Friday, October 23, 2015

អ្នក ​មាន​កុំព្យូទ័រ​ប្រើប្រាស់ មួយ​ចំនួន​ប្រហែល​ជា​បាន​យល់ដឹង​ខ្លះៗ​អំពី​អាការៈ​មេរោគ​កំពុង​អុកឡុក​ កុំព្យូទ័រ​របស់​ខ្លួន ហើយ​អ្នក​ខ្លះ​នៅ​តែ​មិន​ទាន់​ច្បាស់​អំពី​ចំណុច​នេះ​នៅ​ឡើយ។ មេរោគ​គឺ​ជា​កម្មវិធី​តូចៗ ឬ​គ្រាន់តែ​ជា​បំណែក​កូដ ដែល​បង្កើត​ឡើង​អាច​ដំណើរការ​នៅ​លើ​កុំព្យូទ័រ និង​អាច​ចម្លង​ខ្លួន​កាន់តែ​ច្រើន​ឡើងៗ ធ្វើឲ្យ​កុំព្យូទ័រ​គាំង​ដំណើរការ​លែង​កើត ឬ​ខូច​ប្រព័ន្ធ​ប្រតិបត្តិការ​តែម្ដង។

គោល​បំណង​នៃ​ការ​បង្កើត​មេរោគ ​កុំព្យូទ័រ មាន​ផ្សេងៗ​គ្នា ដូច​ជា ដើម្បី​ដណ្ដើម​បាន​ការ​គ្រប់គ្រង​លើ​កុំព្យូទ័រ​នោះ ហើយ​បញ្ជា​ក្នុង​គោលបំណង​អ្វី​មួយ ដើម្បី​រក​ប្រាក់ ដើម្បី​លួច​ព័ត៌មាន​សំខាន់​របស់​អ្នក​ប្រើ​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ជា​ការ​បង្កើន​ចំណេះដឹង​ផ្នែក​កូដ និង​ដំណើរ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ និង​ដើម្បី​យក​មេរោគ​ដែល​បង្កើត ទៅ​ទប់ស្កាត់​បទ​ឧក្រិដ្ឋ​តាម​អ៊ីនធឺណិត​វិញ​ជាដើម។

ខាងក្រោម​នេះ​គឺ​ជា អាការៈ​ចំនួន ១០ យ៉ាង​ដែល​មេរោគ​អាច​បង្ក​ការ​ស្មុគស្មាញ​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក៖

១) លោត​ផ្ទាំង​កម្មវិធី​ផ្សេងៗ​ឡើង​មក (pop-up) រញ៉េរញ៉ៃ​ធ្វើឲ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត
មាន ​ផ្ទាំង​សារ​លោត​ឡើង​ប្រភេទ​ផ្សេងៗ​គ្នា ដែល​ខ្លះ​ជា​ផ្ទាំង​កម្មវិធី​ដែល​បាន​រង​ការ​វាយលុក​ពី​មេរោគ ធ្វើឲ្យ​កម្មវិធី​នោះ​ដំណើរការ​លែង​បាន។ ឬ​ផ្ទាំង​សារ​ខ្លះ​មាន​ទម្រង់​ដូច​ជា​ការ​ឃោសនា​អ្វី​មួយ ដូច​ជា​ការ​ណែនាំ​ប្រាប់​ថា PS រង​ការ​វាយប្រហារ​ពី​មេរោគ ហើយ​តម្រូវ​ឱ្យ​អ្នក​ការពារ​ជា​បន្ទាន់។ មេរោគ​បែប​នេះ អាច​ជា​ប្រភេទ spyware ឬ​ជា​ការ​រង​ឥទ្ធិពល​ពី​កម្មវិធី​កម្ចាត់​មេរោគ​ក្លែងក្លាយ (fake antivirus) ដែល​គេ​ហៅ​ឈ្មោះ​ថា​ជា “rogueware”។

២) កុំព្យូទ័រ​មាន​ដំណើរការ​យឺត​ខុស​ប្រក្រតី
នេះ ​អាច​ជា​រោគសញ្ញា​មួយ​ទៀត​ដែល​បញ្ជាក់​ថា កុំព្យូទ័រ​របស់​អ្នក​បាន​ឆ្លង​មេរោគ ដោយសារ​មាន​ល្បឿន​យឺត​ខុស​ពី​ធម្មតា ខណៈ​ដែល​លក្ខណៈ​សម្បត្តិ​កុំព្យូទ័រ​របស់​អ្នក​មាន​ខ្ពស់ៗ​ហើយ​ក្ដី។ មេរោគ​ដែល​មាន​សមត្ថភាព​បែបនេះ ភាគច្រើន​ជា​ប្រភេទ​មេរោគ worm ឬ trojan ដែល​ក្រោយពី​ឆ្លង​ចូល​កុំព្យូទ័រ វា​នឹង​ធ្វើឲ្យ​កើន​ឡើង​នូវ​​ដំណើរការ​កិច្ចការ​ច្រើន (process) ដែល​ជា​ហេតុ​ធ្វើឲ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត​ខ្លាំង។

៣) កម្មវិធី​មួយ​ចំនួន​មិន​អាច​ដំណើរការ​បាន
តើ ​ប៉ុន្មាន​ដង​ដែល​អ្នក​ព្យាយាម​បើក​កម្មវិធី​ពី​ម៉ឺនុយ Start ឬ​ពី Desktop ប៉ុន្តែ​មិន​ឃើញ​មាន​អ្វី​កើត​ឡើង ពោល​កម្មវិធី​មិន​ដំណើរការ​នោះ? ពេល​ខ្លះ​កម្មវិធី​មួយ​ចំនួន ក៏​នៅ​តែ​អាច​ដំណើរការ ទោះបី​មេរោគ​បាន​រាតត្បាត​ក៏​ដោយ។ យ៉ាងណា កម្មវិធី​មួយ​ចំនួន​ថ្វីត្បិត​អាច​ដំណើរការ​បាន​មែន ប៉ុន្តែ​មុខងារ​មួយ​ចំនួន​របស់​កម្មវិធី បាន​ខូច​ខាត មិន​អាច​បំពេញ​មុខងារ​បាន​ដោយសារ​មេរោគ។

៤) មិន​អាច​ភ្ជាប់​អ៊ីនធឺណិត ឬ​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​ប៉ុន្តែ​ល្បឿន​យឺត
អ្នក ​ក៏​អាច​សង្កេត​មើល​អាការៈ​បន្ទាប់ពី​មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ​តាមរយៈ​ការ ​ភ្ជាប់​ប្រើ​អ៊ីនធឺណិត​ផង​ដែរ។ នៅ​ពេល​មេរោគ​ឆ្លង​ចូល វា​អាច​ធ្វើឲ្យ​មាន​បញ្ហា​ជាមួយ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ service provider ឬ​ឧបករណ៍ Router ជាដើម។ តំណភ្ជាប់​ប្រើប្រាស់​អ៊ីនធឺណិត​របស់​កុំព្យូទ័រ​ក៏​នឹង​មាន​សភាព​យឺត​ជាង​ ធម្មតា​ផង​ដែរ។ ប្រសិន​កុំព្យូទ័រ​រង​ការ​រាតត្បាត​ពី​មេរោគ malware នោះ​វា​អាច​ភ្ជាប់​ទៅ​កាន់ URL ឬ​បើក​តំណភ្ជាប់ session ផ្សេងៗ​ពី​គ្នា ហើយ​អាច​កាត់បន្ថយ bandwidth ធ្វើឲ្យ​អ៊ីនធឺណិត​ដើរ​យឺត​បាន។

៥) នៅ​ពេល​ភ្ជាប់​អ៊ីនធឺណិត ផ្ទាំង Dindows ផ្សេងៗ​បាន​បើក​ឡើង ឬ​កម្មវិធី browser បើក​ទំព័រ​ផ្សេងៗ​ដោយ​យើង​មិន​បាន​ធ្វើ
នៅ ​មាន​រោគសញ្ញា​ជាក់លាក់​ផ្សេង​ទៀត ដែល​បញ្ជាក់​ថា កុំព្យូទ័រ​របស់​អ្នក​បាន​ឆ្លង​មេរោគ ជាក់ស្ដែង​នៅ​ពេល​អ្នក​បើក​កម្មវិធី browser ស្រាប់តែ​លោត​ចេញ​ផ្ទាំង​ផ្សេងៗ​រញ៉េរញ៉ៃ ដើម្បី​អន្ទង​ចិត្ត​ឱ្យ​អ្នក​ចង់​ចុច​ចូល តែ​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​ប៉ុណ្ណោះ។ មេរោគ threat មួយ​ចំនួន​ត្រូវ​បាន​បង្កើត​សម្រាប់ redirect ចរាចរ (traffic) ទៅ​កាន់​វេបសាយ​ជាក់លាក់​ណាមួយ ហើយ​វែបសាយ​នោះ​គឺ​ជា​ប្រភេទ​គេហទំព័រ​ក្លែងក្លាយ (Spoof Web page) ប៉ុណ្ណោះ។ យ៉ាងណា អ្នក​អាច​កត់​សម្គាល់​ប្រភេទ Spoof Web page បាន​ដោយ​មើល​នៅ​លើ​របារ​អាសយដ្ឋាន (address bar) នៃ​វែបសាយ ជៀសវាង​អ្នក​វាយ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ ដែល​ជា​ល្បិច​របស់ hacker ចាំ​លួច​យក​ព័ត៌មាន​របស់​អ្នក។

៦) កម្មវិធី​កម្ចាត់​មេរោគ​លែង​ដំណើរការ ហើយ firewall ត្រូវ​បាន​បិទ (disable)
លក្ខណៈ ​សម្គាល់​អាការៈ មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ ផ្សេងទៀត​គឺ​ថា វា​អាច​វាយប្រហារ​ដល់​កម្មវិធី​ផ្សេងៗ ហើយ​ក្នុង​នោះ​កម្មវិធី​កម្ចាត់​មេរោគ​ក៏​អាច​រង​ផល​ប៉ះពាល់​ផង​ដែរ។ ការ​ដែល Antivirus លែង​ដំណើរការ គឺ​មក​ពី​អ្នក​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​និយមន័យ​មេរោគ (virus definition) ឬ​អាច​មក​ពី​កម្មវិធី​កម្ចាត់​មេរោគ​នេះ មិន​មាន​សមត្ថភាព ព្រោះ​ជា​កម្មវិធី​ពុំ​មាន​អាជ្ញាប័ណ្ណ។

៧) ទម្រង់ format ផ្សេងៗ​នៅ​លើ​កុំព្យូទ័រ​មាន​ការ​ផ្លាស់ប្ដូរ
ប្រសិន ​ភាសា (language) ពុម្ព​អក្សរ (font) ឬ​ការ​កំណត់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជម្រើស Performance Options ​លើ​កុំព្យូទ័រ នៅ​សុខៗ​ស្រាប់តែ​មាន​ការ​ផ្លាស់ប្ដូរ​ទម្រង់ format ដោយ​អ្នក​មិន​បាន​ធ្វើ​នោះ វា​អាច​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ ដែល​អាច​ជា​ស្នាដៃ​របស់​មេរោគ​កុំព្យូទ័រ។

៨) ឯកសារ​បណ្ណាល័យ (Library file) សម្រាប់​ដំណើរការ​ហ្គេម កម្មវិធី … នៅ​លើ​កុំព្យូទ័រ ខូចខាត​
មេរោគ ​ដែល​មាន​គេ​សរសើរ​ឡើង​យ៉ាង​រឹងមាំ គឺ​មាន​សមត្ថភាព​បំផ្លាញ​ដល់ Library file របស់​កុំព្យូទ័រ​បាន។ ដោយសារ​តែ​បែប​នេះ កម្មវិធី និង​ហ្គេម​មួយ​ចំនួន​អាច​ខូច មិន​អាច​ដំណើរការ​បាន ដោយសារ​ដំឡើង​មិន​បាន​ជោគជ័យ incomplete ឬ incorrect។

៩) បើក​កុំព្យូទ័រ​ភ្លាម មាន​លោត​ផ្ទាំង​សារ​យ៉ាង​ច្រើន តម្រូវ​ឱ្យ​អ្នក​បិទ​ម្ដង​មួយៗ រហូត​ទាល់តែ​អស់ ឬ​មេរោគ​ខ្លះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មវិធី Explore ដែល​ពេល​បើក​កុំព្យូទ័រ​ឡើង​មក ពុំ​មាន icon កម្មវិធី​នោះ​ឡើយ៕

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget