Friday, August 4, 2017

ទិដ្ឋភាព​ក្រោម​ផ្ទៃ​ទឹក​ ​ជា​ពិសេស​សមុទ្រ​ពិត​ជា​ស្រស់​ស្អាត​ជា​មួយ​ពណ៌​ដ៏​សម្បូរ​បែប​ ​និង​ជីវចម្រុះ​នានា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បាន​ឃើញ​ហើយ​ចង់​ឃើញ​ទៀត។ ដូច​នេះ​ ​Sabay​ ​ក៏​សូម​បង្ហាញ​តិចនិក​មួយ​ចំនួន​សម្រាប់​ប្រិយមិត្ត​យក​ទៅ​ថត​រូបភាព​ក្រោម​ទឹក​បាន​យ៉ាង​ទាក់ទាញ។

១) ស្ថានភាព​ក្នុង​ផ្ទៃ​ទឹក

កត្តា​សំខាន់​ក្នុង​ការ​ថតរូប​ក្រោម​ទឹក​ ​គឺ​មាន​អារម្មណ៍​ល្អ​ជា​មួយ​នឹង​ទីតាំង​នោះ។ អ្នក​គួរ​ចេះ​ហែល​ទឹក​បាន​ ​ដើម្បី​អាច​រក្សា​លំនឹង​នៃ​ការ​ថត​រូប​ ​និង​ចំ​គោលដៅ​។ លើស​ពី​នេះ​ក៏​គួរ​តែ​ប្រើប្រាស់​ខ្យល់​អុកស៊ីហ្សែន​ ​ជា​មួយ​នឹង​ខោអាវ​ហែល​ទឹក​មួយ​ឈុត​តែ​ម្ដង​ ​ដែល​ងាយ​ស្រួល​ឲ្យ​អ្នក​ចំណាយ​ពេល​នឹង​ទិដ្ឋភាព​បាន​យូរ​ដែល​អាច​ផ្ដិត​យក​រូបភាព​បាន​ល្អ។ ម្យ៉ាង​ទៀត​ ​ភាគច្រើន​រូបភាព​ល្អ​ៗ​ត្រូវ​បាន​ថត​ ​នៅ​កៀក​នឹង​ផ្ទៃ​ទឹក​ខាង​លើ​ ដែល​មាន​ពន្លឺ​ល្អ។

២) យល់​ពី​ជីវចម្រុះ​ក្នុង​ទឹក

ដើម្បី​ផ្ដិត​រូបភាព​បាន​ល្អ​ ​អ្នក​ត្រូវ​តែ​ដឹង​អំពី​របស់​ដែល​ត្រូវ​ថត​ក្នុង​សមុទ្រ​ជា​ចាំ​បាច់​ ​ឧទាហរណ៍ តើ​អ្វី​ដែល​អ្នក​នឹង​ថត? តើ​វា​មាន​គ្រោះថ្នាក់​ឬ​អត់? ការ​ដឹង​អំពី​ឥរិយាបថ​របស់​ត្រី​ក៏​អាច​ឲ្យ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ផ្ដិត​យក​ទិដ្ឋភាព​ល្អ​បាន​ផង​ដែរ។ ពណ៌​របស់​ត្រី​ ​ឬ​ផ្ទាំង​ថ្ម​ក៏​សំខាន់​ដែរ​ ​ដែល​ធ្វើ​ឲ្យ​អ្នក​កំណត់​ ​Settings​ ​បាន​កាន់​តែ​ល្អ។

៣) ជ្រើសរើស​ឧបករណ៍​ដែល​ត្រឹមត្រូវ

កាមេរ៉ា​សម្រាប់​ថតរូប​ជា​មួយ​ ​Waterproof case​ ​និង​កាមេរ៉ា​ ​DSLR​ ​ក្នុង​ទឹក​បំពាក់​ជា​មួយ​ ​external strobe។ អ្នក​អាច​រីករាយ​នឹង​ការ​ថត​រូប​បាន​ល្អ​ជា​មួយ​នឹង​កន្លែង​ដែល​មាន​ពន្លឺ​ច្រើន។ ចំណុច​មិន​សូវ​ល្អ​ត្រង់​ថា​ពន្លឺ​ជំនួយ​បំពាក់​លើ​តួ​ខ្លួន​កាមេរ៉ា​ដែល​ពិបាក​កាន់​ថត​ព្រម​ទាំង​ពិបាក​កំណត់​ ​Exposure​ ​ឲ្យ​បាន​ត្រឹមត្រូវ​ណាស់។

អ្នក​ថតរូប​អាជីព​ភាគ​ច្រើន​ប្រើ​ ​DSLR​ ​ដែល​ងាយស្រួល​គ្រប់គ្រង​លើ​ប្រព័ន្ធ​ដោយសារ​អ្នក​អាច​កំណត់​ ​Aperture​ ​និង​ល្បឿន​បាន​ល្អ​អាស្រ័យ​លើ​ស្ថានភាព។ វា​ងាយស្រួល​ក្នុង​ការ​តម្រង់ strobe តាម​ដែល​អ្នក​ត្រូវការ ប៉ុន្តែ​ប្រព័ន្ធ​វា​អាច​ពិបាក​ក្នុង​ការ​គ្រប់គ្រង ហើយ​មាន​តម្លៃ​ថ្លៃ​ថែម​ទៀត​។

៤) ចេះ​ប្រើ​ ​Basic Settings

ទាំង​នេះ​ជា​កាមេរ៉ា​ ​Settings​ ​មួយ​ចំនួន​ដែល​ជួយ​ធ្វើ​ឲ្យ​រូបភាព​ក្រោម​ផ្ទៃ​ទឹក​អាច​ផលិត​បាន​ល្អ​ ​៖ White balance: អ្នក​គួរ​ប្រើ​ ​Daylight mode​ ​ជា​ពិសេស​ពេល​អ្នក​ប្រើ​ ​Flash ISO: រក្សា​ ​ISO​ ​ទាប​អាច​ ​១០០​ ​ឬ​២០០ Aperture: អាស្រ័យ​លើ​ជម្រៅ​អ្នក​មុជ​ចូល​ ​ដែល​ភាគច្រើន​អ្នក​អាច​កំណត់​ ​F8​ ​និង​ ​F16​ ​ដែល​ទទួល​បាន​ ​Depth of field​ ​បាន​យ៉ាង​ល្អ។ Speed: ការ​កំណត់​ ​Exposure​ ​ឲ្យ​បាន​ត្រឹមត្រូវ​មាន​ផល​ល្អ​ចំពោះ​រូបភាព។ ប្រសិន​បើ​អ្នក​ចង់​ថតរូប​បាន​ច្បាស់​ល្អ​ ​អ្នក​អាច​ប្រើ​ ​Shutter speed 1/125 ឬ 1/250​ ​ហើយ​ប្រសិនបើ​អ្នក​ចង់​បាន​រូបភាព​ ​Motion​ ​អាច​ប្រើ​ ​Shutter speed 1/15 ឬ​តិច​ជាង​នេះ។ Focus: អ្នក​អាច​ប្រើប្រាស់​ ​Autofocus

៥) ប្រើ​ពន្លឺ​ដែល​មាន​ស្រាប់

Flash​ ​មិន​មែន​សុទ្ធ​តែ​ជា​ដំណោះស្រាយ​នោះ​ទេ​ ​ដោយ​អ្នក​ត្រូវការ​កំណត់​ ​Exposure​ ​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត។ ប្រសិនបើ​អ្នក​ចង់​បាន​រូបភាព​ប្រភេទ​ ​Silhouettes​ ​អាច​កំណត់​ ​F-stop​ ​យ៉ាង​ហោច​ណាស់​ ​១​ ​ហើយ​ប្រសិនបើ​អ្នក​ចង់​បាន​កាំ​រស្មី​ពន្លឺ​ចាំង​ចូល​ទឹក​ ​អាច​ប្រើប្រាស់​ ​Shutter speed 1/250 ឬ​ខ្ពស់​ជាង​នេះ។

៦) ប្រើ​ពន្លឺ​ Flash

ប្រើប្រាស់​ ​Strobe​ ​ក្រោម​ផ្ទៃ​ទឹក​នឹង​ជួយ​បង្ហាញ​នូវ​ជីវចម្រុះ​បាន​ច្បាស់​ល្អ។ អ្នក​មុជ​កាន់​តែ​ជ្រៅ​ ​មាន​ពន្លឺ​កាន់​តែ​តិច​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ប្រើ​ ​Flash​ ​ដែល​វា​នឹង​ជួយ​បង្ហាញ​នូវ​ពណ៌​យ៉ាង​ល្អ​អស្ចារ្យ​លើ​ត្រី​ ​និង​ថ្ម​ប៉ប្រះ​ទឹក។ កុំ​ភ្លេច​ថា​ ​Flash​ ​គ្រាន់​តែ​ជា​ប្រភព​ពន្លឺ​ជំនួយ​ប៉ុណ្ណោះ​ ​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ឲ្យ​បាន​ល្អ​ ​ដែល​ពន្លឺ​ចូល​ក្នុង​ ​Frame​ ​ហើយ​ធ្វើ​ឲ្យ​អាច​ឃើញ​ទឹក​មាន​ពណ៌​ខៀវ​ ​និង​ជីវចម្រុះ​ផ្សេង​ទៀត​បាន​ច្បាស់។ អ្នក​គួរ​កំណត់​ ​Strobe​ ​អាស្រ័យ​លើ​ ​Subject​ ​ដែល​ពេល​ថត​ត្រី​នៅ​ជិត​ ​គួរ​ប្រើប្រាស់​ ​Strobe​ ​តែ​ ​1/2ឬ​ ​1/4 ។

៧) ជ្រើសរើស​អាង​ហែល​ទឹក​ដើម្បី​សាកល្បង

មុន​ពេល​អ្នក​ទៅ​ថតរូប​ក្នុង​មហាសមុទ្រ​ ​អ្នក​គួរ​សាកល្បង​ក្នុង​អាង​ហែល​ទឹក​ជាមួយ​នឹង​ ​Settings​ ​បច្ចេកទេស​ថ្មី​ ​និង​ប្រាកដ​ពី​ឧបករណ៍​អ្នក​ដំណើរការ​ល្អ​នៅ​ក្រោម​ទឹក​នោះ។ អ្នក​ក៏​អាច​អនុវត្ត​ដោយ​ថតរូប​គ្រួសារ​ជា​ដើម​កំឡុង​ពេល​ពួកគេ​ហែល។

៨) យល់​ពី​គោលការណ៍​របស់​ ​Composition

ការ​ថតរូប​ក្រោម​ផ្ទៃ​ទឹក​ ​ក៏​ដូចជា​ការ​ថតរូប​ធម្មតា​ដែរ​ ​ដែល​ត្រូវ​ការ​អនុវត្ត​តាម​គោលការណ៍​ដូចគ្នា។ អ្នក​ថតរូប​ក្នុង​ទឹក​មិន​ប្រាកដ​ថា​ ​ផលិត​រូបភាព​ចេញ​មក​ល្អ​នោះ​ទេ​ ​ដែល​អ្នក​គួរ​សិក្សា​ ​និង​អនុវត្ត​នូវ​គោលការណ៍​របស់​ ​Composition​ ​រួម​មាន​ ​Rule of thirds, Framing, Leading line​ ​និង​ការ​ផ្លាស់ប្ដូរ​ទីតាំង​នានា។

៩) សាកល្បង​ជា​មួយ​ ​Macro

ការ​ថតរូប​ ​Macro​ ​ធ្វើ​ឲ្យ​អ្នក​ផ្ដោត​សំខាន់​លើ​ភាព​លំអិត​លើ​រូបភាព​ ​ជៀស​ជាង​ទិដ្ឋភាព​ក្រោម​ទឹក​ទាំងស្រុង។ អ្នក​ត្រូវការ​ឧបករណ៍​ពិសេស​​រួម​មាន​ ​Macro lens​ ​ដើម្បី​ថតរូប​ប្រភេទ​នេះ​ ​ហើយ​គួរ​ដាក់​ Strobe​ ​តម្រង់​នៅ​ជិត​នឹង​ ​Subject​ ​និង​កំណត់​ ​Manual Focus។ ការ​ថតរូប​ប្រភេទ​ ​Macro​ ​ល្អ​បំផុត​នៅ​ពេល​យប់​ ​ដែល​ជា​ពេល​សត្វ​ចេញ​មក​ក្រៅ​ច្រើន។

១០) សាកល្បង​ជាមួយ​ ​Wide Angle​ ​(មុំ​ធំ​ទូលាយ)

ប្រសិនបើ​អ្នក​ចង់​បង្ហាញ​នូវ​ភាព​ដ៏​អស្ចារ្យ​របស់​ធម្មជាតិ​ក្រោម​ផ្ទៃ​ទឹក​ ​Wide Angle​ ​ជា​វិធី​ដ៏​ល្អ​ជា​រួម​កាន់​តែ​ធំ​ទូលាយ​កាន់​តែ​ល្អ។ Wide-angle lens មាន​ចន្លោះ​ពី​ ​១០mm​ ​ទៅ​ ​២៤mm​ ​ទាំង​ប្រភេទ​ Zoom lens​ ​ឬ​ ​Prime lens។ កាមេរ៉ា​ ​Non-full-frame​ ​ដែល​មាន​ ​២៤mm​ ​តាម​ពិត​ស្ទើរ​តែ​ស្មើ​ ​៤០mm​ ​ ដែល​មិន​សូវ​ល្អ​សម្រាប់​ការ​ថតរូប​ក្រោម​ទឹក​នោះ​ទេ។ ដោយ​ប្រើប្រាស់​ ​Wide angles​ ​អ្នក​ត្រូវ​ទៅ​ជិត​នឹង​ ​Subject​ ​ដើម្បី​បំពេញ​ ​Frame​ ​និង​អាច​ឲ្យ​ពន្លឺ​ជំនួយ​ជះ​ដល់​ ​Subject​ ​បាន​ល្អ។ Wide Angle​ ​ជា​វិធី​ល្អ​បំផុត​សម្រាប់​បង្ហាញ​ពី​សារពាង្គកាយ​ក្នុង​ប្រព័ន្ធ​អេកូ។

១១) រីករាយ​នឹង​បទពិសោធន៍​ថ្មី

ចង​ចាំ​ថា​ ​អ្នក​មិន​មែន​មុជ​ទឹក​ដើម្បី​តែ​ថត​រូប​នោះ​ទេ​ ​គឺ​ត្រូវ​តែ​ពេញចិត្ត​នឹង​ទិដ្ឋភាព​ក្រោម​ផ្ទៃ​ទឹក​ ហើយ​ចង់​ចែក​រំលែក​ទិដ្ឋភាព​ទាំងអស់​នេះ​ទៅ​កាន់​អ្នក​ដទៃ។ ប្រសិនបើ​អ្នក​ប្រកាន់​គោលការណ៍​នេះ​ រូបភាព​របស់​អ្នក​នឹង​មើល​ទៅ​ទាក់ទាញ​ ​និង​រស់រវើក។ ការ​ថតរូប​ជា​ការ​ផលិត​នូវ​បទពិសោធន៍​ ហើយ​ពេល​អ្នក​ពេញចិត្ត​នឹង​បទពិសោធន៍​ទាំងនោះ​រូបភាព​ក៏​ល្អ​តាម​នោះ​ដែរ៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget