Wednesday, January 28, 2015
- 2:17 AM
- Unknown
- គន្លឹះខ្លីៗលើ iPhone
- No comments
១. របៀបដំឡើង iCloud លើ iDevice (iPhone,iPad,iPod touch)
- ជំហានដំបូងត្រូវប្រាកដថា iDevice របស់ប្រិយមិត្តបានដំឡើង iOS 5
- បន្ទាប់មកចូលទៅកាន់ Setting → ជ្រើសរើសយកពាក្យថា iCloud → iCloud រួចរើសយកពាក្យ ON។
- ជ្រើសរើសយកពាក្យ “Sign in with an Apple ID”(បើសិនជាប្រិយមិត្តមិនទាន់មាន Apple ID សូមជ្រើសរើសយកពាក្យ “Create a free Apple ID” )
- វាយបញ្ចូល Apple ID
- ជ្រើសរើសយកពាក្យ “Use iCloud” ពេលផ្ទាំង setup screen បង្ហាញចេញមក
- ជ្រើសរើសយកពាក្យ “ON” សម្រាប់គ្រប់ទិន្នន័យនិងសេវាដែលប្រិយមិត្តចង់ឲ្យ iCloud sync ដូចជា៖ Mail, Contacts, Calendars, Reminders, Bookmarks, Notes, Photo Stream ជាដើម។
- ពេលដែលបំពេញរាល់ចំណុចដែលបានរៀបរាប់ខាងលើនេះហើយមានន័យថាប្រិយមិត្តបានដំឡើងiCloud លើ iDevice ជោគជ័យហើយ។
២. របៀបដំឡើង iCloud លើ Mac OS X Lion
- ជំហានដំបូងត្រូវប្រាកដថា Mac របស់ប្រិយមិត្តប្រើ OS X ជំនាន់10.7.2
- បើក “System Preferences” តាមរយៈ Apple menu
- ជ្រើសរើសយកពាក្យ “iCloud”
- វាយបញ្ចូលApple ID (បើសិនជាប្រិយមិត្តមិនទាន់មាន Apple ID សូមជ្រើសរើសយកពាក្យ“Create an Apple ID”)
- រើសយក EULA បន្ទាប់មកជ្រើសរើសកម្មវិធីនិងសេវាដែលប្រិយមិត្តចង់ឲ្យ iCloud sync
- ពេលដែលបំពេញរាល់ចំណុចដែលបានរៀបរាប់ខាងលើនេះហើយមានន័យថាប្រិយមិត្តបានដំឡើងiCloud លើ Mac ជោគជ័យហើយ។
៣. របៀបដំឡើង iCloud លើ Windows PC
- ជំហានដំបូងត្រូវទាញយកកម្មវិធី iCloud Control Panel តាមរយៈគេហទំព័រ (http://support.apple.com/kb/DL1455)
- ចុចលើ Start menu → ជ្រើសរើសយក Control Panel → Network and Internet → iCloud
- វាយបញ្ចូលApple ID ដើម្បីបង្កើតគណនេយ្យ iCloud
- ជ្រើសរើសយកសេវា iCloud ដែលប្រិយមិត្តចង់ប្រើ
-ពេលដែលបំពេញរាល់ចំណុចដែលបានរៀបរាប់ខាងលើនេះហើយមានន័យថាប្រិយមិត្តបានដំឡើងiCloud លើ Windows PC ជោគជ័យហើយ។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment