Friday, October 23, 2015



មនុស្ស​ក៏​មាន​បែង​ចែក​ខ្ពស់​ទាប ធំ​តូច​ដែរ ដូច្នេះ​កម្មវិធី​កុំព្យូទ័រ និង កម្មវិធី​វិប​ដែល​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ​នេះ ក៏​មាន​ការ​បែង​ចែក​ដែរ មាន​ដូច​ជា កម្មវិធី​កូដ​បើក​ចំហ និង កម្មវិធី​កូដ​បិទ​ជិត។ តើ​កម្មវិធី​ទាំង​ពីរ​ប្រភេទ​នេះ​វា​ខុស​គ្នា​ត្រង់​ណា?

កម្មវិធី​កូដ​បើក​ចំហ មិន​មាន​ន័យ​ថា​ជា​កម្មវិធី​ឥត​គិត​ថ្លៃ​ទេ យើង​អាច​បង្កើត​អាជ្ញាប័ណ្ណ​ខ្លួន​ឯង​ ឬ​យក​អាជ្ញាប័ណ្ណ​ណា​មួយ​មាន​ស្រាប់​ដែល​យើង​ចង់​អោយ​អ្នក​ប្រើ​ប្រាស់​គោរព ​តាម​លក្ខខ័ណ្ឌ​របស់​យើង។ ដូច​នេះ​យើង​អាច​សរសេរ​កម្មវិធី កូដ​បើក​ចំហ ហើយ​លក់​វា​ដោយ​មាន​អាជ្ញាប័ណ្ណ​ដូច​ ក៏​បាន​ដែរ តែ​ស្ថិត​ក្នុង​គោលការណ៍ កម្មវិធី​កូដ​បើក​ចំហ អ្នក​ទិញ​ត្រូវ​មាន​សិទ្ធ​អាច​មើល​ឃើញ​កូដ​របស់​កម្មវិធី​យើង​បាន។ ជា​មួយ​ការ​អាច​មើល​ឃើញ​កូដ​នេះ អាស្រ័យ​ទៅ​តាម​អាជ្ញាប័ណ្ណ​ដែល​យើង​កំណត់​ អ្នក​ទិញ​អាច៖
  • មិន​មាន​សិទ្ធិ​ធ្វើ​ការ​កែ​ប្រែ​កូដ មិន​មាន​សិទ្ធិ​ចែកចាយ
  • មិន​មាន​សិទ្ធិ​កែ​ប្រែ​កូដ មាន​សិទ្ធិ​ចែកចាយ
  • មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​តែ​ផ្ទាល់​ខ្លួន និង​មិន​អាច​ចែកចាយ
  • មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​ផ្ទាល់​ខ្លួន​និង​ចែកចាយ តែ​ត្រូវ​យោង​ទៅ​ម្ចាស់​កូដ​ដើម
  • មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​ទូទៅ ដោយ​អាច​ដាក់​ជា​របស់​កម្មសិទ្ធិ​ផ្ទាល់​របស់​ខ្លួន ។ល។
នៅ​ពេល​បច្ចុប្បន្ន​នេះ​ប្រភេទ​កម្មវិធី​ទាំង​នេះ ក៏​មាន​ប្រជាប្រិយភាព​គួរ​សម​ដែរ នៅ​ក្នុង​ពិភព​កម្មវិធី​កុំព្យូទ័រ​នៅ​លើ​ពិភព​លោក។
ចំណែក​ឯ​កម្មវិធី កូដ​បិទ​ជិត គឺ​ជា​កម្មវិធី​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ដូច កម្មវិធី​កូដ​បើក​ចំហ ដែរ គ្រាន់​តែ​ប្រភេទ​កម្មវិធី​ទាំង​នេះ​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​មើល​កូដ ឬ កែ​កូដ​នោះ​ទេ។ កម្មវិធី​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​ទៀត​គឺ៖
  1. Freeware

    • Shareware

    • Adware

  2. Trial Version

១.Freeware

ជា​ប្រភេទ​កម្មវិធី​អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ តែ​មិន​អាច​ចែក​ចាយ​បាន​ដោយ​សេរី​នោះ​ទេ ព្រោះ​ប្រភេទ​កម្មវិធី​ទាំង​នេះ គឺ​មាន​អាជ្ញាប័ណ្ណ​ចំពោះ​អ្នក​ផលិត​ផ្ទាល់ ហើយ​ក៏​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ប្រើ​ដែរ។

១.១. Shareware

ជា​ប្រភេទ​កម្មវិធី​មិន​មែន​ប្រើ​បាន​ដោយ​ ឥត​គិត​ថ្លៃ​នោះ​ទេ តែ​អាច​ចែក​ចាយ​បាន។ កម្មវិធី​ទាំង​នេះ​គេ​បាន​ដាក់​ឲ្យ​យើង​ប្រើ​បាន​ពេញ​លេញ តែ​នឹង​ត្រូវ​បិទ​លែង​ឲ្យ​ដំណើរ​ការ​នៅ​ខណៈ​ពេល​ណា​មួយ ដែល​គេ​បាន​កំណត់។ ដូច​ជា Kaspersky ជា​ដើម គេ​ដាក់​ឲ្យ​យើង​ប្រើ​បាន​ចំនួន ៣០​ថ្ងៃ​ដែល​អាច​ប្រើ​បាន​ពេញ​លេញ តែ​ពេល​ដែល​គ្រប់​៣០​ថ្ងៃ​ហើយ គឺ​វា​បិទ​លែង​ឲ្យ​បើក​ប្រើ​ដំណើរ​ការ​តែ​ម្ដង។

១.២. Adware

ជា​ប្រភេទ​កម្មវិធី​អាច​ប្រើ​បាន​ដោយ​ឥត​ គិត​ថ្លៃ តែ​មិន​អាច​ចែក​ចាយ​បាន​ទេ តែ​កម្មវិធី​ប្រភេទ​នេះ ពេល​ដំឡើង​មក​មាន​ភ្ជាប់​មក​ជា​មួយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​សភាព​កម្មវិធី​មិន​ទូលាយ និង​មិន​ល្អ។ ហើយ​កម្មវិធី​ប្រភេទ​នេះ​ខ្លះ​ទៀត ប្រសិន​បើ​ចង់​ដក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ចេញ យើង​ត្រូវ​តែ​ទិញ​កម្មវិធី​នេះ​ក្នុង​កំណែ​ផ្សេង​មួយ​ទៀត ទើប​មិន​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទៀត។ ដូច​ជា៖ Download Accelerator Plus កម្មវិធី​នេះ​ជា​កម្មវិធី​ប្រភេទ Adware។

២. Trial Version

ជា​ប្រភេទ​កម្មវិធី​ដែល​ដាក់​ឲ្យ​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ តែ​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​កម្មវិធី​ទាំង​នេះ ត្រូវ​បាន​បិទ និយាយ​រួម​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ប្រើ​បាន​ពេញ​លេញ​ដូច Shareware អី​នោះ​ទេ។ ដូច្នេះ​ប្រសិន​បើយើង​ចង់ប្រើ​បាន​ពេញ​លេញ លុះ​ត្រា​តែ​យើង​ត្រូវ​តែ​ទិញ​កម្មវិធី​សិន ទើប​លក្ខណៈ​ពិសេស​ដែល​បាន​បិទ​នោះ បើក​ឡើង​វិញ ហើយ​យើង​អាច​ប្រើ​វា​បាន។

0 comments:

Post a Comment

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget