Wednesday, July 30, 2014

20140312_10a
លោក ឡាវ សុភ័ក្ដ្រ ម្ចាស់គេហទំព័រសំបុកអាយធី [Sombok IT] កំពុងពន្យល់ណែនាំដល់យុវជនដែលចង់ចេះចង់ដឹងអំពីព័ត៌មានវិទ្យា សហការី
ថ្មីៗ នេះ​គេហទំព័រ​សំបុក​អាយធី [SombokIT] ទទួល​បាន​នូវ​ការ​គាំទ្រ​ជាច្រើន​ពី​សំណាក់​អ្នក​ដែល​ចូលចិត្ត​លើ​ផ្នែក ព័ត៌មានវិទ្យា អ្នក​តាមដាន​ព័ត៌មាន​ផ្នែក​បច្ចេកវិទ្យា និង​អ្នក​ដែល​ចង់​ស្វែងយល់​ពី​គន្លឹះ​ដោះស្រាយ​ផ្សេងៗ​ទាក់ទង​នឹង ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ទំនើបៗ (Smart Phone) និង​កុំព្យូទ័រ​ជាដើម​។

Content image - Phnom Penh Post

មនុស្ស​មិន​តិច​ជាង​៥​ពាន់​នាក់​ទេ​ក្នុង​មួយ ថ្ងៃ​បាន​ចូល​ទៅ​កាន់​គេហទំព័រ​អាយធី​មួយ​នេះ​។ ជាក់ស្តែង សំបុក​អាយធី​ទទួល​បាន​ការ​ចុច​ចូលចិត្ដ (Like) ប្រមាណ​ជា​១០​ម៉ឺន​នាក់ និង​ការ​ចុច​ចែករំលែក (Share) តាមរយៈ​ទំព័រ​ហ្វេសប៊ុក www.facebook.com/sombokIT ១៣​ម៉ឺន​នាក់​បន្ថែម​ទៀត ដែល​នេះ​បាន​ធ្វើឲ្យ​គេហទំព័រ​ព័ត៌មានវិទ្យា​មួយ​នេះ ក្លាយ​ជា​កន្លែង​ផ្ដល់​ចំណេះដឹង​មួយ​សម្រាប់​យុវវ័យ​ក្នុង​វិស័យ​ ព័ត៌មានវិទ្យា​។ លោក ឡាវ សុភ័ក្ដ្រ ជា​ម្ចាស់​គេហទំព័រ​សំបុក​អាយធី [SombokIT] និង​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ន័រតុន បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​ពេញនិយម​ចំពោះ​ប្រភព​នៃ​ព័ត៌មានវិទ្យា សំបុក​អាយធី សព្វថ្ងៃ​អាច​រក​ចំណូល​បាន​ជាង​២០០​ដុល្លារ​ក្នុង​មួយ​ខែ​តាមរយៈ​ការ​លក់ បដា​ផ្សព្វផ្សាយ​ផលិតផល​លើ​គេហទំព័រ​របស់​ខ្លួន​។

លោក សុភ័ក្ដ្រ បាន​ពន្យល់​ថា ការងារ​ផ្នែក​ព័ត៌មានវិទ្យា​នេះ​អាច​ជោគជ័យ​លុះត្រា​តែ​យើង​ខិតខំ បង្កើត​ស្នាដៃ​ថ្មីៗ​ប្លែកៗ និង​មាន​អត្ថប្រយោជន៍​ដល់​សង្គម​។
លោក ពោល​ថា៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ថា ខ្ញុំ​ទទួល​បាន​ជោគជ័យ​នោះ​ទេ ពីព្រោះ​ខ្ញុំ​មិន​ទាន់​ឈាន​ដល់​គោលដៅ​នៅ​ឡើយ​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន មួយ​ផ្ទាល់​ខ្លួន​ដែល​ផ្ដល់​សេវាកម្ម​ជាក់លាក់ និង​មាន​ផលិតផល​ខុស​ពី​ក្រុមហ៊ុន​ដទៃ»។

លោក​បាន​ពន្យល់​ពី​គោលបំណង ក្នុង​ការ​បង្កើត​ជា​ក្រុមហ៊ុន​នោះ​ថា៖ «បើ​យើង​បើក​ក្រុមហ៊ុន វា​អាច​ជួយ​បង្កើត​ការងារ​ថ្មីៗ​សម្រាប់​និស្សិត​ព័ត៌មានវិទ្យា​ដែល បញ្ចប់​ការ​សិក្សា ហើយ​ពួកគេ​ក៏​អាច​មាន​ឱកាស​ក្លាយ​ជា​សហគ្រិន​ម្នាក់​ទៀត​ដែរ​»។

លោក បាន​បញ្ជាក់​ថា ការងារ​ផ្នែក​នេះ​[IT]​ទូលំទូលាយ​ណាស់​។ អ្នក​អាយធី​អាច​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង​តាមរយៈ​ជំនាញ និង​ទេពកោសល្យ ហើយ​វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ លើកលែង​តែ​យើង​ចង់​ឲ្យ​មាន​បញ្ហា​។ ផ្ទុយ​ទៅ​វិញ អ្នក​សរសេរ និង​បង្កើត​វេបសាយ​តែងតែ​ផ្លាស់ប្ដូរ​ចំណេះដឹង​ពី​គ្នា​ទៅវិញ​ទៅមក ហើយ​ពួកគេ​អាច​សហការ​គ្នា​ប្រកបរបរ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ចង់​បង្កើត​វេបសាយ​មួយ​ប្រកប​ដោយ​ជោគជ័យ សូម​កុំ​គិត​ពី​ផលចំណេញ​ជា​ត្រីមុខ ប៉ុន្ដែ​ត្រូវ​គិត​ថា យើង​ធ្វើ​វា​ដើម្បី​មនុស្ស​ទាំងអស់ និង​ដើម្បី​សង្គម​របស់​យើង ទើប​វេបសាយ​របស់​យើង​មាន​ដំណើរការ​ល្អ​ទៅ​មុខ​។

លោក​បន្ដ​ថា៖ « វា​ដូចជា​ការ​ដាំ​ដើមឈើ​ហូប​ផ្លែ​អ៊ី​ចឹង យើង​ដាំ​ថ្ងៃ​នេះ មិន​អាច​ទទួល​ផល​នៅ​ថ្ងៃ​ស្អែក​ឡើយ»​។
ម្ចាស់​គេហទំព័រ​សំបុក​អាយធី​រូប​នេះ បាន​អះអាង​ថា​៖ «​តាំងពី​ការ​បង្កើត​វេបសាយ​នេះ​ក្នុង​ឆ្នាំ​២០១១ រហូត​មក​ដល់​ពេល​នេះ វា​ជា​ការ​ចាប់ផ្ដើម​ដ៏​ល្អ ពីព្រោះ​សំបុក​អាយធី ជា​អនាគត​របស់​ខ្ញុំ ហើយ​ខ្ញុំ​តែងតែ​ព្យាយាម​ឲ្យ​វា​រស់​តទៅ​ទៀត​»។

លោក បាន​បន្ថែម​ថា៖ «​បើ​ធ្វើ​ការងារ​ឲ្យ​គេ យើង​អាច​ជួយ​តែ​អាត្មា​ឯង​ប៉ុណ្ណោះ ប៉ុន្ដែ​បើ​យើង​មាន​ក្រុមហ៊ុន​ខ្លួន​ឯង យើង​អាច​ជួយ​បង្កើត​ការងារ​បាន​ច្រើន និង​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ ព្រម​ទាំង​បង្កើន​ប្រាក់​ចំណូល​ថែម​ទៀត​ផង​»។

ជាក់ស្ដែង លោក សុភ័ក្ដ្រ បាន​បង្កើត​ឱកាស​ការងារ​ដល់​អ្នក​ចូលចិត្ដ​សរសេរ​អត្ថបទ​បច្ចេកវិទ្យា​ដោយ លោក​បាន​ផ្ដល់​ថវិកា​ផ្ទាល់​ខ្លួន​ខ្លះៗ​ដើម្បី​លើក​ទឹកចិត្ដ​ក្នុង​ការ ចំណាយ​ពេលវេលា​មក​សរសេរ​អត្ថបទ​ឲ្យ​សំបុក​អាយធី​។

ជា​ចុងក្រោយ លោក​បាន​ផ្ដល់​ការ​លើក​ទឹកចិត្ដ​យុវជន​ឲ្យ​ខិតខំ​សិក្សា និង​ប្រឹងប្រែង​បំបែក​គំនិត​បង្កើត​អាជីវកម្ម​ពី​ជំនាញ​ព័ត៌មានវិទ្យា នេះ​ដោយ​រំពឹង​ថា មាន​ជំនួញ​ខ្លួនឯង​អាច​ជួយ​បង្កើត​ឱកាស​ការងារ​ច្រើន​៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget