Sat, 2 August 2014
ជាមួយនឹងទេសភាពខៀវខ្ចីបីដូចឋានសួគ៌បៃតងលាក់ខ្លួនកណ្តាល
ព្រៃភ្នំ លាយឡំជាមួយនឹងផ្សែងអ័ព្ទនារដូវវស្សានោះ គិរីរម្យ
ត្រូវបានគេដឹងថា
ជាតារាបៃតងនៃរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយដែលស្ថិតនៅមិន
ឆ្ងាយប៉ុន្មានពីភ្នំពេញ។
ពីមុន ប្រជាពលរដ្ឋកម្ពុជា ធ្លាប់តែទៅលេងកម្សាន្ត និងសម្រាកលម្ហែនៅក្នុងសម្រស់ព្រៃឈើពណ៌បៃតងខ្ចី ដែលភាគច្រើនជាដើមស្រល់ខ្ពស់ស្រោងឡើងសន្លឹម និងងូតទឹកជ្រោះត្រជាក់ល្ហឹមលេងកម្សាន្តតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ និងខាងមុខដ៏ខ្លី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងកាន់តែមានភាពភ្ញាក់ផ្អើល និងប្លែកភ្នែកជាមួយនឹងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ដ៏ធំមួយឈ្មោះ ថា Kirirom Pine View Resort របស់ក្រុមហ៊ុន A Two A Co,. Ltd ជប៉ុន ដែលនឹងធ្វើឲ្យតំបន់ទេសចរណ៍ឧទ្យានជាតិគិរីរម្យ មានលក្ខណៈសម្បូរបែបទាំងកន្លែងស្នាក់នៅ និងកន្លែងកម្សាន្តប្លែកៗ ខណៈនៅពេលនេះ ការកសាងគម្រោងនោះកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។
លោក ហួរ ជិនហ៊ៅ អ្នកគ្រប់គ្រងផ្នែករបស់ Kirirom Pine View Resort បានឲ្យដឹងថា ដោយសារតែនៅគិរីរម្យសម្បូរដោយដើមស្រល់ស្រស់ស្អាត ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចដាក់ឈ្មោះថា Pine View Resort។
លោកបានបន្តថា គម្រោងទេសចរណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងនៅលើផ្ទៃដី ៧០០ ហិកតា ហើយនៅក្នុងគម្រោងនោះត្រូវបានបែងចែកជាបី គឺ គម្រោង Pine View Resort គម្រោង Construction A 2 A និង គម្រោង Future University។
ជាជំហានដំបូងអ្វីដែលជាចំណាប់អារម្មណ៍ទាក់ទាញយ៉ាងខ្លាំង សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះគឺ គម្រោង Pine View ដែលនៅក្នុងគម្រោងនេះ គឺផ្តោតទៅលើការសាងសង់រមណីយដ្ឋានប្លែកៗ និងភោជនីយដ្ឋាន។
លោក ជិនហ៊ៅ បាននិយាយថា៖«នៅក្នុងជំហានដំបូងនេះ យើងកំពុងធ្វើលើគម្រោង Pine View Resort គឺយើងសាងសង់កន្លែងស្នាក់នៅប្លែកៗសម្រាប់ភ្ញៀវ ដូចជា បឹងកាឡូ ផ្ទះតង់ ផ្ទះលូ និងផ្ទះបែបខ្មែរជាដើម»។
ផ្ទះលូ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលើគំនិតច្នៃប្រឌិតថ្មីៗប្លែកៗរបស់ខ្លួននៅក្នុងការសាងសង់ ដែលមើលទៅទិដ្ឋភាពនេះស្អាតប្លែកគួរឲ្យចង់គេងមិនចាញ់នៅបរទេស នោះទេ។ ផ្ទះលូ ត្រូវបានគេសាងសង់ឡើងពីលូស៊ីម៉ងត៍ធំមួយ ដោយធ្វើជើងទម្រ កុំឲ្យរមៀល ហើយនៅខាងក្នុងគេបានច្នៃធ្វើជាគ្រែសម្រាប់ដាក់ពូកដ៏ទន់ល្មើយ គួរឲ្យចង់គេង ជាមួយនឹងការរចនាធ្វើទ្វារបំពាក់ដោយវាំងនន និងកន្លែងដាក់អីវ៉ាន់យ៉ាងសុវត្ថិភាព។
លោក ជិនហ៊ៅ បានបញ្ជាក់ថា៖ «នៅខាងក្នុងផ្ទះលូ គេរចនាឡើងយ៉ាងស្អាត ជាមួយការបំពាក់នូវឧបករណ៍ផ្សេងៗគួរឲ្យទាក់ទាញ តែនៅក្នុងផ្ទះលូនោះ បំពាក់តែកង្ហារប៉ុណ្ណោះ មិនមានម៉ាស៊ីនត្រជាក់ ឬទូរទស្សន៍ទេ ដោយសារតែទីនេះជាកន្លែងសម្រាកលម្ហែ(Relax) ដូច្នេះភាគច្រើនភ្ញៀវចូលចិត្តភាពស្ងប់ស្ងាត់បែបធម្មជាតិ ពិសេសអ្នកសាងសង់គេយល់ពីស្ថានភាពនៅគិរីរម្យនេះ គឺនៅពេលយប់វាត្រជាក់គ្រប់គ្រាន់សម្រាប់ការសម្រាក»។
ក្រៅពីកន្លែងស្នាក់នៅប្លែកៗ ដូចជា ផ្ទះលូ ផ្ទះតង់ និងផ្ទះបែបខ្មែរនោះ ក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បានឲ្យដឹងថា Pine View Resort នៅមានកន្លែងកម្សាន្តលេងជាច្រើនទៀត ដូចជាកន្លែងសម្រាប់បោះតង់ស្នាក់នៅជាក្រុម កន្លែងលេងកីឡាជិះកង់ ជិះស្គីកង់ លេងបាល់ទាត់ហ្វូតសាល បាល់ទះ វាយសី តេនីស ហើយក៏មានសេវាជួលកង់ជិះកម្សាន្តផងដែរ។
ដោយឡែកអ្វីដែលនឹងកាន់តែចាប់អារម្មណ៍នោះ គឺ ក្រុមហ៊ុន A Two A Co,. Ltd នឹងសាងសង់សាកលវិទ្យាល័យដ៏ធំមួយឈ្មោះថា Future University នៅលើរមណីយដ្ឋានគិរីរម្យនេះ ដែលជាជំហានដំបូងនឹងមានវគ្គសិក្សាលើផ្នែក បច្ចេកវិទ្យាព័ត៌មាន (IT) និងភាសាជប៉ុន អង់គ្លេស។
លោក ជិនហ៊ៅ បានបញ្ជាក់ថា៖ «លោកនាយកម្ចាស់ក្រុមហ៊ុន គាត់ស្រឡាញ់ព្រៃឈើធម្មជាតិណាស់ ដូច្នេះគាត់ចង់ឲ្យប្រជាជននៅទីនេះមានការងារធ្វើ ពិសេសចង់ឲ្យសិស្សនៅទីនេះបានរៀនសូត្រនឹងគេ»។
លោក ហួរ ជិនហ៊ៅ បានលើកឡើងបន្តទៀតថា បន្ទាប់ពីបញ្ចប់ជំហានដំបូង ក្រុមហ៊ុននឹងមានគម្រោងថ្មីៗប្លែកៗជាច្រើនទៀត សម្រាប់ជំរុញឲ្យវិស័យទេសចរណ៍នៅទីនោះ មានការទាក់ទាញកាន់តែខ្លាំង ក្នុងនោះលោកក៏បានលើកឡើងពីគម្រោងចង់បង្កើតបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋានលើដើមឈើ និងសេវាខ្សែរ៉តជាដើម។
លោកសង្ឃឹមថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយរួច ទីនេះនឹងក្លាយជាកន្លែងដ៏ទាក់ទាញមួយសម្រាប់មនុស្សគ្រប់ជាតិសាសន៍ ដែលចង់មកលម្ហែលេងជាលក្ខណៈធម្មជាតិនៅពេលទំនេរ។
ជាមួយនឹងក្តីសង្ឃឹម លោក ជិនហ៊ៅ ក៏បានលើកឡើងពីកង្វល់មួយចំនួននៃដំណើរការអភិវឌ្ឍន៍ផងដែរ។ លោកឲ្យដឹងថា៖«យើងក៏មានបញ្ហាប្រឈមមួយចំនួនដែរ គឺនៅពេលនេះ ចំនួនទេសចរស្គាល់នៅមានកម្រិតនៅឡើយ ហើយអ្វីដែលពិសេសនោះ គឺបញ្ហាផ្លូវថ្នល់ឡើងមកកាន់គិរីរម្យ ដែលនៅពេលបានខូចខាតអស់ជាច្រើនអន្លើហើយ តែទោះបីជាយ៉ាងណាខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរនឹងមានកំណើនខ្ពស់នៅពេលរមណីយដ្ឋានយើងធ្វើរួចរាល់នោះ»។
គួរបញ្ជាក់ថា ឧទ្យានជាតិព្រះសុរាម្រិត ឬឧទ្យានជាតិគិរីរម្យនេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៤០ ដោយនាយកដ្ឋានគង្គា និងរុក្ខាប្រមាញ់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៨ ៤០១ហិកតា និងស្ថិតនៅលើខ្ពង់រាបមានរយៈកម្ពស់ពី ៣០០ ទៅ១ពាន់ម៉ែត្រពីនីវ៉ូសមុទ្រ។
រមណីយដ្ឋានឧទ្យានជាតិគិរីរម្យ ត្រូវបានយាងធ្វើព្រះរាជទស្សនកិច្ចដោយសម្ដេចព្រះបាទនរោត្ដម សីហនុ ជាលើកដំបូងតាមរយៈសត្វដំរី នៅឆ្នាំ១៩៤៤។
នៅគ្រានោះព្រះអង្គក៏បានសព្វព្រះរាជហឫទ័យ នឹងសម្រស់ព្រៃភ្នំធម្មជាតិលម្អដោយដើមស្រល់រេរា ទឹកជ្រោះធ្លាក់ជាអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអម្បូរដែលរស់នៅទីនោះ។
ព្រះអង្គមានព្រះរាជតម្រិះថា៖ «ព្រៃស្រល់បែបនេះ មានតែនៅក្នុងប្រទេសបារាំងប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានថាព្រៃស្រល់នេះមាននៅក្នុងប្រទេសកម្ពុជាយើង ឡើយ»។
ទ្រង់ក៏បានរាជានុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសសិក្សា និងកំណត់ឈ្មោះតំបន់នេះថា «ខ្ពង់រាបគិរីរម្យ» និងត្រាស់បង្គាប់ឲ្យនាយកដ្ឋានគង្គា និងរុក្ខាប្រមាញ់សាងសង់ព្រះរាជដំណាក់ នៅត្រង់ចំណុចអូរខ្សាច់ស។ ក្រោយមកទៀតទ្រង់ក៏បានកសាងផ្លូវ និងស្ពាននានាទៅទូទាំងតំបន់គិរីរម្យសម្រាប់បម្រើឲ្យវិស័យទេសចរណ៍៕

0 comments:
Post a Comment