ធ្លាប់
ជួបបញ្ហាក្នុងការបង្កើត Apple ID ទេ? ចុះបើអត់ Credit Card
ផងបង្កើតម៉េចទៅ? មានប្រិយមិត្ត Apple
ជាច្រើនតែងតែលើកចំនួនទាំងនេះចោទសួរគ្នាទៅវិញទៅមកដើម្បីរក
ដំណោះស្រាយ។
ក្នុងចំណោមនោះមានប្រិយមិត្តខ្លះអាចដោះស្រាយបានតែខ្លះមិនបាន
ដូចនេះដើម្បីឆ្លើយសំនួរខាងលើ Sabay
សូមបង្ហាញពីជំហាននៃការបង្កើត Apple ID ដោយមិនចាំប៉ាច់មាន Credit
Card តាមរយៈកម្មវិធី iTune ដូចខាងក្រោម៖
ជំហានទី ១៖
ត្រូវប្រាកដថាកុំព្យូទ័ររបស់ប្រិយមិត្តមានអ៊ីនធឺណិត និងកម្មវិធី
iTunes បើសិនជាអត់ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រ
http://www.apple.com/itunes/download/ ដើម្បីទាញយក។
ជំហានទី ២៖ បើកកម្មវិធី iTunes រួចចុចលើពាក្យ “iTunes Store” ។
ជំហានទី ៣៖
ទាញចុះក្រោមរហូតឃើញរូបទង់ជាតិអាមេរិកបន្ទាប់មកចុចលើរូប logo
ទង់ជាតិនោះដើម្បីប្ដូរពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាយើងវិញ។
ជំហានទី ៤៖
នៅពេលដែលផ្ទាំង iTunes Store បង្ហាញចេញមកសូមចុចលើពាក្យ App
Store រួចទាញចុះក្រោមរហូតដល់ឃើញពាក្យថា “Free Apps”
នៅខាងស្ដាំដៃ។ បន្ទាប់មកចុចលើកម្មវិធីណាមួយដែលមានពាក្យថា
“FREE” ។
ជំហានទី ៥៖
ភ្លាមនោះផ្ទាំង window
តូចមួយនឹងបង្ហាញចេញមកដែលតម្រូវឲ្យប្រិយមិត្ត log
inតែប្រិយមិត្តមិនទាន់មាន Apple ID
នៅឡើយដូច្នេះតម្រូវឲ្យចុចនៅលើពាក្យ “Create Apple ID” ជំនួសវិញ។
ជំហានទី ៦៖ ចុចលើពាក្យ “Continue” ។
ជំហានទី ៧៖ ចុចលើប្រអប់ “I have read and agree to these terms and conditions”។ បន្ទាប់មកចុចលើបូតុង “Agree” ។
ជំហានទី ៨៖
បំពេញ Email, Password (តម្រូវឲ្យមានលាយ អក្សរធំ,
អក្សរតូចនិងលេខសរុបចំនួន ៨ខ្ទង់ឡើងទៅ), Question, Answer, Optional
Rescue Emailនិងថ្ងៃខែឆ្នាំកំណើត រួចចុចលើបូតុង “Continue” ។
ជំហានទី ៩៖
ភ្លាមនោះផ្ទាំង “Payment Method”
នឹងបង្ហាញចេញមកដែលតម្រូវឲ្យប្រិយមិត្តប្ដូរពីពាក្យ Visa
ទៅជ្រើសរើសយកពាក្យ “None”
បន្ទាប់មកបំពេញចន្លោះដែលនៅសេសសល់រួចចុចលើពាក្យ Create Apple ID។
ជំហានចុងក្រោយ៖ ចូលទៅកាន់គណនីអ៊ីមែលរបស់អ្នក រួចចុចលើពាក្យ Verify Now។
សាកមើលបាន អត់?
ដោយ៖ សេង សុភ័ក្ត
ដោយ៖ សេង សុភ័ក្ត
0 comments:
Post a Comment