Monday, July 28, 2014

ភ្នំពេញ: កំណើន​សេដ្ឋកិច្ច​បាន​នាំ​មក​នូវ​ចំនួន​យានយន្ត​ដ៏ច្រើន​ដែល​បង្ក​ជា​ការ​ កកស្ទះ​ចរាចរណ៍​ណែនណាន់ តាន់តាប់​ដ៏គួរ​ឲ្យ​ឈឺក្បាល​ដល់​បណ្ដា​អ្នក​ដំណើរ​ទាំងឡាយ។ ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ កូនខ្មែរ​ជំនាញ​បច្ចេកវិទ្យា​មួយ​រូប​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ស្មាតហ្វូន​ដើម្បី​សម្រួល​ដល់​អ្នក​បើកបរ​ទាំងឡាយ។
ក្រោយពី​សម្ពោធ​នូវ​កម្មវិធី​ទូរស័ព្ទ​ដែល​ផ្ដល់​ឱកាស​ឲ្យ​បណ្ដា​អ្នក​ ប្រើប្រាស់​រាយការណ៍​ពី​ស្ថានភាព​ចរាចរណ៍​នៅ​តាម​វិថី​នានា​កាលពី​ថ្មីៗ​នេះ លោក វ៉ា កូរ៉ា ស្ថាបនិក Chatomuk Traffic បាន​ថ្លែង​ថា៖ «ការ​ស្ទះ​ផ្លូវ​មិនមែន​ត្រឹម​តែ​ជា​បញ្ហា​ចរាចរណ៍​នោះ​ទេ វា​គឺជា​បញ្ហា​សង្គម​មួយ​ផង​ដែរ»។
លោក​បាន​ពន្យល់​ថា៖ «នៅពេល​ដែល​យើង​ជួប​បញ្ហា​ស្ទះផ្លូវ យើង​ខាត​ពេលវេលា ហើយ​មាន​អារម្មណ៍​ថា​ស្រេ្តស​ទៀត​ផង ដូច្នេះ​វា​ជា​ការ​មិន​ល្អ​សម្រាប់​សុខភាព​នោះ​ទេ។ វា​ក៏​ធ្វើឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ផង​ដែរ ព្រោះ​យើង​មិន​អាច​ទុក​ពេល​នោះ​ធ្វើ​សកម្មភាព​អ្វី​មាន​ប្រយោជន៍​បាន»។
Chatomuk Traffic ដំណើរ​បាន​ទាំង iOS និង Android។
Chatomuk Traffic ដំណើរ​បាន​ទាំង iOS និង Android។ ស្រេង ម៉េងស្រ៊ុន
ស្ថិត​ក្នុង​វ័យ​ ២៨ ​ឆ្នាំ លោក វ៉ា កូរ៉ា បាន​បញ្ជាក់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​បច្ចេកវិទ្យា​ទំនាក់ទំនង​ មកពី​ក្រុង ​តូក្យូ និង​មាន​បទពិសោធ​បម្រើការ​នៅ​ក្រុមហ៊ុន​ដ៏ល្បីល្បាញ​របស់​ជប៉ុន Rakuten។ ប្រាក់កម្រៃ​ខ្ពស់​ពី​អាជីព​នៅ​ប្រទេស​ដ៏ជឿនលឿន​នេះ​មិន​បាន​បង្អាក់​ ក្ដីសុបិន​របស់​លោក​ក្នុង​ការ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​នៅ​ទឹកដី​ កំណើត​ឡើយ។
ស្ថាបនិក​វ័យក្មេង​រូប​នេះ​និយាយ​ថា៖ «ខ្ញុំ​បាន​ការងារ​ដ៏ល្អ នៅ​ក្រុមហ៊ុន​ល្បី​មួយ​របស់​ប្រទេស​ជប៉ុន ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​គ្រប់គ្រាន់​ទេ។ ខ្ញុំ​ចង់​បង្កើត​អ្វី​មួយ​ដែល​ជា​របស់​ខ្លួនឯង​ផ្ទាល់​»។
កាលពី​ឆ្នាំ​មុន​លោក​បាន​វិល​មក​មាតុប្រទេស​ដើម្បី​ធ្វើ​កិច្ចការ​ អភិវឌ្ឍ​វេបសាយ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​អ៊ីខមមើស។ ប៉ុន្តែ​លោក​ក៏​សម្រេច​ចិត្ត​ចាប់ផ្ដើម​ផ្ដោត​ទៅលើ​បញ្ហា​ចរាចរណ៍​នៅ​ កម្ពុជា ដោយ​ប្រើ​បទពិសោធ​ពី​រចនាសម្ព័ន្ធ​កម្មវិធី​ធ្វើ​ដំណើរ​នៅ​ទីក្រុង​តូក្យូ។
លោក​បាន​រំឭក​ថា៖ «ពេល​ខ្ញុំ​នៅ​ប្រទេស​ជប៉ុន មុន​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​ណា​មក​ណា ខ្ញុំ​តែង​ឆែក​មើល​កាលវិភាគ​ជើង​រថភ្លើង និង​ផ្លូវ​នានា ដើម្បី​ឲ្យ​យើង​អាច​ចំណាយ​ពេល​ខ្លី និង​អស់​លុយ​តិច»។
យ៉ាងណា​មិញ សម្រាប់​ទីក្រុង​ដែល​មិន​មាន​ផ្លូវ​រថភ្លើង និង​ចំនួន​ខ្សែ​រថយន្ត​ក្រុង​មាន​កំណត់​នោះ លោក វ៉ា កូរ៉ា បាន​សម្រេច​ចិត្ត​បង្កើត​កម្មវិធី Chatomuk Traffic ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងឡាយ​រាយការណ៍​ផ្ទាល់​ពី​ស្ថានភាព​នៅ​តាម​ ផ្លូវ​នានា។ ក្រោយពី​ចំណាយ​ពេល​៦​ខែ ក្រុម​ការងារ​ទាំង​ ៥ ​នាក់​របស់​លោក​បាន​សម្ពោធ​កម្មវិធី​នេះ​កាលពី​ខែ​មុន ដោយ​ដំណើរការ​បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android។
យោងតាម​លោក វ៉ា កូរ៉ា នៅ​៣​សប្ដាហ៍​ដំបូង កម្មវិធី​នេះ​មាន​ចំនួន​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់ ​៣០០០ ​នាក់​ឯណោះ ហើយ​លោក​កំពុង​តែ​អភិវឌ្ឍ​វា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។
លោក​បាន​ឲ្យ​ដឹង​ថា៖ «នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ យើង​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បញ្ចូល​រូបភាព​ក្នុង​ប្រព័ន្ធ​របស់​យើង ហើយ​ពួកគេ​ក៏​អាច​ជ្រើសរើស​នូវ​ឈ្មោះ​ផ្លូវ​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ​ដំណើរ​ ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ​ផង​ដែរ។ ធ្វើ​ដូច្នេះ នៅពេល​ដែល​មាន​បញ្ហា​ស្ទះចរាចរណ៍​ត្រង់​ចំណុច​ណា​មួយ​នៃ​ផ្លូវ​ដែល​ ពាក់ព័ន្ធ​នោះ យើង​នឹង​ធ្វើការ​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​វិញ​ភ្លាម​ផង​ដែរ»។
នៅពេល​ដែល​កម្មវិធី Chatomuk Traffic មាន​ប្រជាប្រិយភាព​ខ្លាំង​ហើយ លោក​នឹង​ពិចារណា​ភ្ជាប់​ការ​ផ្សាយពាណិជ្ជកម្ម​ដើម្បី​ឲ្យ​បណ្ដា​ហាង ឬ​អាជីវកម្ម​ផ្សេង​ទៀត​ផ្ដោត​ទៅលើ​អ្នក​ដំណើរ​ស្ថិត​នៅ​តំបន់​ជាក់លាក់។
ទោះ​ជា​សព្វថ្ងៃ​លោក​ធ្វើ​កិច្ចការ​លើ​កម្មវិធី​ចរាចរណ៍​នេះ​ក៏ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​មិន​បោះបង់​គម្រោង​បង្កើត​វេបសាយ​អ៊ីខមមើស​នៅ​ប្រទេស​ កម្ពុជា​នោះ​ទេ។ យោងតាម​សម្ដី​លោក អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ​ភាគច្រើន​មិនមែន​ដើម្បី​តែ​ប្រាក់​ទេ។
លោក វ៉ា កូរ៉ា បាន​និយាយ​ថា៖ «ពួកគេ​សុទ្ធតែ​មាន​ក្ដីសុបិន​ចង់​ក្លាយ​ជា​អ្នក​បច្ចេកវិទ្យា​ល្បី​ដូច​នៅ​ តំបន់​ស៊ីលីកូន វ៉ាលី ដែល​ជា​ពិភព​ផ្ដល់​កំណើត​ដល់​បច្ចេកវិទ្យា​ទំនើប​បំផុត​ក្នុង​លោក​នោះ»។
ដោយឡែក សម្រាប់​រូបលោក​ជា​ស្ថាបនិក​កម្មវិធី Chatomuk Traffic ផ្ទាល់ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​ធ្វើអ្វី​ដែល​មាន​ប្រយោជន៍​ដល់​មនុស្ស​ទាំងឡាយ»៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget