេរ៉ា​ខាង​មុខរបស់ ក៏មានមុខងារ ដែលអាចអោយអ្នកថតសែលហ្វី បែបព្រាល បានដែរហើយ ខណៈ​កាមេរ៉ា​មុខរបស់ iPhone 8 Plus គឺមិនមានមុខងារនេះទេ។

  1. មុខងារថ្មីៗ ដែលមានលើកាមេរ៉ាមុខ
ដូចអ្វីដែលយើងបានឃើញអញ្ចឹងថា កាមេរ៉ាមុខរបស់ iPhone X គឺបានបន្ថែមនូវមុខងារថ្មីច្រើនមែនទែន ដែលអាចកំណត់ រឺសារ៉េ រូបភាពសែលហ្វីរួច បានជាច្រើន Style ផងដែរ អាចអោយផ្ទៃព្រាលបែបភ្លឺ និង បែបងងឹត រួមជាមួយចំនុចពិសេសមួយចំនួនទៀត។

  1. សមត្ថភាពថ្មីនៃរូប Emoji
តាមការបង្ហាញ កាលពីយប់មិញ លោក Tim បានធ្វើការបង្ហាញនូវសមត្ថភាពថ្មី ដែលអាចអោយរូប Emoji មានដំណើរការ និយាយ រួមទាំងកាយវិការ ដូចអ្វីដែលមនុស្សយើងបានធ្វើអញ្ចឹង តែវាមាន​នៅ​លើ​តែទូរស័ព្ទ iPhone X ដែលប្រើប្រាស់នូវ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 ប៉ុណ្ណោះ។


សរុបមក រាល់ 7 ចំនុចដែលបានបង្ហាញ ខាងលើនេះ គឺវាពិតជាពិសេស មែនទែន សម្រាប់ទូរស័ព្ទ iPhone X ជំនាន់ថ្មីនេះ។ ម្យ៉ាងវិញទៀត ចំនុចទាំងអស់នេះ គឺ iPhone 8&8+ មិនទាន់អាចធ្វើបាន នៅឡើយទេ។ ចុះសម្រាប់ អ្នកទាំងអស់គ្នា វិញយល់ យ៉ាងណា ចំពោះ ចំនុចទាំងនេះ?

Related Posts:

  • ចំនុច​ទាំង 10 នេះ ជា​លក្ខណៈ​សម្បត្តិ​របស់ iPhone Xបើទោះជាក្រុមហ៊ុន Apple បាននាំយកមកនូវ ស្មាតហ្វូនស៊េរីថ្មីចំនួន 3 មកបង្ហាញ អោយគ្រប់គ្នា បានឃើញក៏ពិតមែន ប៉ុន្តែទូរស័ព្ទ ដែលទទួល បានការចាប់ អារម្មណ៍ច្រើន ជាងគេនោះ គឺ iPhone X។ ម្យ៉ាងវិញទៀត យើងសង្គេត ឃើញថា iPhone X គឺមានចំនុចប្… Read More
  • 7 ចំនុច​របស់ iPhone X ​មិន​មាន​នៅ​លើ iPhone 8 និង iPhone 8 Plusគ្រប់គ្នាប្រហែលជា​បាន​ដឹង​ហើយ​ថា កាល​ពី​យប់​មិញ Apple បាន​ធ្វើការ​ការ​ដាក់​បង្ហាញនូ​វ​ទូរស័ព្ទ​ជំនាន់​ថ្មី ចំនួន 3 ម៉ូឌែល គឺ iPhone 8, iPhone 8 Plus និង iPhone X រួមជាមួយការផ្លាស់ប្តូរ​រចនាបថ​មួយ​ចំនូន ឯខ្នងខាងក្រោយនៃទូរស… Read More
  • iPhone 8 / 8 Plus ការរង់ចាំរបស់អ្នកទាំងអស់គ្នា​ ពេលនេះវាបានមកដល់ហើយ តែគ្រប់យ៉ាងវាខុសពីអ្វីដែលគ្រប់គ្នា បានរំពឹងទុកថា Apple នឹងដាក់បង្ហាញ iPhone 7s និង iPhone 7s Plus នៅក្នុងព្រឹត្តិការណ៍លើកនេះ តែវាមិនមែនទេ គឺ Apple បានរំលងចោលនូវត្រកូល (S) … Read More
  • Phone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED ពេលវេលាទន្ទឹមរង់ចាំបានមកដល់ហើយសម្រាប់អតិថិជន Apple ទាំងអស់ ក៏ដូចជាមហាជនទូទាំងពិភពលោក ដែលចង់ដឹងចង់ឮថា តើចុងឆ្នាំ 2017 នេះនឹងមានអ្វីប្លែកខ្លះ? មិនខុសពីរាល់ដងនោះទេគឺ Apple តែងតែបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនពីមួយឆ្នាំ… Read More
  • iPhone 8 មាន​​ចំណុច​​​ថ្មី​តិច​បំផុត ​ភាគ​ច្រើន​​យក​​តាម​គូ​ប្រជែង ​​​​វិបសាយ​ Bloomberg បាន​ធ្វើ​ការ​វិភាគ​ស៊ី​ជម្រៅ​មួយ​លើ​ចំណុច​ពិសេស​​​​មួយ​ចំនួន​ដែល​មាន​​បំពាក់​លើ​ iPhone 8 ដោយ​ចង់​ដឹង​ថា​ចំណុច​ណា​ខ្លះ​ជា​ការ​បង្កើត​ថ្មី​របស់​ Apple និង​ចំណុច​ណា​ខ្លះ​​ដែល​ស្មាតហ្វូន​របស់​​​គូ​ប្រជ… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget