ទំព័រ ​នេះ Sabay សូម​លើក​យក​កម្មវិធី​ឈ្មោះ ProShow ដែល​មាន​ជំនាញ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​រូប Slide-Show មក​ស្វែងយល់​ជា​មួយ​ប្រិយមិត្ត​ទាំង​អស់​គ្នា។ តោះ​ចាប់​ផ្ដើម​ឥឡូវ​តែ​ម្ដង​ទៅ៖
ការ​ដំឡើង​៖
- សូម​ដំឡើង​កម្មវិធី ProShow ចូល​ទៅ​កុំព្យូទ័រ​របស់​អ្នក តែ​ប្រសិន​ពុំ​មាន អាចចុច​ត្រង់​នេះ ដើម្បី​ទាញ​យក …
- ក្រោយ​ពេល​ទាញ​យក​រួច សូម​ពន្លា​ឯកសារ​ឈ្មោះ Photodex Proshow Producer 5.0.3280.rar ហើយ​ស្វែង​រក pspro_50_3280.exe ដើម្បី​ដំឡើង (រូប​ខាង​ក្រោម)
- បើក​ឯកសារ pspro_50_3280.exe ប្រសិន​ប្រាប់​ឱ្យ update ពុំ​ចាំបាច់​ឡើយ ដោយ​ចុច​លើ​ប៊តុង No Thanks។ រួច​ហើយ​ចុច Next → Next → Agree → Next → Install ចុង​ក្រោយ​ចុច​លើ​ប៊ូតុង Finish ជា​ការ​ស្រេច។ (កម្មវិធី​មិន​ទាន់ full នៅ​ឡើយ)
- ក្រោយ​ពេល Restart កុំព្យូទ័រ​ សូម​បើក​ឯកសារ Patch.exe នោះ​ផ្ទាំង​ថ្មី​នឹង​បើក​ឡើង ត្រង់​នេះ សូម​ចុច​លើ​ប៊ូតុង PATCH IT! រួច EXIT!។ (កម្មវិធី full ហើយ)
ស្វែងយល់​ពី​កម្មវិធី៖
- ជា​ដំបូង​នេះ សូម​បង្ហាញ​ប្រិយមិត្ត​អំពី​ការ​ប្រើ​តាម​វិធី​ងាយៗ​ដែល​កម្មវិធី​នឹង​ បង្កើត​វីដេអូ​ស្លាយ​រូបថត​ទៅ​តាម​ស្ទីល​ផ្សេងៗ​ចាប់​ដោយ​ចៃដន្យ (Random) តាម Wizard ដោយ​ចុច​លើ​ប៊ូតុង Create ដែល​ផ្ទាំង​នេះ​នឹង​បង្ហាញ​នៅ​ពេល​បើក​កម្មវិធី​ឡើង​ដំបូង។
- ត្រង់​នេះ ត្រូវ​ចុច​លើ​ប៊ូតុង Add ដើម្បី​បញ្ចូល​រូបភាព​ជា​ច្រើន​បាន ហើយ​អ្នក​អាច​ជ្រើសរើស​ខ្លះ ឬ​ជ្រើសរើស​ចេញ​ពី​ថត​ឯកសារ (Folder) តែ​មួយ​ទាំង​អស់​ដោយ​ចុច Ctr + A។
- បន្ទាប់​មក​ចុច​លើ​ប៊ូតុង Next ហើយ​ចុច​លើ​ប៊ូតុង Add ដើម្បី​បញ្ចូល​ឯកសារ​សំឡេង រួច​ចុច Next។
- បន្ទាប់​មក ជ្រើសរើស​ប្រភេទ Effects ឱ្យ​ត្រូវ​នឹង​ប្រភេទ​កម្មវិធី។ ឧទាហរណ៍ ធ្វើ​សម្រាប់​ថ្ងៃ​ខួប​កំណើត ដូច្នេះ​គួរ​ជ្រើសរើស Birthday បន្ទាប់​មក​ចុច​ប៊ូតុង Next។
- ផ្ទាំង​ថ្មី​លេចឡើង​ដោយ​មាន​ឱ្យ​កំណត់​ដូច​ជា៖
- Name Your Show ជា​ឈ្មោះ​ឯកសារ​ដែល​ចង់ Save
- Tune the Energy Level មាន​ពីរ​ជម្រើស គឺ Auto និង Custom សូម​រើស​យក Auto ដើម្បី​អាច​រយៈពេល slide រូប​ត្រូវ​នឹង​សាច់​បទ​ចម្រៀង។
- Choose an Aspect Ratio មាន​ពីរ គឺ Widescreen និង Standard។ ត្រង់​នេះ សូម​ជ្រើសរើស​យក Widescreen។
រួច​ចុច​ប៊ូតុង Create ជា​ការ​ស្រេច។
- ផ្ទាំង ProShow Wizard សម្រាប់ Preview នឹង​បើក​ឡើង ត្រង់​នេះ ​ប្រិយមិត្ត​អាច Preview មើល​ថា​តើ​ពេញចិត្ត​នឹង​ស្ទីល slide-Show បែប​នេះ​ហើយ​ឬ​នៅ បើ​មិន​ពេញ​ចិត្ត​អាច​ចុច​លើ​ប៊ូតុង Try Again តែ​បើ​ពេញ​ចិត្ត​សូម​ចុច​លើ​ប៊ូតុង Next រួច​ជ្រើសរើស​យក Publish Your Show ដើម្បី Save ទុក​ជា​ប្រភេទ​វីដេអូ​ផ្សេងគ្នា​មាន​ដូច​ជា៖ វីដេអូ​សម្រាប់ Youtube, សម្រាប់ Facebook, DVD Disc, Blu-ray និង Video សម្រាប់ Web/Device ជា​ដើម។ ឧទាហរណ៍​ត្រង់​នេះ រើស​យក YouTube នោះ​ផ្ទាំង​ថ្មី​នេះ​បើក​ឡើង ត្រង់​នេះ​មាន​ពីរ​ជម្រើស ដោយ​អ្នក​អាច upload ចូល​ទៅ Youtube ភ្លាមៗ ឬ Save ទុក​លើ​កុំព្យូទ័រ​ក៏​បាន។ ឧទាហរណ៍ រក្សា​ទុក​លើ​កុំព្យូទ័រ​ដោយ​ចុច Save Vide To My Computer រួច​ហើយ​កម្មវិធី​នឹង​ធ្វើ​ការ Render វីដេអូ ចុង​ក្រោយ​ត្រូវ​រង់​ចាំ​ដល់ render ចប់​ជា​ការ​ស្រេច​ដោយ​ចុច​លើ​ប៊ូតុង OK។
សូម​មើល​វីដេអូ​គំរូ​ខាង​ក្រោម ចាំ​មើល​ថា​តើ​ពេញ​ចិត្ត​អាច​យក​បាន​ហើយ​ឬ​នៅ៖
ដោយ៖ ឈុន ហួរ