ជំហានទី១៖ ដំបូង​ចុច​កណ្ដុរ​ស្ដាំ​នៅ​លើ Desktop រួច​រើស​យក​ពាក្យ Personalize នៅ​ក្នុង drop-down menu។
ជំហានទី២៖ បន្ទាប់​មក​នឹង​បង្ហាញ​ផ្ទាំង Personalization, រួច​ហើយ​ជ្រើស​រើស Option ឈ្មោះ Window Color។
ជំហានទី៣៖ ផ្ទាំង​ថ្មី​បន្ទាប់​នឹង​បង្ហាញ​រួច​ហើយ​ចុច​លើ Advanced appearance settings…។
ជំហានទី៤៖ ជ្រើស​រើស​យក Icon Spacing ដែល​មាន​ដូចជា (Horizontal ឬ Vertical) ចេញ​ពី​ម៉ឺនុយ Item។
ជំហានទី៥៖ នៅ​ត្រង់​ចំណុច​នេះ​តម្រូវ​ឲ្យ​យើង​កំណត់​ទំហំ​គំលាត(តាម​ចិត្ត​ចង់)​រួច​ចុច​លើ​ប៊ូតុង OKជា​ការ​ស្រេច។
សូម​មើល​គំលាត​icon មុន និង​ក្រោយ​ពេល​កំណត់icon ឲ្យ​​នៅ​កៀក​គ្នា[លេខ​កាន់​តែតូច icon កាន់​តែ​នៅ​កៀក​គ្នា]
សាក​ល្បង​ម្ដង​មើល ចេញ​លទ្ធផល​យ៉ាង​ម៉េច​…
ដោយ៖ ឈុន ហួរ