Wednesday, July 30, 2014
- 2:52 AM
- Unknown
- គន្លឹះខ្លីៗលើ iPhone
- No comments
មិត្ត អ្នកអានដែលកំពុងពិចារណាទិញ iPhone មួយទឹក តែងតែគិតលើឧបករណ៍បន្ថែម (accessory) ដូចជាឆ្នាំងសាក សម្បក និងកាសជាដើម ព្រោះខ្លាចប៉ះចំរបស់ក្លែងក្លាយ។ ខាងក្រោមនេះ គឺជាការកំណត់ចំណាំមួយចំនួនដើម្បីមើលដឹងថា ជាកាស iPhone 5S ពិតឬក្លែងក្លាយ។
១) ប្រអប់កាសពិត (ហ្សីន) iPhone 5 មានឡូហ្គូ (Logo) រូប Apple តែកាសក្លែងក្លាយពុំមាន
២) ពណ៌ប្រអប់កាសរវាងកាសហ្សីន និងកាសក្លែងក្លាយខុសគ្នា។ ពណ៌ប្រអប់កាសហ្សីន (Original) មានពណ៌សស្រដៀងសម្បកពងមាន់ស្រាល ហើយកាសក្លែងក្លាយមានពណ៌សបែបស៊ីជម្ពូ។
៣) ត្រង់កន្លែងបញ្ជាបទចម្រៀងលើខ្សែកាសហ្សីន និងក្លែងក្លាយគឺមានភាពខុសគ្នា។ នៅលើកាសហ្សីនមានគន្លាក់រាងកែងចោត ចំណែកកាសក្លែងក្លាយមានគន្លាក់រាងទាល។
៤) ផ្នែកខាងក្រោយនៃកន្លែងបញ្ជា របស់កាសហ្សីនមានរូបមីក្រូហ្វូនបញ្ឈរឡើង ចំណែកកាសក្លែងក្លាយមានរូបមីក្រូហ្វូនផ្កាប់ចុះ។
៥) ដោយសារកាសហ្សីនផលិតពីប្លាស្ទិកល្អ ដូច្នេះឃ្នាបខ្សែទោះបីប្រើរយៈពេលយូរក៏មិនមានដាច់រហែកដែរ ផ្ទុយទៅវិញកាសក្លែងក្លាយនឹងដាច់រហែក។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment