6 Oct, 2014 09:13
22 Comment (s)
ប្រិយមិត្ត ចង់ទាញយកកម្មវិធីពី AppStore ឬ ចង់ប្រើប្រាស់ iCloud ត្រូវតែមាន Apple ID។ ការបង្កើត Apple ID គឺត្រូវទាមទារឲ្យមាន Credit Card របស់ធនាគារ។ តែ Sabay មានវិធីមួយដែលប្រិយមិត្តអាចបង្កើត Apple ID ដោយមិនចាំបាច់មាន Credit Card។
ឥឡូវ Sabay សូមណែនាំរបៀបបង្កើត Apple ID ដោយមិនទាមទារ Credit Card
១. iPhone ប្រិយមិត្តមិនទាន់ មាន Signed in Apple ID
២. ចូលទៅកាន់ App Store
៣. ជ្រើសរើសយក App មួយដែលមិនគិតថ្លៃ (FREE)
៤. ចុចលើប៊ូតុង FREE បន្ទាប់មក ចុចលើប៊ូតុង install
៥. ចេញផ្ទាំង Sign In ដោយជ្រើសរើសយក Create New Apple ID
៦. ជ្រើសរើសយក ប្រទេស ក្នុងតារាង Country OR Region បន្ទាប់មកចុច Next
៧. ចុចលើប៊ូតុង Agree ចំនួន ២ ដងលើ Terms and Conditions
៨. ត្រង់នេះទាមទារបំពេញក្នុងការបង្កើត User Name / Email និង Password របស់ Apple ID ដោយបំពេញត្រង់ចន្លោះ Email Address, Password ថ្ងៃខែកំណើត , សំនួរចំលើយសុវត្ថិភាព ២ ទៅ ៣។ បំពេញរួចរាល់ចុចលើប៊ូតុង Next
៩. ត្រូវជ្រើសយក Done ដើម្បីមិនប្រើ Credit Card ផ្សេងៗ បន្ទាប់មកចុចលើប៊ូតុង Next
១០. Apple បានផ្ញើ ការទទួលស្គាល់ Apple ID ដែលបានបង្កើត ដោយចូលទៅកាន់ Email ដើម្បីទៅ Verify បន្ទាប់មកប្រិយមិត្តអាច Log In Apple ID ជាការស្រេច
១១. ចុងក្រោយ ទៅកាន់ App Store ម្តងទៀតដើម្បីទាញយក App បានដែលប្រិយមិត្តពេញចិត្ត
អានអត្ថបទ៖ ឮថា iPad Air 2 ប្រុងចេញពណ៌មាសមិនឲ្យចាញ់ iPhone 6
អានអត្ថបទ៖ ស្រុកខ្មែរ iPhone 6/6Plus វ៉ៃចេញអស់ប៉ុន្មានគ្រឿងជាងមួយអាទិត្យនេះ?
ដោយ៖ ដារ៉ាឆានី
0 comments:
Post a Comment