Friday, July 18, 2014

ប្រិយមិត្ត ​ដែល​កំពុង​ពិចារណា​ទិញ​ទូរស័ព្ទ iPhone ជជុះ​ភាគ​ច្រើន​មាន​ការ​ភ័យខ្លាច​និង​គិត​ថា​គ្រឿង​ដែល​ភ្ជាប់​មក​ជាមួយ iPhoneជជុះ​ដែល​ខ្លួន​ចង់​ទិញ​នោះ​ភាគ​ច្រើន​ជា​ផលិតផល​ក្លែងក្លាយ។ ឧទាហរណ៍​ដូច​ជា៖ សម្បក ឆ្នាំ​ងសាក ឬ​កាស​​ជា​ដើម។ អីចឹង​ដើម្បី​ចៀសវាង​ទិញ​ចំ​របស់​ក្លែងក្លាយ ទំព័រ​នេះ Sabay បាន​ដកស្រង់​វិធីសាស្ត្រ​ក្នុង​ការ​ចំណាំ​ឆ្នាំ​ងសាក iPhone ពិត​ឬ​ក្លែងក្លាយ​មក​បង្ហាញ​ជូន​តាមរយៈ​រូបភាព​និង​ការ​ណែនាំ​ខាង​ក្រោម៖

រូប​ខាង​ឆ្វេង​ជា​ឆ្នាំ​ងសាក​ពិតព្រោះអក្សរ​ដែល​បោះពុម្ព​នៅ​លើ​ឆ្នាំ​ងសាក​ពិត​គឺ​មិន​សូវ​ច្បាស់​និង​ពិបាក​អាន។ ចំណែក​រូប​ខាង​ស្តាំ​គឺ​ក្លែងក្លាយ​​ព្រោះ​អក្សរ​ច្បាស់ ​និង​អាច​អាន​បាន​យ៉ាង​រលូន​តែ​អក្ខរាវិរុទ្ធ​ភាគ​ច្រើន​សរសេរ​ខុស​ឧទាហរណ៍​នៅ​ក្នុង​រូបភាព​ខាង​លើ​ដូច​ជា​ពាក្យ (Designd) និង (Equipmnet)ជាដើម។

ឆ្នាំ​ងសាក​ពិត​នៅ​រូប​ឆ្វេង​អាច​ដាក់​បញ្ឈរ​បាន។ ចំណែក​របស់​ក្លែងក្លាយ​រូប​ខាង​ស្កាំ​មិន​អាច​ដាក់​បញ្ឈរ​បាន​នោះ​ទេ។
រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​រន្ធ​សម្រាប់​ដោត​ខ្សែ USB ផ្សំ​ឡើង​ពី​ដែក​ហើយ​មាន pinពីរ​ដែលមាន​ រូបរាង​ទ្រវែង​និង​ចុង​ស្រួច​រាង​ត្រីកោណ។ ចំណែករូប​ខាង​ស្ដាំ​​គឺ​ក្លែងក្លាយព្រោះ​ pin ទាំងពីរ​​មាន​កម្រាស់​ស្ដើង​និង​ចុង​ស្រួច​រាង​មូល

រូប​ខាង​ឆ្វេង​ជា​ឆ្នាំង​សាក​ពិត​ព្រោះ​វា​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​រាង​ចតុកោណ​នៅ ​ក្នុង​ស្រទាប់​ដែក​ដែល​ក្រាល​នៅ​ផ្ទៃ​ខាង​ក្នុង​នៃ​រន្ធ​សម្រាប់​ដោត​ខ្សែ USB។ ចំណែក​ឆ្នាំង​សាក​ក្លែងក្លាយ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​រាង​​បណ្ដោយទ្រវែង

ប្រែ​សម្រួល៖ សេង សុភ័ក្ត

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget