Wednesday, September 30, 2015

ដោយ 3 May 2013
មេរៀន​ថត​រូប​នេះ​ឧបត្ថម​ដោយ​ Canon Imaging Academy (CIA)

សួស្តី​មិត្ត​អ្នក​អាន​ទាំងអស់​ដែល​ស្រលាញ់​ការ​ថត​រូប​ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​បាន​អាន​និង សាកល្បង​នូវ​​ការ​ប្រើ​ប្រាស់​ Shutter Speed ដែល​ខ្ញុំ​បាន​ពន្យល់​ក្នុង​​ មេរៀន​ទី​២​ កាល​ពី​សប្ដាហ៍​មុន​រួច​ហើយ  ក្នុង ​ថ្ងៃ​នេះ​ខ្ញុំ​ចង់​លើ​ក​យក​មេរៀន​ទី​៣ អំពី​ ISO ដែល​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ចំណោម​មុខ​ងារ​ទាំង​បី​​ដែល​ទ្រទ្រង់​សោភ័ណ​ ភាព​របស់​រូប។

ISO វា​សំគាល់​កម្រិត​នៃ​​ការ​ទទួល​យក​ពន្លឺ​របស់ Sensor នៅក្នុង​​ម៉ាស៊ីន​ថត ​។ ប្រសិន​បើ​យើង​ប្រើ ISO លេខ​តូច​​មាន​ន័យ​ថា​ Sensor ទទួល​យក​ពន្លឺ​បាន​តិច ចំណែកឯ ISO លេខ​ធំ នោះ​មាន​ន័យ​ថា​កម្រិត​ទទួល​យក​ពន្លឺ​របស់​ Sensor បាន​ច្រើន វា​ពិត​ជា​ជំនួយ​ក្នុង​​ការ​ថត​រូប​ភាព​នៅ​កន្លែង​ខ្វះ​ពន្លឺ និង​ពេល​យប់។ យ៉ាង​ណា​មិញ​វា​មាន​ចំណុច​អវិជ្ជមាន​មួយ​នៅ​ត្រង​ថា​វា​បន្ថែម​ Noise (គ្រាប់​ល្អិត​) អោយ​រូបភាព។




វិឌីអូ​ខាង​ក្រោម​បង្ហាញ​ពី​របៀប​ផ្លាស់​ប្តូរ ISO៖


https://www.youtube.com/watch?v=nesDxrT9R0E


តាម​ការ​បញ្ជាក់​ពី​ខាង​ដើម​ លេខ ISO ទាប​ឬ​ខ្ពស់ មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​រៀងៗ​​ខ្លួន វា​អាស្រ័យ​លើ​ស្ថាន​ភាព​ពន្លឺ​និង​ទីតាំង​ថត​រូប ។

ខាង​ក្រោម​ជា​រង្វាស់​ខ្នាត​មួយ​កម្រិតៗ​នៃ​ ISO និង​ការ​ប្រៀប​ធៀប​លេខ​ ISO ទាប​និង​ខ្ពស់



ចំណាំ៖ តែ​ទោះ​បី​ជា​យ៉ាង​​អ្នក​​គួរ​ព្យាយាម​ប្រើ​ ISO អោយ​បាន​ទាប​តាម​កាលៈទេសៈ​​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​បើ​អ្នក​ប្រើ ISO ទាប គុណភាព​របស់​រូបថត​រក្សា​បាន​កាន់​តែ​ល្អ

សូម​ធ្វើ​ការ​សង្កេត​នូវ​រូបភាព​ខាង​ក្រោម​ទាំង​ពីរ​នេះ​ដែល​​ត្រូវ​បាន​ ថត​ដោយ​ម៉ាស៊ីន​ថត​តែ​មួយ Canon 60D ហើយ​ប្រើ​លេខ​ ISO ខុស​គ្នា ខាង​ឆ្វេង ISO 200 & ខាង​ស្តាំ ISO 1600៖



លទ្ធផល​នៃ​សង្កេត៖ ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​មិន​អាច​មើល​ឃើញ​ភាព​ខុស​គ្នា​រវាង​រូប​ ទាំង​ពីរ​នោះ​ទេ​ ។​ ប៉ុន្តែ​យើង​ទៅ​សង្កេត​រូប​ភាព​បន្ទាប់​ខាង​ក្រោម​ដែល​ខ្ញុំ​បាន​ពង្រីក អោយ​ធំជាង​មុន



នៅ​ពេល​នេះ​ ខ្ញុំ​ច្បាស់​ថា​អ្នក​ទាំង​អស់​គ្នា​អាច​សង្កេត​ឃើញ​ភាព​ខុស​គ្នា​ ។ រូបភាព​នៅ​ខាង​ស្ដាំ​ដែល​ថត​ដោយ ISO 1600 មាន​គ្រាប់​គ្រើម​ល្អិតៗ ដែល​ភាសា​​​អង់គ្លេស​ និង​អ្ន​ក​ថត​រូប​អាជីព​ហៅ​ថា​ “Noise” ។

ខាង​ក្រោម​នេះ​ជា​រូប​ដដែល​ ប៉ុន្តែ​​ខ្ញុំ​ពង្រីក​អោយ​ធំ​ជា​ង​មុន​៖



អ្នក​អាច​សង្កេត​ឃើញ​កាន់​តែ​ច្បាស់​ ហើយ​ថា​រូបភាព​ដែល​នៅ​ខាង​ស្តាំ​បង្ហាញ​គ្រាប់​ល្អិត​និង​គ្រើម​ជាង​រូប​នៅ​ ខាង​ឆ្វេង​ មានន័យ​ថា​នៅ​ពេល​ដែល​អ្នក​ថត​រូប​ដោយ​ប្រើ​ ISO ខ្ពស់​វា​នឹង​បន្ថែម​គ្រាប់​ល្អិតៗ ឬ Noise ដែល​មានផល​ប៉ះពាល់​នៅក្នុង​ការ​ផ្ដិត​រូប​ខ្នាត​ធំ​ ។ ​នេះ​មិនមាន​ន័យ​ថា​ ម៉ាស៊ីន​ថត​ទាំង​អស់​ (ខុសម៉ូដែល​គ្នា) ថត​នៅ ISO ដូច​គ្នា​មាន​គុណភាព​​រូប​ដូច​គ្នា​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​​ឧទាហរណ៍​បញ្ជាក់​ ៖



រូប​នៅ​ខាង​ឆ្វេង​ខ្ញុំ​ប្រើ​កាំមេរ៉ា​ Canon 60D និង​នៅ​ខាង​ស្តាំ​ខ្ញុំ​ប្រើ Sony DSC-T200 ដែល​ថត​ឡើង​ក្នុង​កម្រិត​ ISO 1600 ដូច​គ្នា ។ ក្នុង​រូប​នេះ​អ្នក​មិន​អាច​មើល​ឃើញ​ភាព​ខុស​គ្នា​នោះ​ទេ ។ ខ្ញុំ​សូម​បង្ហាញ​រូប​ខាង​ក្រោម​បន្ទាប់​ដែល​ធ្វើ​ការ​ពង្រីកឲ្យ​កាន់តែ​ជិត ​



អ្នក​អាច​ឃើញ​ច្បាស់​ហើយ​ថា​​រូប​នៅ​ខាង​ស្តាំ​ថត​ដោយ Sony DSC – T200 បង្ហាញ​គ្រាប់​ល្អិតនិង​គ្រើម (Noise) បើ​ទោះបីជា​ថត​នៅ​ក្នុង​កម្រិត ISO ដូច​គ្នា​ក៏ដោយ ។

ខាង​ក្រោម​ជា​ការ​បៀប​ធៀបរូប​ដែល​ថត​ដោយ ម៉ាស៊ីន​ថត​ Canon 60D សម័យ​ក្រោយ ថត​នៅ ISO ខ្ពស់ ជាមួយ​នឹង​ ម៉ាស៊ីនថត​ Sony DSC – T200 សម័យ​មុន​ ថត​នៅ​ ISO ទាប



តាម​ការ​សង្កេត​យើង​ឃើញ​ថា​ រូប​ខាង​ឆ្វេង​បើ​ទោះ​បី​ជា​ថត​នៅ កម្រិត​ ISO 1600​ (ខ្ពស់) ក៏​ដោយ​ក៏​រូប​ភាព​នេះ​មាន​គុណ​ភាព​ច្បាស់​ល្អ ជាង​រូប​នៅ​ខាង​ស្តាំ​ដែល​ថត​ដោយ Sony ក្នុង​កម្រិត​ ISO 200 (ទាប) ។
ក្នុង​ស្ថាន​ភាព​បែប​ណា​ដែល​យើង​គួរ​ប្រើ​ ISO ទាប  សូម​ចង់​ចាំ​ការ​ពន្យល់​ខាង​ក្រោម៖



អ្នក​គួរ​ប្រើ ISO ទាប (100) ក្នុង​ស្ថានភាពដូច​រូប​ខាង​ក្រោម៖



រូប​ខាង​ក្រោម​គឺ​ថត​នៅ​ពេល​យប់​ ខ្វះ​ពន្លឺ តាម​ទ្រឹស្តី​ គួរ​តែ​ប្រើ​ ISO ខ្ពស់ ប៉ុន្តែ​យើង​អាច​ប្រើ Flash (ភ្លើង​ជះ​ពន្លឺ​ជំនួយ) បាន​ដូច្នេះ​​អ្នក​អាច​ប្រើ​ ISO 100 (ទាប)៖



រូប​ខាង​ក្រោម​​ខ្ញុំ​បាន​ថត​នៅ​ក្នុង​កម្រិត ISO 100 ដូច​គ្នា​បើទោះ​បី​ជា​រូប​នេះ​ថត​ពេល​យប់​​ និង​ខ្វះ​ពន្លឺ​ក៏​ដោយ។ វា​អាច​ធ្វើ​ទៅ បាន​ដោយ​សារ​ខ្ញុំ​ប្រើ Tirpod (ជើង​កាំមេរ៉ា) និង​ប្រើ Shutter Speed យឺត ។



ក្នុង​ស្ថាន​ភាព​បែប​ណា​ដែល​យើង​គួរ​ប្រើ​ ISO ខ្ពស់  សូម​ចង់​ចាំ​ការ​ពន្យល់​ខាង​ក្រោម៖



អ្នក​គួរ​ប្រើ ISO ខ្ពស់ (100) ក្នុង​ស្ថានភាពដូច​រូប​ខាង​ក្រោម៖



រូបភាព​នេះ​ថត​នៅ​កម្រិត​ ISO 1000 ដោយ​ហេតុ​ថា​ ខ្ញុំ​ថត​ក្នុង​កន្លែង​ខ្វះ​ពន្លឺ​និង​​ គេមិនអនុញ្ញាតិ​អោយ​ប្រើ​ Flash ដោយ​សារ​ថា​អាច​បង្កការ​រំខាន​ដល់​សត្វ ។



រូប​នេះ​ត្រូវ​​បាន​ថត​ក្នុង​កម្រិត​ ISO 800 នៅក្នុង​ Indoor Park (Genting Highland, Malaysia) ស្ថានភាព​ជាក់​ស្ដែងគឺ​ខ្វះ​ពន្លឺ និង​ខ្ញុំ​ត្រូវ​ប្រើ​ Shutter Speed លឿន​ល្មម​អាច​ចាប់​យក​សកម្មភាព​​នានា​បាន​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រើ​ ISO ខ្ពស់ ។



រូប​នេះ​ខ្ញុំប្រើ ISO 3200 ថត​នៅ ផ្សាររាត្រី ភ្នំពេញ មូលហេតុមានពីរ គឺ​ស្ថាន​ភាព​ជាក់​ស្ដែង​ខ្វះ​ពន្លឺ​ និង​ខ្ញុំ​ចង់​បន្ថែម​ភាព​ច្នៃ​ប្រឌិត​ អោយ​រូប​នេះ​មាន​គ្រាប់​ល្អិត​ដូច​រូប​ថត​សម័យ​បុរាណ​។
សង្ខេប​មេរៀន៖



ជួប​គ្នា​ពេល​ក្រោយ​ជាមួយ​នឹង​មេរៀន​​ដែល​និយាយ​អំពីទំ​នាក់​ទំនង​រវា Aperture & Shutter Speed & ISO ។ កុំ​ភ្លេច​ណា​សាកល្បង​ថត​ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ Aperture និង Shutter និង ISO នៅ​ពេល​ថត​រូប ។ មាន​សំនួរ​និង​មតិ​ផ្សេងៗ សូម​ដាក់​​ក្នុង​ប្រអប់​មតិ​ខាង​ក្រោម​នេះ សូម​អរគុណ ៕
សម្រាប់​អ្នក​មិន​ទាន់​បាន​​ឆ្លង​កាត់​​​មេរៀន​ទី​១ សូម​ចុច​ត្រង់​នេះ និង​មេរៀនទី២ សូម​ចុច​ត្រង់​នេះ
 «មេរៀន​-ថត​រូប​នេះ​ឧបត្ថម​ដោយ​ Canon Imaging Academy (CIA) ។ CIA គឺ​ជា​សាលា​បង្រៀន​​ថត​រូប​របស់​ក្រុមហ៊ុន Canon ដែល​​ស្ថិត​នៅ​​​​ i-Qlick Canon Showroom ផ្ទះលេខ ១៤៦ មហាវិថី ព្រះសីហនុ រាជធានីភ្នំពេញ ។ CIA ផ្តល់​ជូន​នូវ​វគ្គ​សិក្សា​ថត​រូប​​​​ និង​សិក្ខាសាលា​ជា​ច្រើន​ដូច​ជា​ ថ្នាក់​មូលដ្ឋាន​នៃ​ការ​ថត​រូប ថត​​ទេសភាព ថត​ម៉ូដែល​ សិក្សា​ពន្លឺ​ក្នុង​ស្ទួតឌីយ៉ូ និង​​ថ្នាក់​ផ្សេងៗ​ទៀត ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​​ចូល​ទៅ​កាន់​ទំព័រ​ Facebook របស់​ក្រុមហ៊ុន i-Quick : https://www.facebook.com/iQlickCambodia »

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget