នៅ
ក្នុងកម្មវិធី Microsoft Office Word 2007 មាន Tool
មួយដែលអាចឲ្យយើងបកប្រែភាសាជាច្រើនដូចជា៖ អង់គ្លេស បារាំង ចិន ថៃ
អ៊ីតាលី វៀតណាម ជប៉ុន និងកូរ៉េជាដើម។ Tool
នេះមិនត្រឹមតែអាចបកប្រែជាពាក្យទេ
តែអាចបកជាអត្ថបទធំទាំងមូលក៏បាន។
តោះ!ចាំអីទៀតសូមអនុវត្តន៍តាមវិធីសាស្ត្រងាយៗតាមជំហានដូចខាងក្រោម៖
ជំហានទី១៖ បើកកម្មវិធី Microsoft Office 2007 ឡើងរួចវាយពាក្យ ឬអត្ថបទដែលអ្នកចង់បកប្រែ។
ជំហានទី២៖ Select លើពាក្យឬអត្ថបទដែលបានវាយរួចបន្ទាប់មកចូលទៅម៉ឺនុយ Review នៅផ្នែកខាងលើ។
ជំហានទី៣៖ ចុចលើ “Translate” tap។
ជំហានទី៤៖ ក្រោយ
ពីចុចលើ Translate រួចផ្ទាំងតូចមួយ (task pan)
នឹងបង្ហាញនៅផ្នែកឆ្វេងរបស់កម្មវិធីដើម្បីអនុញ្ញាតឲ្យអ្នកជ្រើស
រើសភាសា។
ជំហានទី៥៖
ពេលនោះពាក្យឬអត្ថបទដែលយើងបាន Select
នឹងបកប្រែហើយបង្ហាញនៅផ្នែកខាងក្រោមនៃផ្ទាំងតូច (task pan)។
ជាងនេះទៀតអ្នកអាចចម្លងពាក្យឬអត្ថបទដែលចង់បកប្រែរួចយកមក Past
នៅលើប្រអប់ Search for: ដើម្បីបកប្រែបានដូចគ្នា។
ទ្វីបើ
Tool បកប្រែនេះងាយស្រួលប្រើនៅលើ Office Word 2007ក៏ពិតមែន
តែទោះជាយ៉ាងនេះក្តីក៏វានៅមានកំហុសឆ្គងផ្នែកវេយ្យាករណ៍មួយ
ចំនួនដែរ៕
សាកល្បងម្ដងមើលតើបកប្រែត្រឹមត្រូវអត់?ដោយ៖ ឈុន ហួរ
0 comments:
Post a Comment