ប្រិយមិត្តបានដឹងស្រាប់ហើយថាប្រព័ន្ធប្រតិបត្តិការលើពពួក
Smartphone មានលក្ខណៈសម្បត្តិខុសៗគ្នា
មិនដឹងថាសម្រេចជ្រើសរើសយកមួយណាឱ្យសមបំណង
ដើម្បីជៀសវាងការខកចិត្ត។ ថ្ងៃនេះយើងមើលមូលហេតុ
៥យ៉ាងដែលអ្នកគួរតែសម្រេចចិត្តរើសយកទូរសព្ទដំណើរការជាមួយ
Windows Phone យកមកប្រើប្រាស់ ខណ:អ្នកប្រើប្រាស់រាប់លាននាក់
ផ្សេងទៀតកំពុងឈ្លក់វង្វេងនឹងAndroid និងiOS៖
ទី១៖ កម្មវិធី
Cortana
ប្រភេទកម្មវិធីដ៏ល្អបំផុតដែលប្រើជាជំនួយការយ៉ាងឆ្លាតវៃរបស់
Bing វាអាចស្គាល់ចំណងចំណូលចិត្ត
ផ្តល់ព័ត៌មានល្អៗពីអ្វីដែលអ្នកចង់ធ្វើ
ជាពិសេសវាអាចរក្សាទំនាក់ទំនងអ្នកទៅកាន់មនុស្សដែលខ្វល់ខ្វាយពី
អ្នកបំផុត។
ទី២៖ Windows
Phone មានកម្មវិធី Live Tiles
សម្រាប់រក្សាទំនាក់ទំនងអ្នកជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិនៅលើ
Start Screen អ្នកអាចឃើញ Status Update ថ្មីៗ ដាក់កម្មវិធីនានា ឆែក
វិបសាយ
អាល់ប៊ុមតន្ត្រីក៏ដូចជាអ្វីៗផ្សេងៗទៀតតាមការចង់បានរបស់យើង។
ទី៣៖ កាមេរ៉ា
របស់ពពួកWindows Phone មានលក្ខណៈល្អដាច់គេក្នុងចំណោមSmartphones
ដែលប្រតិបត្តិការជាមួយ Android ឬ iOS
ដោយសារវាមានទំហំកាមេរ៉ាដល់ទៅ 41 MP
សម្រាប់ប្រើក្នុងការថតរូបឬវីដេអូបានច្បាស់ល្អ
និងជាពិសេសអាចធ្វើការចែករំលែកទៅឱ្យមិត្តភ័ក្ដិបានលឿន។
ទី៤៖
បំពាក់ Connected Devices ពេលយើងកាន់ Windows Phone
ជីវិតយើងលែងមានភាពឯកោដោយវាមានតន្ត្រី,រូបភាព,វីដេអូ,ហ្គេម,
ចម្រៀងនិងព្រឹត្តិការណ៍ផ្សេងៗ
ដែលយើងអាចទាញយកនិងចែករំលែកទៅកាន់កុំព្យូទ័រ, ថេប្លេត, និង
Smartphone ដ៏ទៃទៀតបានយ៉ាងរហ័ស។
ទី៥៖
Windows Phone
ជាប្រភេទប្រព័ន្ធប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់ដោយមានក្ដារចុច
ស្រស់ស្អាត, កន្លែងផ្ទុកទិន្នន័យដ៏ឆ្លាតវៃ
និងថាមពលថ្មប្រើបានយូរជាងមុន។
លើកនេះជឿជាក់ថាអ្នកដែលកំពុងកាន់ Windows Phone មិនមានអ្វីត្រូវខកចិត្តទៀតទេ។
ប្រែសម្រួល៖សែម សុធារិទ្ធ
0 comments:
Post a Comment