កាលពីឆ្នាំ ២០១៦ កម្មវិធីបណ្ដាញសង្គម WeChat
ត្រូវបានគេរាប់បញ្ចូលជាបណ្ដាញសង្គមឈរឈ្មោះតំណែងទី ៥
នៅក្នុងប្រទេសចិន។ សប្ដាហ៍នេះ Sabay
បង្ហាញអំពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវក៏ដូចជា
លក្ខណៈពិសេសៗមួយចំនួនរបស់ WeChat មានដូចខាងក្រោម។
+ វិធីបង្កើតគណនី WeChat
+ការប្រើប្រាស់
១.អ្នកអាចធ្វើការ Set Profile Photo ឬឈ្មោះគណនី ដែលមានក្នុង Settings ផ្នែកខាងក្រោមបង្អស់
២.WeChat នឹងធ្វើការស្វ័យប្រវត្តិរកមើលនូវបញ្ជីឈ្មោះ (Contact) ណា ដែលមានចុះឈ្មោះប្រើប្រាស់កម្មវិធីនេះដែរ នោះវានឹងបង្ហាញទៅតាមតួអក្សរ
៣.ត្រង់ប្រអប់ Search ផ្នែកខាងលើបង្អស់ > អ្នកអាចធ្វើការ Add ទៅកាន់បុគ្គលដទៃទៀត តាមរយៈ ID ឬ QR Code
៤.ដើម្បីផ្ញើសារបាន ចូលទៅកាន់គណនីនរណាម្នាក់ ដែលបង្ហាញតាមរយៈ Contact
៥.ក្រៅពីការផ្ញើសារជាអក្សរធម្មតា អ្នកក៏ប្រើមុខងារផ្ញើវីដេអូ, រូបភាព, ទីតាំង ក៏ដូចជាវីដេអូ Call និង Call ជាសំឡេងធម្មតា ដោយចុចសញ្ញា (+) ក្បែរកន្លែងវាយបញ្ចូលអក្សរ។
+មុខងារពិសេសៗនៃកម្មវិធី WeChat:
១.QR Code:
ក្នុងប្រទេសចិន គេនិយមប្រើប្រាស់បំផុតគឺ QR Code ជំនួសពីប័ណ្ណសម្គាល់ខ្លួន, លេខទូរសព្ទជាដើម។ ចំពោះ WeChat អាចគាំទ្រមុខងារនេះ ដោយគ្រាន់តែអ្នកប្រើលើ QR Code បង្ហាញទៅកាន់ម្នាក់ទៀត ហើយធ្វើការស្កេនបញ្ចូលជាមួយកម្មវិធី នោះវានឹងស្វ័យប្រវត្តិរត់ទៅកាន់គណនីម្នាក់នោះភ្លាម។ សូម្បីតែតាមហាងលក់អាហារតាមផ្លូវទំនើបខ្លះ ក៏ប្រើប្រាស់ WeChat QR Code ដើម្បីឲ្យអតិថិជនធ្វើការទូទាត់ថ្លៃចំណាយរបស់ពួកគេផងដែរ។
២.GROUP:
សមាជិកនៃការបញ្ចូលក្នុងមួយក្រុម (Group) មានចំនួនកំណត់ ៥០០ នាក់ ប៉ុន្តែតាមការលេចលឺបើអ្នកមានស្គាល់បុគ្គលិក WeChat ពួកគេអាចមានវិធីបង្កើនដល់លើសពី ១ ពាន់នាក់។ តាមការប្រើប្រាស់ Group របស់ WeChat មានភាពពេញនិយមមិនខុសពី Facebook Group នោះឡើយ ដោយវាអាចធ្វើការផ្សព្វផ្សាយលក់ផលិតផលផ្សេងៗ តាមរយៈការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។
៣.Moments:
WeChat Moments ក៏មានភាពស្រដៀងទៅនឹង Facebook Moment ប៉ុន្តែសម្រាប់ WeChat បើករណីនរណាម្នាក់មិនជាប់ទាក់ទងជា Friend ជាមួយគណនីម្នាក់ទៀត ខណៈបើទោះបីពួកគេព្យាយាម Comment ក៏វាមិនបង្ហាញឲ្យបុគ្គលម្ចាស់រូបឃើញនោះដែរ ដរាបណាជាលក្ខណៈ Mutual Friend ទើបអាចមានសិទ្ធ។
ទន្ទឹមនឹងភាពពេញនិយមរបស់វា រហូតធ្វើឲ្យពលរដ្ឋក្នុងស្រុកចិនខ្លះ បានបោះបង់ការប្រើប្រាស់ Google China ដែលយើងស្គាល់ជា Baidu ងាកមកប្រើប្រាស់ WeChat ជំនួសវិញ ព្រោះមានការចែកចាយព័ត៌មានផ្សេងៗ មិនចាញ់ Baidu ឡើយ។
៤.WeChat Pay:
ជាប្រព័ន្ធទូទាត់ទំនិញលំដាប់ទី ១ ក្នុងប្រទេសចិន ហើយលំដាប់ទី ២ គឺ Alipay របស់ក្រុមហ៊ុន Alibaba ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Jack Ma។ ក្នុងឆ្នាំ ២០១៧ មានការទូទាត់ឡើងដល់ ៤៦ ពាន់លានដង កើនឡើងជាង ៨ ពាន់លានដងនាឆ្នាំ ២០១៦ ដែលរាប់បញ្ចូលទាំងការទូទាត់ចំនួនសាច់ប្រាក់តាំងពី សេន រហូតឡើងដល់ ខ្ទង់រយដុល្លារ។
ជាឧទាហរណ៍អ្នកអាចប្រើប្រាស់វា សម្រាប់ការហៅ Taxi, ការកុម្ម៉ង់អាហារ, ការកក់សំបុត្ររថភ្លើង, ការណាត់ជួបវេជ្ជបណ្ឌិត និងការចំណាយផ្សេងៗជាច្រើនទៀត។
៥.Official Account:
OA ឬពាក្យពេញ Official Account ជាមុខងារម្យ៉ាងស្រដៀងនឹង Facebook Page របស់ Facebook ដែរ។ ការធ្វើអាជីវកម្មតាមរយៈបណ្ដាញសង្គមមួយនេះ កាន់តែបើកចំហឡើង ក្នុងការតភ្ជាប់ទៅកាន់អតិថិជនជុំវិញពិភពលោក។ យើងអាចប្រើប្រាស់ក្នុងកម្មវិធី WeChat ផ្ទាល់ ខុសពី Facebook ដែលទាមទារឲ្យដំឡើងកម្មវិធីជំនួយ Page Manager ក្នុងការប្រើប្រាស់ពេញលេញ។
រំឭកដែរថា WeChat ជាបណ្ដាញសង្គមមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Tencent នាឆ្នាំ ២០១១ ហើយចូលដល់ឆ្នាំ ២០១៧ WeChat បានប្រែក្លាយជាកម្មវិធីផ្ញើសារលំដាប់ទី ១ ដែលមានអ្នកប្រើប្រាស់ដល់ ៩៣៨ លាននាក់។ ភាគច្រើននៃអ្នកប្រើប្រាស់ប្រមាណ ៩០ ភាគរយជាជនជាតិចិន។
នៅឆ្នាំ ២០១៧ មានរបាយការណ៍បង្ហាញថាប្រមាណពាក់កណ្ដាលនៃអ្នកប្រើប្រាស់សរុប បានចំណាយពេលដល់ ៩០ នាទី ជារៀងរាល់ថ្ងៃលើការប្រើប្រាស់កម្មវិធីយក្សមួយនេះ។ WeChat គាំទ្របានទាំងការប្រើប្រាស់នៅលើ Android, iPhone, BlackBerry, Windows Phone និង Symbian ហើយលើកុំព្យូទ័ររួមមាន OS X និង Windows៕
- ៣. បញ្ចូលលេខទូរសព្ទ > វាយបញ្ចូលកូដសម្ងាត់ ៤ ខ្ទង់ដែលក្រុមហ៊ុនផ្ញើចូល Message (ជាការស្រេច)

0 comments:
Post a Comment