តើ
ប្រិយមិត្តធ្លាប់ដឹងពីមុនមកទេថា ប្រើ flash អាចចាក់សោបិទ
desktop កុំព្យូទ័របាន។ ទំព័រនេះ sabay សូមលើកយកគន្លឹះថ្មីប្លែក
ដែលអាចកំណត់ screen កុំព្យូទ័ររលត់ប្រែទៅជាខ្មៅងងឹត
ដោយគ្រាន់តែប្រើ USB Flash drive ប៉ុណ្ណោះ។ គឺយើងត្រូវមាន USB flash
និងត្រូវប្រើកម្មវិធីមួយដែលមានឈ្មោះថា “Predator” ដើម្បីចម្លង key
របស់ flash ចូលទៅក្នុងតារាងកម្មវិធីជាមុនសិន។ ក្រោយពីដក USB
flash drive នោះ screen កុំព្យូទ័រនឹងរលត់ប្រែទៅជាខ្មៅ
បើចង់បង្ហាញមកវិញលុះណាតែយើងដោត USB flash ដែលធ្លាប់បានចម្លង
key ពីមុន ទើបអាចបើក desktop វិញបាន។
*ចំណាំៈ ប្រសិនមិនមែន usb flash ដែលបានចម្លង key ទេ នោះក៏ពុំអាចបើកបង្ហាញ desktop របស់ម៉ាស៊ីនវិញដែរ។
ចង់ដឹងមុខងារ Predator ពិសេសយ៉ាងណានោះ សូមតាមដាននិងអនុវត្តតាមជំហានដូចខាងក្រោម៖
១. ដំបូងត្រូវដំឡើងកម្មវិធី Predator ទៅលើម៉ាស៊ីនកុំព្យូទ័រជាមុនសិន ហើយប្រសិនបើប្រិយមិត្តពុំទាន់មាន អាចចុចត្រង់ InstallPredator.zip នេះដើម្បីទាញយកដែលវាមានទំហំ 1.7MB បានឥតគិតថ្លៃ។
២.
បន្ទាប់ពីទាញយករួច សូម browse ទៅកាន់កញ្ចប់ឯកសារ
InstallPredator.zip រួចពន្លាដោយចុចខាងស្ដាំ mouse រួចរើសយកពាក្យ
Extract to InstallPredator\ (ចំណាំ៖ ត្រូវមានកម្មវិធី WinRarឬ WinZip)។
រួចចូលទៅទីតាំង (folder) និងធ្វើការដំឡើងចូលទៅម៉ាស៊ីន
ដោយចុចពីរដងលើ InstallPredator.exe រួចចុច Next → ធីកយកពាក្យ I
Agree ហើយចុច Next → Next → Next និងចុងក្រោយចុចប៊ូតុង close
ជាការស្រេច។
៣.
បន្ទាប់ពីដំឡើងរួច ផ្ទាំងសារមួយនឹងបង្ហាញឡើង
បញ្ជាក់ឲ្យអ្នកប្រើដឹងថា មុនពេលប្រើកម្មវិធីនេះ
ត្រូវកំណត់លេខកូដសំងាត់ (password) និងបង្កើត key
ដោយណែនាំឲ្យអ្នកប្រើដោត flash ចូលទៅម៉ាស៊ីន, រួចហើយចុចលើប៊ូតុង
OK ដើម្បីបន្ត។
៤.
ក្រោយពីបានធ្វើតាមជំហានខាងលើរួច កម្មវិធី Predator
នឹងបើកឡើងដោយស្វ័យប្រវត្តិ តែប្រសិនបើមិនបានបើកទេ
សូមទៅរកមើលឈ្មោះកម្មវិធី Predator ដែលមាននៅលើ Desktop។
៥.
សូមពិនិត្យមើលថា តើ usb flash របស់យើងបានបង្ហាញនៅក្នុងប្រអប់
“Create key on Drive” ហើយឬនៅ។ បើពុំទាន់ឃើញបង្ហាញទេ សូមដោត usb
flash ឲ្យស្គាល់ជាមុនសិន, បន្ទាប់មកចុចលើប៊ូតុង Create Key
ដើម្បីបង្កើត key ឲ្យ usb flash ដាក់បញ្ចូលទៅក្នុងតារាង
និងកំណត់លេខកូដសំងាត់ត្រង់ប្រអប់ New Password
រួចចុច OK, និងចុច OK ម្ដងទៀតនៅពេលបង្ហាញសារ Predator setup
complete ដែលបញ្ជាក់ប្រាប់ថា ការកំណត់ត្រឹមត្រូវរួចរាល់អស់ហើយ។
(ចំណាំៈ កម្មវិធី predator នេះពុំប៉ះពាល់ដល់ឯកសារដែលមាននៅលើ USB
Flash ឡើយ)
ជំហាន
ចុចក្រោយ សូមដំណើរការកម្មវិធី Predator នេះឡើងវិញម្ដងទៀត។
ឥឡូវយើងអាចសាកល្បងពិសោធដោយ ដក usb flash នេះចេញពីម៉ាស៊ីនទៅមើល៍
តើមានអ្វីកើតឡើងដែរឬអត់?
បន្តតាមស្វែងយល់ គន្លឹះខ្លីៗ សូមចុចត្រង់នេះ
ដោយ៖ ឈុន ហួរ
0 comments:
Post a Comment